ថ្មីៗ
ក្តៅៗ! ចិនបញ្ជាឲ្យបិទអគ្គកុងស៊ុលអាមេរិក ប្រចាំទីក្រុង Chengdu នៃខេត្តស៊ីឈាន់!

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញបញ្ជាឲ្យបិទអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈាន់ (Sichuan) ហើយ។ នេះបើតាមការសេចក្តីប្រកាស ពីក្រសួងការបរទេសចិន ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន CGTN។
ការបិទអគ្គកុងស៊ុល នៃសហរដ្ឋអាមេរិកប្រចាំទីក្រុង Chengdu ខាងលើនេះ គឺជាការឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានបង្គាប់ឲ្យបិទស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងហូស្តុន (Houston) រដ្ឋតិចសាស់ កាលពីថ្ងៃទី២១ ខែកក្កដា ដែលត្រូវបានចិនចាត់ទុកថា ជាទង្វើមិនសមហេតុផល និងជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុណ្ណោះ។
គួរបញ្ជាក់តាមអ្នកជំនាញមួយចំនួនបានលើកឡើងថា កន្លងមកសហរដ្ឋអាមេរិក បានស្វះស្វែងបញ្ជូនក្រុមមន្ត្រីទូតរបស់ខ្លួន ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីពួកគេត្រូវបានជម្លៀសមកកាន់សហរដ្ឋអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ដោយសារការឆ្លងរាតត្បាត COVID-19។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ជើងហោះហើរដឹកនាំមន្ត្រីទូតអាមេរិកជាច្រើនរូប បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ នៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។
មកទល់នឹងពេលនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការណាមួយ ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ក្រុមមន្ត្រីទូតអាមេរិកនោះទេ ខណៈការបង្គាប់ឱ្យចិនបិទស្ថានកុងស៊ុល នៅក្នុងទីក្រុងហូស្ដុន ត្រូវបានគេមើលឃើញថា អាចជាការដាក់សម្ពាធមួយឱ្យចិន ទទួលយកក្រុមមន្ត្រីទូតអាមេរិកវិញ៕
ប្រភព៖ freshnewsasia.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង