ឧកញ៉ាគួច ម៉េង លី៖  “​មេក្រុមមិនអាចជោគជ័យឡើយ បើគ្មានការគាំទ្រ ឬសហការល្អពីសមាជិក​” ​
Connect with us

គួរដឹង

ឧកញ៉ាគួច ម៉េង លី៖  “​មេក្រុមមិនអាចជោគជ័យឡើយ បើគ្មានការគាំទ្រ ឬសហការល្អពីសមាជិក​” ​

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. អេឌ្យូខេ​សិន​ ​​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ភាពជា​អ្នកដឹកនាំ​កាលពី​ពេល​កន្លងទៅ​ ​បាន​លើកឡើង​ថា​ ​ភាពជា​អ្នកដឹកនាំ​ ​ឬ​មេ​ក្រុមក្នុង​ក្រុមហ៊ុន​មួយ​មិន​អាច​ជោគជ័យ​ឡើយ​ ​ប្រសិនបើ​គ្មាន​ការ​គំា​ទ្រ​ ​ឬ​សហការ​ល្អ​ពី​សមាជិក​ក្រុម​។​

​លោក​ឧកញ៉ា​ ​មានប្រសាសន៍ថា​ ​ក្នុងនាម​ជា​ប្រធាន​ផ្នែក​ ​ប្រធាន​ក្រុម​ ​ឬ​ជា​អ្នកដឹកនាំ​នៃ​ក្រុមហ៊ុន​មួយ​ ​ត្រូវតែ​មាន​សកម្មភាព​សស្រាក់សស្រាំ​ ​ឬ​ចូលរួម​អនុវត្ត​ការងារ​ដោយ​ផ្ទាល់​ជាមួយ​កូន​ក្រុម​ ​ឬ​បុគ្គលិក​ក្រោមបង្គាប់​ ​ដើម្បី​ដឹង​ពី​ទុក្ខ​លំបាក​និង​អូសទាញ​ទឹកចិត្ត​ពួកគេ​ឱ្យ​គោរព​ស្រឡាញ់​យើង​។​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ជា​ថ្នាក់​ដឹកនាំ​មិនបាន​ដឹកនាំ​កូនចៅ​បំ​ពេញការ​ងារ​ទេ​ ​នោះ​យើង​មិន​អាច​ដឹង​ពី​តម្រូវ​ការ​របស់​កូនចៅ​ ​ហើយ​កូនចៅ​នឹង​គិតថា​ ​យើង​ចាំតែ​បង្គាប់បញ្ជា​តែប៉ុណ្ណោះ​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ត​ថា​ ​ការ​​​ដឹកនាំ​កូនចៅ​ធ្វើ​កិច្ចការ​ ​ឬ​អនុវត្ត​ផែនការ​អ្វីមួយ​ ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ព្រោះថា​ការ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​កូនចៅ​ ​គឺជា​កម្លាំង​ច​លក​រ​មួយ​ជំរុញ​ពួកគេ​ឱ្យ​សហការ​គ្នា​បាន​ល្អ​ ​មាន​កម្លាំងចិត្ត​ធ្វើ​កិច្ចការ​ ​មាន​ភាព​កក់ក្ដៅ​ ​ជាពិសេស​គឺ​មាន​ជំហររឹង​មាំ​។​

​លោក​ឧកញ៉ា​បញ្ជាក់​ថា​ ​ជា​មេដឹកនាំ​គេ​ ​បើ​ចង់​ឱ្យ​កូនចៅ​ចូល​ច្បាំង​ទាល់តែ​យើង​ជា​មេ​កាន់​ដាវ​ចូល​ច្បាំង​មុនគេ​ ​ព្រោះ​សង្គម​ណា​ក៏​ដូច​សង្គម​ណា​ ​ទីណា​ក៏​ដូច​ទីណា​ដែរ​ ​ដើម្បី​ក្លាយ​ជា​មេទ័ព​ដ៏​មាន​កិត្យានុភាព​ ​និង​ជា​គំរូ​ដល់​កងទ័ព​ទូទៅ​ ​លុះត្រាតែ​មេទ័ព​នោះ​អង់អាច​ ​ក្លាហាន​ ​ខ្លាំងពូកែ​ ​មោះមុត​ ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ ​មាន​វិធី​សា​ស្រ្ត​ល្អ​ៗ​ក្នុង​ការ​ដោះស្រាយ​ ​ជាពិសេស​ត្រូវតែ​ជា​មេទ័ព​ដែល​ហ៊ាន​ប្រឈម​មុខ​ចំពោះ​បញ្ហា​ ​ហ៊ាន​ដឹកនាំ​កូនចៅ​ចូល​ច្បាំង​ដោយ​ពុំ​ខ្លាច​ស្លាប់​ ​និង​ពុំមែន​ជា​មេទ័ព​ដែល​ចាំតែ​ស្រែក​បញ្ជា​កូនចៅ​ ​ឬ​រត់ចោល​កូន​ទេ​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ថា​ ​កាលណា​មេទ័ព​ដឹកនាំ​កូនចៅ​ចូល​សមរភូមិ​ដោយ​ផ្ទាល់​ ​និង​នាំមុខ​កូនចៅ​ចូល​ច្បាំង​ ​នោះ​កូនចៅ​នឹង​មាន​កម្លាំង​ចិត្ត​ ​ទំនុក​ចិត្ត​ ​ភាព​ក្លាហាន​ ​និង​ហ៊ាន​ពលី​ជីវិត​ក្នុង​សមរភូមិ​ថែមទៀត​ផង​។​ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​មេទ័ព​ខ្វះ​ភាព​ក្លាហាន​ ​ខ្វះ​ទំនុក​ចិត្ត​ ​រួញរា​ ​ឬ​ចាំតែ​ស្រែក​បញ្ជា​កូនចៅ​នៅ​ពី​ខាង​ក្រោយខ្នង​ ​ប្រាកដជា​បរាជ័យ​គ្មាន​ថ្ងៃ​ស្គាល់​ពាក្យ​ “​ជោគជ័យ​ ​ឬ​ជ័យ​ជម្នះ​” ​ឡើយ​៕​

ប្រភព៖ interconrooster.com

គួរដឹង20 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ20 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង21 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ21 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ21 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK