ថ្មីៗ
ថៃកំពុងអាសន្នធំ!!! ក្រោយក្រុមអ្នកតវ៉ា៎ផ្ទុះកំហឹងឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី

និស្សិត សកម្មជន និងប្រជាជនថៃជាច្រើនបានធ្វើបាតុកម្មនៅឈៀងម៉ៃដើម្បីទាមទារឱ្យបណ្តេញលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលរបស់លោកចេញពីតំណែង ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Bangkok Post ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។
ទីលានប្រជាធិបតេយ្យ Phae Gate ដែលស្ថិតនៅភាគខាងជើងទីក្រុងត្រូវបានហ៊ុំព័ទ្ធដោយក្រុមអ្នកតវ៉ាមានប្រដាប់ដោយផ្ទាំងបដាដែលជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលរបស់លោកចុះចេញពីតំណែង ដោយក្រុមអ្នកតវ៉ាក៏បានអំពាវនាវឱ្យមានការរំលាយសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីទៀតផង ។
កងកម្លាំងការពារនៅកន្លែងទីលានប្រជាធិបតេយ្យខាងលើបានជំរុញឱ្យក្រុមបាតុករបញ្ឈប់ការប្រមូលផ្តុំគ្នាដោយនិយាយថា ក្រុមបាតុករកំពុងបំពានច្បាប់ប្រមូលផ្តុំដែលជាហេតុអាចបង្កឱ្យមានការផ្ទុះជំងឺរាតត្បាតកូវីដ១៩ជាថ្មី ។
ក្រុមនិស្សិតសាកលវិទ្យាល័យ និងវិទ្យាល័យរួមជាមួយប្រជាជនជាច្រើនទៀតក៏បានប្រមូលផ្តុំគ្នានៅ Ubon Ratchathani ដែលនៅជិតទីសក្ការៈបូជា Pillar Shrine ក្នុងក្រុងបាននាំគ្នាអំពាវនាវឱ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងផងដែរ ។ និស្សិតម្នាក់បាននិយាយឱ្យដឹងថា ៖«យើងពិតជាចង់ឃើញការផ្លាស់ប្តូរ» ។
ការធ្វើបាតុកម្មទាំងពីរកន្លែងនេះធ្វើឡើងដោយសន្តិវិធីមិនមានការប្រើប្រាស់កម្លាំងបាយណាមួយឡើយ និងបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការជួបជុំដ៏ធំមួយនៅវិមានប្រជាធិបតេយ្យនៅទីក្រុងបាងកក ដែលរៀបចំឡើងដោយក្រុមយុវជនសេរី និងសហភាពនិស្សិតថៃដែលបានទាក់ទាញក្រុមអ្នកតវ៉ារាប់រយនាក់ ។ ការប្រមូលផ្តុំគ្នានៅទីក្រុងបាងកកគឺជាការជួបជុំនយោបាយដ៏ធំលើកដំបូងចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ១៩មក ។
លោក Jatuporn Prompan ប្រធានក្រុមរណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ កាលពីថ្ងៃអាទិត្យកន្លងមកនេះបានផ្ញើសារទៅក្រុមអ្នកតវ៉ាដោយនិយាយថា ពួកគេគួរតែធ្វើការទាមទាររបស់ពួកគេឱ្យបានច្បាស់ ។ សេចក្តីថ្លែងការណ៍របស់ពួកគេអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ រំលាយសភា បញ្ចប់ការបំភិតបំភ័យលើប្រជាពលរដ្ឋ និងធ្វើរដ្ឋធម្មនុញ្ញថ្មី ៕
ប្រភព៖ bangkokpost
ដកស្រង់ដោយ៖ kbn.news
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង