១០ យ៉ាងដែលបុរសមិនដែលហ៊ានប្រាប់ទៅកាន់នារីដែលខ្លួនស្រលាញ់ !!
Connect with us

គ្រួសារ & ស្នេហា

១០ យ៉ាងដែលបុរសមិនដែលហ៊ានប្រាប់ទៅកាន់នារីដែលខ្លួនស្រលាញ់ !!

គេថាមនុស្សស្រីមានអាថ៌កំបាំងក្នុងចិត្តច្រើន ចុះចំណែកបុរសវិញ តើយ៉ាងណាដែរ? តើបុរសៗ ដែលធ្លាប់មានអាថ៌កំបាំងអ្វីលាក់ក្នុងចិត្ត ហើយមិនដែលចង់ ឬមិនហ៊ានប្រាប់អ្នកដទៃដែរឬទេ?

១. បុរសក៏ចូលចិត្តស្រី្តដែលមានភាពជឿជាក់ដែរ

បុរស តាមពិតទៅ មើលទៅលើស្រ្តី ដូចជាគេមើលឃើញខ្លួនឯងផងដែរ។ ច្បាស់ណាស់ បុរសក៏ចូលចិត្តស្រ្តីដែលមានភាពក្លាហាន មានភាពជឿជាក់លើខ្លួនឯងផងដែរ។ ដូចនេះ មិនមែនបុរសគ្រប់គ្នាសុទ្ធតែស្រលាញ់តែស្រ្តីដែលមានរូបរាងស្អាត ដូចតារាម៉ូដែលនោះទេ។ ភាពជឿជាក់របស់ស្រ្តីក៏ជាចំណុចទាក់ទាញខ្លាំងសម្រាប់បុរសៗផងដែរ។

២. រូបរាងក៏សំខាន់ផងដែរ

សម្រាប់បុរស របៀបដែលនារីស្លៀកពាក់មិនជាបញ្ហាធំដុំនោះទេ ប៉ុន្តែពួកគេក៏ស្រលាញ់ ចង់ឃើញ និងចូលចិត្តនារីណាដែលចេះរបៀបស្លៀកពាក់ តែងខ្លួនឱ្យសមរម្យទៅតាមកាលៈទេសៈផងដែរ។ មែនទែនទៅ បុរសមិនអាចប្រកែកបានឡើយថាមិនចាប់អារម្មណ៏ទៅលើនារីដែលចេះធ្វើខ្លួនឱ្យសមសួន ហើយស៊ិចស៊ី ប៉ុន្តែមិនមែនលេចលើ លេចក្រោម រហូតគេនិយាយដើមគ្រប់គ្នានោះទេ។ ត្រូវចងចាំថា បុរសស្រលាញ់នឹងភ្នែករបស់គេផងដែរ។

៣. បងអត់ចេះផង

ជាប្រុស នៅក្នុងកែវភ្នែកមនុស្សស្រី ត្រូវតែចេះធ្វើការងារសព្វបែបសព្វយ៉ាង ជាពិសេសការងារបចេ្ចកទេសធម្មតាៗក្នុងផ្ទះជាដើម ដូចជាតខ្សែភ្លើង ដូរអំពូល ឬតទឹកជាដើម។ ពេលខ្លះ នៅពេលដែលគេពឹងពាក់ហើយ បើទោះជាមិនចេះ ឬដឹងធ្វើមិនកើត ក៏ពិបាកនឹងប្រកែកមិនទទួល ដោយខ្លាចគេមើលងាយជាពិសេសគឺនារីតែម្តង។

៤. កុំសួរសំនួរបញ្ឈិតបញ្ឈៀងពេក

ពេលខ្លះ នារីៗចូលចិត្តសួរសំនួរប្លែកៗ ដែលមានលក្ខណៈកាច់កុង ពិបាកនឹងយល់ទៅកាន់បុរសដែលជាដៃគូរបស់ខ្លួន។ ឧទាហរណ៏ កំពុងតែនិយាយគ្នាសុខៗ ស្រាប់តែនារី សួរថា តើនាងធាត់ឬទេ, តើអ្នកស្រលាញ់គេខ្លាំងប៉ុណ្ណា។ តាមពិតទៅ បុរសៗមិនចូលចិត្តឆ្លើយនឹងសំនួរបែបនេះឡើយ ដោយសារតាមពិតទៅនារីសួរសំនួរបែបនេះ គ្រាន់ជាលក្ខ​ណៈសាកចិត្ត ហើយប្រសិនបើបុរសឆ្លើយមិនត្រូវចិត្តទេនោះ អាចនឹងមានបញ្ហាធំកើតឡើង។ 

៥. បងអត់មានលុយ

បុរសតែងតែចង់បង្ហាញភាពជាបុរសនៅចំពោះមុខនារី។ ពេលដែលនៅជាមួយនឹងនារីដែលខ្លួនស្រលាញ់ហើយ គេចង់ឱ្យបុរសទិញអ្វីៗឱ្យនោះ បើទោះជាពួកគេមិនមានលុយក៏ដោយ ក៏ពួកគេពិបាកនឹងឆ្លើយថា បងអត់មានលុយទិញបានទេ ទៅកាន់នារីដែលខ្លួនស្រលាញ់។

៦. បងក៏ចេះប្រច័ណ្ឌដែរ

បុរស មិនសូវបង្ហាញនូវអារម្មណ៏របស់ពួកគេនោះទេ។ នៅពេលដែលគេឃើញ សង្សារ ឬប្រពន្ធរបស់ខ្លួនកំពុងតែស្និទ្ធស្នាល ឬលេងសើចជាមួយអ្នកដទៃនោះ គេមិនសូវបង្ហាញនូវអារម្មណ៏មកខាងក្រៅនោះទេ ប៉ុន្តែបុរសណាក៏ដូចគ្នាដែរ គឺក្តៅឆួល និងចូលចិត្តស្ថានការណ៏បែបនោះឡើយ។

៧. មិត្តភក្តិអូនឯង ក៏ស្អាតដែរ

វាធម្មតាទេ ដែលប្រសិនបើអ្នកជានារីមើលឃើញនរណាម្នាក់ ដូចជាមិត្តភក្តិ ឬប្អូនស្រី ឬនារីណាផ្សេងស្អាតនោះ បុរសក៏មើលឃើញដូចគ្នាដែរ។ ប្រាកដណាស់ ដែលបុរសពេលដែលឃើញស្រីស្អាត នឹងគិតពីគេ ហើយអាចនឹងមានកូនចិត្តលួចស្រលាញ់ បើទោះបីជាគេមិនដែលប្រាប់ឱ្យអ្នកដឹងក៏ដោយ។ ដូចនេះ ពាក្យដែលថាស្នេហាធ្វើឱ្យភ្នែកខ្វាក់ ដែលធ្វើឱ្យបុរសមើលមិនឃើញស្រីដទៃទៀតស្អាតនោះ គឺមិនពិតសោះឡើយ។

៨. បងក៏ចង់បានពាក្យសរសើរដែរ

ពិតណាស់ ដែលពាក្យសរសើរភាគច្រើន ចេញពីមាត់របស់ប្រុសៗ ទៅកាន់នារីដែលគេស្រលាញ់ ប៉ុន្តែតាមពិតទៅ សូម្បីតែបុរសខ្លួនឯងក៏ចង់បានពាក្យសរសើរពីអ្នកដែលគេស្រលាញ់ផងដែរ។ ដូចនេះ ប្រសិនបើអ្នកជានារី កុំភ្លេចសរសើរមិត្តប្រុសអ្នកផង ដើម្បីឱ្យគេសប្បាយចិត្ត។

៩. គួរឱ្យខ្លាច

ជាទូទៅ ក្នុងសង្គមរវាងបុរស និងនារី អារម្មណ៏ខ្លាចរអារ អាចជាអារម្មណ៏ដែលបញ្ចេញ និងមានចំពោះស្រ្តីច្រើនជាងបុរស។ ប៉ុន្តែអ្វីដែលនារីគ្រប់រូបប្រហែលមិនចាប់អារម្មណ៏នោះគឺ បុរសក៏អាចមានអារម្មណ៏ខ្លាចរអាទៅនឹងវត្ថុអ្វីមួយផងដែរ ដូចជាសត្វល្អិត សត្វពីងពាង កន្លាតជាដើម បើទោះជាពួកគេមិនដែលប្រាប់អ្នកក៏ដោយ។ ដូចនេះ ប្រសិនបើនៅពេលដែលឃើញអ្វីមួយធ្វើឱ្យគេរត់ពួន ខ្លាចហើយនោះ អ្នកជានារីគួរដើរតួជាអ្នកជួយសង្រ្គោះគេវិញម្តង។

១០. ជំនាញរឿងលាក់អារម្មណ៏

មិនថារឿងភ័យ រន្ធត់ រ៉ូមែនទិក កម្រិតណានោះទេ បើទោះនារីយំខ្សោះអស់ពីខ្លួនយ៉ាងណាក៏ដោយ ក៏បុរសកម្រនឹងយំណាស់។ តាមពិតទៅ បុរសៗក៏សុទ្ធតែអាចទទួលនូវអារម្មណ៏សប្បាយរីករាយ សោកសៅ រន្ធត់ ខ្លាចដូចនារីដែរ តែគ្រាន់គេកម្រនឹងបញ្ចេញឱ្យអ្នកដទៃដឹង៕

ចុចអានផ្សេងៗ៖ ៦ ចំណុចដែលត្រូវដឹង ដើម្បីបញ្ឈប់ការគិតអាក្រក់លើខ្លួនឯងនិងរក្សាសេចក្តីស្ងប់ក្នុងចិត្ត

ចុចអានផ្សេងៗ៖ ទ្រឹស្តីទាំង ១០ នៃបុគ្គលជោគជ័យ ដែលនាំអ្នកដើរទៅកាន់ភាពជោគជ័យ

ដោយ៖ នី អាទិគុណ
ប្រភព៖ BrightSide

មតិយោបល់

Trending

Copyright © 2019 ANARCHAK