ព័ត៌មានក្តៅ៖ រុស្ស៊ីជោគជ័យ ១០០% លើវ៉ាក់សាំងប្រឆាំងកូវីដ ១៩ និងចាប់ផ្តើមផលិតពីខែសីហាតទៅ
Connect with us

ថ្មីៗ

ព័ត៌មានក្តៅ៖ រុស្ស៊ីជោគជ័យ ១០០% លើវ៉ាក់សាំងប្រឆាំងកូវីដ ១៩ និងចាប់ផ្តើមផលិតពីខែសីហាតទៅ

ប្រទេសរុស្ស៊ី នឹងផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាផ្លូវការ ចាប់ខែសីហាតទៅ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីរាយការណ៍ពីព័ត៌មានក្នុងស្រុករបស់ប្រទេសនេះ TASS។

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ទី១ របស់ប្រទេសរុស្ស៊ី ត្រូវរដ្ឋាភិបាល អះអាងរួចរាល់ជាផ្លូវការហើយ ខណៈលោក Ruslan Tsalikov អនុរដ្ឋមន្ត្រីការពារជាតិ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកស្ម័គ្រចិត្តចំនួន ២ក្រុម បានជោគជ័យក្នុងការតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយ ដោយក្រោយចាក់បញ្ចូលវ៉ាក់សាំងនេះក្នុងរាងកាយ ប្រព័ន្ធភាពស៊ាំរបស់ពួកគេ ចាប់ផ្តើមពង្រឹងសមត្ថភាពយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងវីរុស។

ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន AiF លោក Ruslan Tsalikov លើកឡើងថា “គ្រប់អ្នកស្ម័គ្រចិត្តទាំងអស់ដែលចូលរួមក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ សុទ្ធតែបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំខ្លាំងក្លាជាងមុន គ្មាននរណាម្នាក់បរាជ័យក្នុងការធ្វើតេស្តនេះឡើយ មានន័យថា វ៉ាក់សាំងដំបូងរបស់យើង គឺរួចរាល់ជាផ្លូវការហើយ”។

លោកថា ក្នុងបេសសកម្មស្រាវជ្រាវ និងផលិតវ៉ាក់សាំង កងយោធារុស្ស៊ី បានប្រើប្រាស់បច្ចេកវិទ្យាបែបវិទ្យាសាស្ត្រប្រកបដោយសក្តានុពល និងគួបផ្សំបទពិសោធយ៉ាងច្រើននាពេលកន្លងមក ជាក់ស្តែងដូចជាពួកគេធ្លាប់ជោគជ័យជាមួយវ៉ាក់សាំងប្រឆាំងវីរុស Ebula ដូចគ្នា។

ក្រុមហ៊ុនជីវសាស្ត្ររុស្ស៊ី ទទួលបានសិទ្ធិចាប់ផ្តើមផលិតវ៉ាក់សាំងនេះ ចាប់ពីខែសីហាតទៅ ហើយបើតាមមន្ត្រីជាន់ខ្ពស់រុស្ស៊ី លោក Kirill Dmitriyev ប្រធានមូលនិធិវិនិយោគផ្ទាល់ក្នុងប្រទេសរុស្ស៊ី RDIF និយាយថា ដំណាក់កាលសាកល្បងក្នុងប្រទេសខ្លួន នឹងបញ្ចប់ដោយជោគជ័យនាថ្ងៃទី៣ សីហា។

មកទល់នឹងពេលនេះ អត្រាឆ្លងថ្មីនៅប្រទេសមហាអំណាចរុស្ស៊ី នៅតែស្ថិតក្នុងតួលេខយ៉ាងខ្ពស់ ដោយមានប្រមាណជិត ៦ពាន់នាក់ក្នុងមួយថ្ងៃ ខណៈតួលេខឆ្លងសរុបមានដល់ទៅ ៧៨៣ ៣២៨ករណី រីឯករណីស្លាប់មានជាង ១២ ៥០០នាក់ ហើយអ្នកជាសះស្បើយមាន ៥៦២ ០០០នាក់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

ដកស្រង់ដោយ៖ kampucheathmey.com

Trending

Copyright © 2019 ANARCHAK