ប្រពន្ធ​៤​ប្រភេទ ​បើ​ប្រុស​ៗ​រៀបការ​ជាមួយ ​ដឹង​តែ​ក្រ ​ងើប​មុខ​មិន​រួច
Connect with us

គួរដឹង

ប្រពន្ធ​៤​ប្រភេទ ​បើ​ប្រុស​ៗ​រៀបការ​ជាមួយ ​ដឹង​តែ​ក្រ ​ងើប​មុខ​មិន​រួច

សំណាប​យោង​ដី ស្រី​យោង​ប្រុស​” ពាក្យ​នេះ​នៅ​តែ​ត្រូវ​សម្រាប់​គ្រប់​សម័យ​កាល​របស់​ប្រជាជន​ខ្មែរ​ ព្រោះ​នារី​គឺ​ជា​អ្នក​ទុក​ដាក់​សន្សំ​សំចៃ​របស់​ទ្រព្យ​ដើម្បី​ឱ្យ​គ្រួសារ​បាន​ថ្កើង​មុខ​មាត់​ និង​កិត្តិយស​។ ប៉ុន្តែ​បើ​បុរស​ជ្រុល​ខ្លួន​ទៅ​រៀបការ​ជាមួយ​នារី​ទាំង​៤​ប្រភេទ​ខាង​ក្រោម​នេះ​វិញ​ ធានា​ថា ទោះ​ប្ដី​ខំ​រក​លុយ​យ៉ាង​ណា ក៏​មិន​អាច​មាន​បាន​ដូច​គេ​ឡើយ​។

១- ប្រពន្ធ​ពូកែ​តែង​ខ្លួន​៖ ស្រីៗ​ណា​ក៏​ចង់​ស្អាត​ចង់​ល្អ តែ​ពេល​រៀបការ​រួច រឿង​ហិរញ្ញវត្ថុ​គ្រួសារ​គឺ​ជា​រឿង​សំខាន់​ជាង​សម្រស់​ខ្លួន​ទៅ​ទៀត​។ ការ​ចេះ​បែង​ចែក​លុយ​កាក់​ក្នុង​ផ្ទះ​បាន​ច្បាស់​លាស់ គឺ​ជា​វិធី​មួយ​ដែល​ជួយ​ស្វាមី និង​ក្រុម​គ្រួសារ​ឆាប់​មាន​ជីវភាព​ធូរធារ​ជាង​មុន​ ប៉ុន្តែ​បើ​បាន​ប្រពន្ធ​មក គិត​តែ​ពី​តែង​ខ្លួន ម្ង៉ៃ​ៗ​ទិញ​តែ​គ្រឿង​សម្អាង​ ម្ង៉ៃ​ៗ​គិត​តែ​ Order របស់​លើ​អនឡាញ ចង់​បាន​តែ​របស់​ Brand ​ ហើយ​ខោអាវ​ របស់​របរ​ប្ដី​មើល​មិន​យល់​នោះ​​​ ទោះ​មាន​លុយ​តម្កល់​ច្រើន​យ៉ាង​ណា ក៏​មិន​អាច​​សល់​​បាន​ដែរ​។

២- ប្រពន្ធ​​​មិន​ចេះ​គិត​គូរ​រឿង​ចាន​ក្បាន៖ ទោះ​សម័យ​នេះ នារី​ត្រូវ​ចេញ​ទៅ​ក្រៅ​រក​លុយ​ដូច​ស្វាមី ប៉ុន្តែ​រឿង​ចាន​ក្បាន មិន​អាច​ឱ្យ​អ្នក​ណា​ជំនួស​បាន​ឡើយ។ បើ​នារី​ទៅ​ធ្វើ​ការ​ខាង​ក្រៅ មិន​សូវ​បាន​ធ្វើ​ការ​ងារ​ផ្ទះ​បាន​គ្រប់​ជ្រុងជ្រោយ គឺ​ជា​រឿង​គួរ​តែ​លើក​លែង តែ​បើ​នារី​ដែល​នៅ​តែ​ផ្ទះ ហើយ​មិន​ចេះ​ថែទាំ គិត​គូរ​រឿង​ការងារ​ទាំង​នេះ​ទៀត ជីវិត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ក៏​មិន​អាច​មាន​បាន​ទៅ​កើត​ដែរ ព្រោះ​ត្រូវ​ចំណាយ​លើ​អាហារ​ខាង​ក្រៅ​ច្រើន​ជាង​អាហារ​ក្នុង​ផ្ទះ។

៣- ប្រពន្ធ​ចេះ​លួច​លាក់​លុយ​កាក់​ប្ដី​៖ គ្រួសារ​១០ មាន​៩ហើយ ដែល​ផ្ដល់​សិទ្ធិ​ទុក​ដាក់​លុយ​កាក់​លើ​ភរិយា ដូច្នេះ​ការ​ចំណាយ​ទាំង​ឡាយ ភរិយា​គឺ​ជា​អ្នក​ចាត់ចែង​ និង​ទុក​ដាក់​។ ប៉ុន្តែ​បើ​ភរិយា​បែរ​ជា​មាន​គំនិត​មិន​ស្មោះ​ត្រង់​និង​ស្វាមី ចេះ​កិបកេង​លុយ​កាក់​ទុក​ប្រើ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង ឬ​លួច​ឱ្យ​គ្រួសារ​ខាង​ឯង​មិន​ឱ្យ​ប្ដី​ដឹង​ញឹកញាប់​ពេក តើ​លុយ​កាក់​ឯ​ណា​អាច​សល់​ក្លាយ​ជា​អ្នក​មាន​ដូច​គេ​បាន?

៤- ប្រពន្ធ​ប្រព្រឹត្តអបាយមុខ​៖ មិន​ថា​លេង​ល្បែង ផឹក​ស្រា ឬ​មាន​សហាយ​ក្បត់​ប្ដី​ទេ ទោះ​មាន​មួយ​ណា​ក្នុង​ចំណោម​នេះ សុទ្ធ​តែ​នាំ​ឱ្យ​ស្វាមី​អន្តរាយ រក​លុយ​មិន​សល់​ទាល់​តែ​សោះ​។ ចង់​ប្ដី​ពូកែ​រក​លុយ​យ៉ាងណា ប៉ុន្តែ​ដាក់​ចូល​កញ្ជើ​ប្រពន្ធ បែរ​ជា​ធ្លាក់​ទៅ​ក្នុង​ល្បែង ទៅ​ក្នុង​កំប៉ុង​ស្រា ឬ​ឱ្យ​ប្រុស​ផ្សេង​បាត់​ទៅ​ហើយ អ៊ីចឹង​សេចក្ដី​សុខ​នៅ​ក្នុង​គ្រួសារ​ក៏​មិន​អាច​កើត​មាន​បាន​ដែរ៕

ប្រភព៖ freedomnewskh.com

គួរដឹង15 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ15 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង16 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ16 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ16 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK