​ការ​សម្រេច​ចិត្ត​​ ៣ ​យ៉ាង​ដែល​​​តែង​តែ​ធ្វើ​ឱ្យ​អ្នក​​មាន​វិប្បដិសារី​​នៅថ្ងៃមុខ
Connect with us

គួរដឹង

​ការ​សម្រេច​ចិត្ត​​ ៣ ​យ៉ាង​ដែល​​​តែង​តែ​ធ្វើ​ឱ្យ​អ្នក​​មាន​វិប្បដិសារី​​នៅថ្ងៃមុខ

ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ Texas ​បង្ហាញ​ថា​ ​​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រហែល​ជា​ ៧០​ក្នុង​មួយ​ថ្ងៃ។ ​​ការ​សម្រេច​ចិត្ត​ មាន​ខុស​ មាន​ត្រូវ​ មាន​សម​ហេតុ​ផល​ មិន​សម​ហេតុ​ផល​ បាន​គិត​គ្រប់​ជ្រុង​ជ្រោយ​ និង​មិន​បាន​គិត​គ្រប់​ជ្រុងជ្រោយ។ ​​ បើ​អាច​ជៀស​បាន​ សូម​កុំ​សម្រេច​ចិត្ត​​តាម​វិធី​ ៣​​យ៉ាង​នេះ៖

. ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅ​លើ​គំនិត​របស់​អ្នក​ដទៃ​អ្នក​ដទៃ​​ត្រង់​ចំណុច​នេះ​ គឺ​មិន​មែន​សំដៅ​ទៅ​លើ​​​ឪពុក​ម្ដាយ​ បង​ប្អូន​ ឬ​មិត្តភ័ក្ដិ​ដ៏​ល្អ​របស់​អ្នក​នោះ​ទេ។ ​​តែ​ចង់​​មាន​ន័យ​ថា​ ​ការ​សម្រេច​ចិត្ត​​របស់​អ្នក​ គឺ​ផ្អែក​ទៅ​​តាម​គំនិត​របស់​គេ​ ដែល​​អ្នក​មិន​ទាំង​ដឹង​ថា​ គំនិត​នោះ​នឹង​ផ្ដល់​​ផល​បែប​ណា​ចំពោះ​ខ្លួន​អ្នក​​នោះ​ទេ។ ​អ្នក​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​​ខ្លួន​ឯង​ ហើយ​ត្រូវ​ប្រាកដ​ថា​ គំនិត​របស់​អ្នក​ដទៃ​នោះ​ នឹង​អាច​នាំ​​ឱ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​​ខក​បំណង​ឬ​​អត់? ​នាំ​ផល​​ល្អ​ឬ​អត់?​

. ​សម្រេច​ចិត្ត​​ដោយ​រំពឹង​ថា​​ នឹង​មិន​បាច់​ខំ​ប្រឹង​​ខ្លាំង ​កុំ​សម្រេច​ចិត្ត​​ទៅ​កិច្ចការ​ទាំង​ឡាយ​​ណា​ ដែល​លោក​អ្នក​គិត​ថា​ នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មិន​ចាំ​បាច់​ខំ​ប្រឹង​ខ្លាំង។ ការ​​​ប្រឹង​ប្រែង​ គឺ​ជា​មធ្យោបាយ​ដ៏​​អស្ចារ្យ​មួយ​ដើម្បី​​សិក្សា​ ​អភិវឌ្ឍន៍​ និង​លើក​ដំកើង​​ខ្លួន​ឯង​ឱ្យ​កាន់​តែ​ប្រសើរ។ ​បើ​សម្រេច​ចិត្ត​ ធ្វើ​តែ​កិច្ចការ​​ណា​ដែល​ងាយ​ស្រួល​ នឹង​ធ្វើ​​ឱ្យ​លោក​អ្នក​មិន​អាច​ហាត់​ពត់​លត់​ដំ​ខ្លួន​​​​ឯង​នោះ​ទេ​ ហើយ​ទៅ​ថ្ងៃ​មុខ​​​អ្នក​អាច​នឹង​​ស្ដាយ​ក្រោយ។​

Young man sitting looking upset

. ការ​សម្រេច​ចិត្ត​តាម​ការ​បញ្ចេញ​អារម្មណ៍​មួយ​ឆាវ​​ការ​សម្រេច​ចិត្ត​ ដែល​ធ្វើ​ឡើង​ដោយ​​ការ​បញ្ចេញ​អារម្មណ៍​មួយ​ឆាវ​ ដោយ​មិន​បាន​គិត​សព្វគ្រប់​នោះ​ ​​ច្បាស់​ណាស់​ថា​នឹង​នាំ​ផល​មិន​ល្អ​ដល់​ខ្លួន​​អ្នក។ ​ការ​សម្រេច​ចិត្ត​ មិន​មែន​ធ្វើ​ឡើង​តាម​អារម្មណ៍​នោះ​ទេ បើ​អ្នក​ឆេវឆាវ​ គឺ​រឹត​តែ​ត្រូវ​ទប់​ឱ្យ​បាន​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​នឹង​​ស្ដាយ​ក្រោយ៕

អត្ថបទដោយ៖ រតនៈ​វិភូ

ប្រភព៖ bizkhmer

គួរដឹង15 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ15 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង16 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ16 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ16 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK