ហេតុអ្វីបានជា «ទាហានសាម៉ារ៉ៃជប៉ុន» ត្រូវសម្លាប់ខ្លួនឯង?
Connect with us

គួរដឹង

ហេតុអ្វីបានជា «ទាហានសាម៉ារ៉ៃជប៉ុន» ត្រូវសម្លាប់ខ្លួនឯង?

លោកអ្នកប្រហែលធ្លាប់បានទស្សនាហើយអំពី ការសម្លាប់ខ្លួនរបស់ក្រុមសាម៉ារ៉ៃជប៉ុន ដោយយកដាវចាក់សម្លាប់ខ្លួនឯង។ ការយកដាវវែងចាក់ពោះសម្លាប់ខ្លួនឯង ក្រោយពេលបរាជ័យរឿងអ្វីមួយ។ តើអ្វីជាការសម្លាប់ខ្លួនឯងរបស់ទាហានសាម៉ារ៉ៃជប៉ុន? ហេតុអ្វីបានជាត្រូវសម្លាប់ខ្លួនឯងបែបនេះ?

ការចាក់សម្លាប់ខ្លួនឯង ឬភាសាជប៉ុនហៅថា “Seppuku” ត្រូវបានបង្កើតឡើងដោយអ្នកប្រយុទ្ធសាម៉ារ៉ៃសម័យបុរាណ។ Seppuku បង្កើតដំបូងនៅក្នុងកំឡុងសតវត្សរ៍ទី១២ ដែលការសម្លាប់ខ្លួនដោយយកដាវចាក់ទម្លុះពោះខ្លួនឯង ត្រូវបានគេទទួលស្គាល់ថា ជាការស្លាប់ដោយមានកិត្តិយសបំផុត ដែលជាទូទៅជាប្រសើរជាជាងបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងកណ្តាប់ដៃសត្រូវ ក្រោយពេលខ្លួនបរាជ័យ។ លើសពីនេះ ការសម្លាប់ខ្លួនបែបនេះក៏មានបំណងលុបលាងនូវភាពអម៉ាស់ផ្សេងៗ ក្នុងនាមជាអ្នកទទួលខុសត្រូវ ឬជាមេដឹកនាំដែលបរាជ័យ។

ក្រោយមកនៅកំឡុងឆ្នាំ១៤០០ នៃគ្រិស្កសករាជ Seppuku ត្រូវបានគេប្រើប្រាស់សម្រាប់ជាការដាក់ទណ្ឌកម្មចំពោះអ្នកប្រយុទ្ធសាម៉ារ៉ៃ ដែលប្រព្រឹត្តិបទឧក្រិដ្ឋ ឬកំហុសឆ្គងធ្ងន់ធ្ងរណាមួយ។ នៅក្នុងច្បាប់របស់អ្នកប្រយុទ្ធសាម៉ារ៉ៃ ក៏បានចាត់ទុកសកម្មភាពនេះ ថាជាភាពក្លាហានដ៏ខ្ពង់ខ្ពស់បំផុត និងការពលិកម្មខ្លួនឯង។ ក៏មានដែរការសម្លាប់ខ្លួនឯងតាមបែប Seppuku នេះសម្រាប់ស្រ្តី ដែលភាសាជប៉ុនហៅថា “jigai” តែមិនចាក់ទម្លុះពោះខ្លួនឯងទេ តែជាការយកកាំបិតតូចពិសេសមួយដែលគេហៅថា “tanto” មកចាក់ទម្លុះបំពងកររបស់ខ្លួន៕

ប្រភព៖ history.com
ប្រែសម្រួលដោយ៖ ហាតប៊ុក

ដកស្រង់ដោយ៖ www.heartbookcambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK