ថ្មីៗ
បើនៅតែបន្តឲ្យជនជាតិចិនបើកបរគ្មានច្បាប់ទម្លាប់ទៀតនោះ មិនដឹងជីវិតពលរដ្ឋខ្មែរប៉ុន្មាននាក់ទៀតទេ ដែលនឹងត្រូវបន្តស្លាប់

ខេត្តកោះកុង៖ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃច័ន្ទ ទី២០ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានស្រែអំបិល លេីផ្លូវជាតិ៤៨ ស្ថិតនៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងដោយជនជាតិចិនបើករថយន្តឡង់គ្រីសរ័សេ៊រី២០១១ បុកពីក្រោយម៉ូតូ បណ្តាលអោយផ្ទុះឆេះសន្ធោសន្ធៅរងរបួសធ្ងន់ម្នាក់នៅលេីផ្លូវជាតិលេខ៤៨។
យោងតាមរបាយការណ៌របស់អាជ្ញាធរបានឲ្យដឹងថា ថយន្តម៉ាក់តូយូតា ឡង់គ្រីសឺGX-R V6 សេ៊រី2011 ព័ណស ពាក់ស្លាកលេខភ្នំពេញ2AX-0966. មានទិសដៅពីភ្នំពេញ-កោះកុង បេីកបរដោយឈ្មោះ ស៊ាំង ទៀនយី(ZANG TIANYE) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មានទីលំនៅផ្លូវ៤៣ ភូមិព្រៃកោង សង្កាត់ចោមចៅទី២ ខណ័្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លុះបានមកដល់កន្លែងកេីតហេតុ បានបុកម៉ូតូម៉ាក់ឌ្រីមសង់(C125) សេរី2019 ព័ណខ្មៅ មួយគ្រឿងពាក់ស្លាកលេខកោះកុង1B-7002 មានទិសដៅស្របគ្នាបេីកបរដោយឈ្មោះ ធូ រតនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង ធ្វេីអោយម៉ូតូជាប់នឹងក្បាលឡាន អូសចំងាយ២២ម៉ែត្របែកផ្កាភ្លេីងហ៊ៀរសាំងបណ្តាលអោយឆាបឆេះម៉ូតូ ខណ:នោះរថយន្តក៏បេីកថយក្រោយ រីឯអ្នកបេីកបរ ម៉ូតូ ក៏ខ្ទាតចេញមកខាងស្តាំដៃនៃចិញ្ចេីមផ្លូវ បណ្តាលអោយរងរបួសធ្ងន់ ហេីយក៍បញ្ចូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល ។
បច្ចុប្បន្នរថយន្ត និងម៉ូតូដែលឆេះ ត្រូវបានកំម្លាំងអធិការដ្នាននគបាលស្រុកស្រែអំបិលដឹកនាំដោយ លោកវ.សេនីយ៍ទោ ហ៊ួត លៀងទុយ អធិការរងទទួលផែនចរាចរណ៍ យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្រែអំបិល បន្តតាមនិតិវិធី ៕
ប្រភព៖ kbn.news
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង