ចិញ្ចឹមកូនប្រុសមានត្រណម ៣​ ចិញ្ចឹមកូនស្រីមានត្រណម ៥
Connect with us

គួរដឹង

ចិញ្ចឹមកូនប្រុសមានត្រណម ៣​ ចិញ្ចឹមកូនស្រីមានត្រណម ៥

ចិញ្ចឹមកូនប្រុសមានត្រណម ៣។

ត្រណមទី១ ចិញ្ចឹមថ្នាក់ថ្មមតម្រូវតាម​ចិត្តជ្រុល៖ កូនប្រុសធំឡើង គឺត្រូវធ្វើ​ជាសសរទ្រូងគ្រួសារ ប្រសិនខ្លាចកូននឿយហត់ពេក ថ្នាក់ថ្នមតាមចិត្តកូនជ្រុលពេក នោះពេលគេធំពេញវ័យ ជួបបញ្ហា វិប្បត្តិ ឧបសគ្គបន្តិចក៏មិនអាចពុះពារបាន​ អ៊ីចឹងគេនឹងពិបាកសម្រេចបាន​កិច្ចការធំណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី២ តាមម៉ែស្អិតពេក៖ ពេលកូនប្រុសធំ ត្រូវតែឃ្លាតពីម៉ែបន្តិច ដល់វ័យធំដឹងក្តីល្មម​ជាម្តាយត្រូវតែចេះ​លែងដៃកូនខ្លះ ឃ្លាតឆ្ងាយពីគេបន្តិច ហើយទុកឱកាសឲ្យគេ​នៅមើល និងរៀនតាមឪពុកគេវិញ ដើម្បីរៀនសូត្រ​តាមធ្វើជាបុរសដើមទ្រូង ៥ ហត្ថ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី ៣ មានអត្តចរិតមិនល្អ៖ ប្រសិនបើកូនមានចរិត​បែបភ័យខ្លាចគេ គ្មានគោលគំនិតជាខ្លួនឯង ធ្វើរឿងអ្វីក៏​ចេះតែអូសបន្លាយពេលវេលា សម្រេចចិត្តមិនដាច់ស្រេច ហើយងាយបោះបង់ចោល។ កូនបែបនេះ នឹងពិបាកក្លាយជាមនុស្សមានកំណើតណាស់ ហើយទៅថ្ងៃមុខក្នុងជីវិតអាពាហ៍ពិពាហ៍​របស់គេក៏មិនល្អ​ខ្លាំងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិញ្ចឹមកូនស្រីមានត្រណម ៥។

ត្រណមទី១ ចិញ្ចឹមបែបក្រ៖ កូនស្រីត្រូវតែចិញ្ចឹមបែបអ្នកមាន (មាន ក្រ ក្នុងន័យ​នេះមិនមែនសំដៅលើរបស់ទ្រព្យទេ) ប៉ុន្តែវាមានន័យច្រើនទៀតគឺ ចិត្តគំនិតវែងឆ្ងាយ។ កូនស្រីត្រូវតែឲ្យគេចេញស្គាល់សង្គម​ខាងក្រៅឲ្យច្រើន ដើម្បីបង្កើន​ចំណេះដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី២ ថ្នមកូនជ្រុលពេក៖ ប្រសិនបើស្រឡាញ់កូនស្រីខ្លាំងពេក នឹងធ្វើឲ្យគេក្លាយជារំអួយ​ជ្រុលតាមតែ​ចិត្តឯង អ្នកដទៃធ្វើអ្វីឲ្យទើសចិត្តបន្តិចក៏ខឹងដូចភ្នំភ្លើងផ្ទុះ។ អត្តចរិតបែបនេះនឹង​ពិបាកចូលសង្គមចុះណាស់ ហើយថ្ងៃក្រោយក្នុងជីវិតអាពាហ៍​ពិពាហ៍ក៏មិនល្អដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី ៣ មិនឯករាជ្យ៖ កូនស្រីត្រូវរៀនឯករាជ្យ មិនមែនគ្រប់រឿងត្រូវ​តែចាំពឹងផ្អែកលើគេនោះទេ។ បើមិន​ដូច្នេះ​នឹងបាត់បង់តម្លៃខ្លួនឯង។ មិនថារឿងសេដ្ឋកិច្ច ឬស្នេហា គឺត្រូវតែឯករាជ្យម្ចាស់ការ​បានដោយ​ខ្លួនឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី៤ ខ្ជិលខ្លាំងពេក៖ មិនចេះរៀបចំបន្ទប់ដេក ខោអាវក៏ខ្ជិលបោក ខ្ជិលទាំងការរៀនសូត្រទៀត។ល។ មនុស្សខ្ជិលពេក គឺមានគុណវិប្បត្តធ្ងន់ធ្ងរណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រណមទី៥ ឆោតល្ងង់ពេក៖ មានឪពុកម្តាយជាច្រើន តែងតែបង្រៀនកូនស្រីឲ្យមើលឃើញ តែពិភពលោក​ស្រស់ស្អាត​ប៉ុណ្ណោះ ធ្វើឲ្យពេលគាត់ធំឡើង ងាយនឹងជឿសម្តីគេ មនុស្សដែលឆោតពេក គឺងាយនឹងខាតបង់​ធំណាស់៕ អរគុណសម្រាប់ការចែករំលែករបស់អ្នកស្រី សុខ គឹមទៀវ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Khmer-Globle

គួរដឹង15 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ15 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង16 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ16 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ16 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK