ឧកញ្ញ៉ា ចេង ខេង៖ ដំណាំ ៣ ប្រភេទដែលនឹងមានសក្ដានុពលបំផុតនាពេលអនាគត ហើយបច្ចុប្បន្នខ្ញុំក៏ចាប់ផ្ដើមដាំដែរ
Connect with us

គួរដឹង

ឧកញ្ញ៉ា ចេង ខេង៖ ដំណាំ ៣ ប្រភេទដែលនឹងមានសក្ដានុពលបំផុតនាពេលអនាគត ហើយបច្ចុប្បន្នខ្ញុំក៏ចាប់ផ្ដើមដាំដែរ

លោកឧកញ្ញ៉ា ចេង ខេង គឺជាអគ្គនាយកក្រុមហ៊ុនCPL (អចលនទ្រព្យ) ក្រោយបានធ្វើដំណើរទៅកាន់ប្រទេសអីស្រាអែល ដែលជាប្រទេសមហាអំណាចខាងកសិកម្មមក លោកមើលឃើថា ប្រទេសកម្ពុជាយើងក៏មានសក្កានុពលខាងកសិកម្មជាអាទិភាព

ដូចគ្នាដែរ ក្រៅពីវិស័យអចលនទ្រព្យ។ ទន្ទឹមនឹងនេះ លោកឧកញ្ញ៉ា មានសេចក្ដីសោមនស្សសប្បាយរីករាយខ្លាំង ដែលបានចរចារជាមួយអ្នកជំនាញកសិកម្មនៅប្រទេសមហាអំណាចកសិកម្មនេះ មកបង្កើតគំរោងកសិកម្មនៅប្រទេសកម្ពុជាយើង។ ក្នុងនោះ លោកឧកញ្ញ៉ាបាននឹងកំពុងដាំដុះនូវដំណាំ ៣ ប្រភេទ ដែលជាដំណាំសក្កានុពលនៅប្រទេសកម្ពុជាដូចខាងក្រោម៖

១. ដាំដើមម៉ៃសាក់

ជាទូទៅ ដើមមៃសាក់ត្រូវដាំរយៈ ១៥ ទៅ ៣០ ឆ្នាំ ទើបបានផល ប៉ុន្តែប្រទេសអ៊ីស្រាអែលដាំត្រឹមតែរយៈពេល ៧ ឆ្នាំប៉ុណ្ណោះ ទទួលបានផល ដែលអាចកាត់យកធ្វើជាគ្រឿងសង្ហារិមបានច្រើនច្រើនយ៉ាង និងមានតម្លៃថ្លៃទាំងដើមម៉ៃសាក់ ទាំងគ្រឿងសង្ហារិមដែលបានកែច្នៃរួច។ ហើយមកដល់ពេលនេះអគ្គនាយកក្រុមហ៊ុន CPL (អចលនទ្រព្យ) រូបនេះកំពុងដាំដើមម៉ៃសាក់ នៅស្រុកអមលាំង ខេត្តកំពង់ស្ពឺ។

២. ដាំដំណាំប័រ

ដោយមើលឃើញថា ដាំប័រជាដំណាំមានសក្ដានុពលទាំងក្នុង និងក្រៅប្រទេស លោកឧកញ៉ា ចេង ខេង បានឲ្យក្រុមអ្នកជំនាញកសិកម្មប្រទេសអ៊ីស្រាអែលបង្កើតគំរោងដំាដំណាំប័រនេះឡើង ដោយលោកឧញ្ញ៉ា ខាងអចលនទ្រព្យរូបនេះ បានវិនិយោគគំរោងនេះជាមួយអ្នកជំនាញកសិកម្ម ក្នុងទឹកប្រាក់ចំនួន ៣ លានដុល្លារ ហើយអ្នកជំនាញថាដាំត្រឹមរយៈពេល ៥ ឆ្នាំបានផល។ លោកឧកញ្ញ៉ាបានលើកឡើងថា ដំណាំប័រដែលលោកដាំនេះ នឹងអាចចំណេញបាន ៥០ ម៉ឺនដុល្លារ រួមនឹងលុយវិនិយោគ ៣ លានដុល្លារ ក្នុងឆ្នាំដំបូង និងឆ្នាំទី ៣ ទី៤ អាចំណេញបាន ២ ទៅ ៣ លានដុល្លារក្នុងមួយឆ្នាំ នៅលើផ្ទៃដី ១០០ ហិកតា។ ដាំប័រដែលមានតម្លៃខ្ពស់នេះ លោកឧកញ្ញ៉ាដាំប្រកបដោយស្ដង់ដារខ្ពស់ជាងផ្លែប័រធម្មតា ដើម្បីនាំចេញទៅបរទេស ហើយដំណាំប័រនេះដាំម្ដង មានអាយុកាល ២៥ឆ្នាំ។

៣. ដាំដំណាំចេក

លោកឧកញ្ញ៉ាដាំចេកក្នុងបរិមាណច្រើន ដើម្បីនាំចេញទៅប្រទេសចិន ដែលការដាំនេះប្រកបដោយបច្ចេកវិទ្យាទំនើប និងមានការមើលថែរខ្ពស់។ លោកឧកញ្ញ៉ាបានលើកឡើងថា ចេកមានជំងឺម្យ៉ាង ដែលត្រូវព្យាបាល ហើយប្រទេសចិនមិនអាចដាំចេកនេះទេ ព្រោះមិនអាចព្យាបាលជំងឺនេះបាន។ ដោយឡែក នៅប្រទេសអ៊ីស្រាអែលការដាំចេកមានរសជាតិដូចៗគ្នា និងមានច្រើនរសជាតិតាមតម្រូវការអតិថិជនចង់បាន ដែលមួយស្ទងមាន ៣០ ទៅ ៣៥ ផ្លែ ចំណែកឯប្រទេសខ្មែរដាំមួយស្ទង មាន ២០ ទៅ ២៥ ផ្លែ ដែលដាំក្នុងរយៈពេល ១ឆ្នាំបានផល។

ជាចុងក្រោយ លោកឧកញ្ញ៉ា ចេង ខេង បានមានប្រសាសន៍ថា កសិករកម្ពុជាគួរឈប់ប្រកបមុខរបរត្រឹមចិញ្ចឹមក្រពះ ឬមានជីវភាពធូរធារទៅ ត្រូវមានក្ដីស្រមៃមួយថា​ ធ្វើឲ្យប្រទេសកម្ពុជាទទួលបានភាពរីកចំរើនពីការងាររបស់ខ្លួនទើបប្រសើរ។ យ៉ាងណាមិញ ប្រទេសអីស្រាអែលបានក្លាយជាប្រទេសមហាអំណាចខាងកសិកម្ម ហើយកសិករបានក្លាយជាសេដ្ឋី និងជាអ្នកដោះបំណុល៕

អត្ថបទដោយ៖ ចៀម សុខថៃ

ប្រភព៖ business-cambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK