ចំណាយពេលបន្តិចដើម្បីអាន! រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ!
Connect with us

គួរដឹង

ចំណាយពេលបន្តិចដើម្បីអាន! រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ!

#រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ ៖

-ស្រឡាញ់ផ្កា តែកាច់ផ្កា

-និយាយថាស្រលាញ់គ្នា​ តែធ្វេីឱ្យគ្នាឈឺចាប់

-ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង

-ទៅហាត់ប្រាណ តែជិះជណ្ដើរយន្ដ

-ជិះម៉ូតូ​ ជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប

-ស៊ីកប់ៗក្រឡើត​ ដើម្បីយកកម្លាំងទៅសម្រកទម្ងន់

-ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ

-ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ ថតរូបបង្ហោះ​ ហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ

-ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ

-ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងផ្ទះបងប្អូន​ ឬអ្នកជិតខាង​

-និយាយថាទៅដើរលេង តែជិះឡាន​ ជិះម៉ូតូ

-ប៉ូលីសឱ្យពាក់មួកការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីស គេចបានសប្បាយចិត្ត

-ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន

-ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន

-អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន

-អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ

-អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម

-អ្នករៀនពូកែរកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង

-អ្នកសរសេរសៀវភៅ “វិធីក្លាយជាសេដ្ឋី” នៅតែលក់សៀវភៅ

-អ្នកសរសេរសៀវភៅ “យុទ្ធសាស្រ្តទីផ្សារ” តែលក់សៀវភៅខ្លួនឯងអត់ដាច់

-ចង់ស្អាតមិនថែខ្លួន បែរទៅរៀន​ Edit​ រូប

-យកលុយទិញកូនជ្រូកសន្សំលុយ

-បើកម៉ាស៊ីនត្រជាក់ បើកង្ហារដណ្ដប់ភួយ

-វ៉ៃកូន ប្រដៅប្រាប់កូនថាកុំវ៉ៃគ្នាអត់ល្អទេ

-គេចសាលាចូលច្រៀងដាក់បទ អ្នកម៉ែមានគុណ

-អ្នកទៅទិញអីវ៉ាន់មិនសូវបានទិញ​ ដូចអ្នកជូនគេទៅទិញ

-ហៅលុយអាមេរិចថាលុយដុល្លារ ហៅលុយខ្លួនឯង លុយខ្មែរ មិនហៅលុយរៀល

-៩ម៉ឺនថ្លៃអីវ៉ាន់ ថែម១ម៉ឺនថ្លៃដឹក អត់ទិញ ១០ម៉ឺនដឹកជញ្ជូនអត់គិតលុយ​ ទិញភ្លាម

-ធម្មតា១០ម៉ឺន អត់ទិញ ដាក់២០ម៉ឺនចុះពាក់កណ្ដាល ទិញភ្លែត

-ស្លៀកពាក់ការពារខ្លួន ដល់ខ្លាចហុយដីប្រឡាក់ដោះទុក សុខចិត្តប្រឡាក់ខ្លួន

-កាប់ដើមឈើធ្វើទ្រុងចាប

-យកលុយទិញក្រដាសដុត អុជធូប ស្រូបផ្សែង បួងសួងសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន

-មនុស្សពេលរស់ហូបបានមិនឱ្យទេ ដល់ពេលស្លាប់បាត់ហូបលែងបានទើបសែនឱ្យសេពសោយ!

-ឪពុកម្តាយ​ ចិញ្ចឹមកូន​ ១០នាក់រស់​ កូន​ម្នាក់ចិញ្ចឹមម្តាយឪពុកមិនរស់​ បែរជារុញដាក់គ្នា

-មនុស្សពេលរស់គិតតែស្អប់​ ពេបជ្រាយគ្នា​ ចាប់កំហុសគ្នា​ ដល់ពេលស្លាប់បាត់ទេីបតាំងស្តាយក្រោយ

-នៅបណ្តាញសង្គមឡេីងរួសរាយ​រាក់ទាក់ ដល់ពេលចេញក្រៅមុខឡេីងដូចគេចងទៅបាញ់

-ប្រើកុំព្យូទ័រកាន់ទូរស័ព្ទរាប់សិបម៉ោងដើម្បីស្វែងរកវិធីការពារភ្នែក

-លំហែកាយទៅលេងកន្លែងស្អាតៗមិនយកភ្នែកមើល រវល់ថតទេសភាពមើលក្នុងទូរស័ព្ទ

-អ្នកលក់ទូរស័ព្ទ​ Nokia តែប្រើ Samsung​ Apple

-ទិញទូរស័ព្ទ តួ រាង ភ្លឺៗ ស្អាតៗ តែដាក់ស្រោមជិតៗ

-ប្រេីទូរស័ព្ទទំនេីប​ ទិញឡានថ្មី​ នៅផ្ទះវីឡា​ តែជំពាក់ធនាគារជុំទិស

-ក្រដាសបិទជញ្ជាំងសរសេរថា “ហាមបិតក្រដាសផ្សព្វផ្សាយ”

-កន្លែងផ្ញើអីវ៉ាន់សរសេរថា បាក់បែកមិនទទួលខុសត្រូវ

-លើកញ្ចប់បារីសរសេរថា ជក់បារីបណ្ដាលឲ្យខូចសុខភាព

-គ្រូខ្មែរពេលកូនចៅខ្លួនឈឺទៅរកពេទ្យវិទ្យាសាស្រ្ត

-ផឹកគ្រឿងកំប៉ុងផ្អែមៗឲ្យមានកម្លាំងហាត់ប្រាណការពារជម្ងឺ

-ពេលយប់មិនព្រមដេកពេលថ្ងៃអង្គុយស្ងាប

-រដ្ឋខ្មែរសាសនាគោលព្រះពុទ្ធ មាឃបូជា វិសាខបូជាមិនសូវស្គាល់ ស្គាល់Christmas

-សរសេរអក្សរខុស ដល់គេប្រាប់ប្រកែកតបទៀតថា ហ្នឹងភាសានិយាយខុសភាសាសរសេរ

-របស់ត្រូវលក់មិនសូវផ្សាយ ផ្សាយតែរឿងរង្វាន់

-ប្រាប់គេថាក្នុង​ Internet​ ភាគច្រើនជារឿងកុហក គេសួរថាម៉េចបានដឹង ប្រាប់គេថាឃើញក្នុង​ Google​ គេសរសេរអីចឹង

-បង់ថ្លៃសាលារាប់សិបម៉ឺន គ្រាន់តែគ្រូអត់មកបង្រៀនមួយថ្ងៃ អរសឹងតែចេះហោះ

ដូចពេកហី​ ម៉េចទៅអ៊ីចឹងអស់ទៅ?

ដកស្រង់ទាំងស្រង់ពី៖ Ghost & News
ប្រែសម្រួលដោយ៖​ កវីលាក់ស្នេហ៍-ប្រលោមលោក

គួរដឹង16 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ16 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង16 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ17 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ17 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK