ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ
Connect with us

ថ្មីៗ

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ នឹង​ប្រកួត​ប្រជែង​គ្នា​ទាក់ទាញ​អតិថិជន​ទិញ​អីវ៉ាន់។ ផ្សារទំនើប​ទាំង​បី វិនិយោគ​ដោយ​ក្រុមហ៊ុន​បី​ផ្សេងៗ​គ្នា គឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រុមហ៊ុន ជីបម៉ុង គ្រុប និង​ ផ្សារ​ទំនើប​មក​ពី​ជប៉ុន AEON។

បន្ទាប់ពី​ផ្លូវ​ ៦០​ម៉ែត្រ ឬ​ហៅ​ថា មហាវិថី​សម្ដេច​ ហ៊ុន សែន ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប អ៊ីង ស៊ីធី បាន​សាងសង់​រួច​រាល់​និង​សម្ពោធ​ឲ្យ​ប្រើប្រាស់ មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​បាន​បោះ​ទីតាំង​ការិយាល័យ​របស់​ខ្លួន ហើយ​បុរី​លំនៅដ្ឋាន​ក៏​បាន​ផុស​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ផងដែរ នៅ​តំបន់​នេះ។ 

ជាមួយគ្នា​នេះ​ដែរ ក៏មាន​ផ្សារ​ទំនើប​ខ្នាត​យក្ស​ចំនួន ៣ ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​គម្រោង​អចលនទ្រព្យ​ល្បីៗ ដូចជា ប៉េង ហួត គ្រុប, ជីប ម៉ុង គ្រុប និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​មក​ពី​ប្រទេស​ជប៉ុន ដែល​វិនិយោគ​សាងសង់​ផ្សារ អ៊ីអន កំពុង​សាងសង់​យ៉ាង​មមាញឹក។ គេ​រំពឹងថា តំបន់​ផ្លូវ​ ៦០​ម៉ែត្រ នៅ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​នេះ នឹង​ក្លាយ​ជាសមរភូមិ​ប្រកួត​ប្រជែង​គ្នា​សម្រាប់​ផ្សារ​ទំនើប​ខ្នាត​យក្ស​ទាំងបី​នេះ៕

សូម​អញ្ជើញ​ទស្សនា​ សេចក្ដីរាយការណ៍​វីដេអូដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត

ប្រភព៖ cambonomist.com

គួរដឹង16 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ16 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង17 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ17 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ17 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK