វិធីបញ្ឈប់ការជំពាក់បំណុលគេរាល់ខែ!
Connect with us

គួរដឹង

វិធីបញ្ឈប់ការជំពាក់បំណុលគេរាល់ខែ!

ជាការពិតណាស់ អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានការចំណាយជាច្រើនដែលត្រូវរ៉ាប់រ៉ងប្រចាំថ្ងៃនេះ។ ក្នុងនោះដែរអ្នកក៏អាចមាននូវការចំណាយផ្សេងៗតាមរយៈការប្រើប្រាស់ប័ណ្ណឥណទានដែលត្រូវសងប្រាក់ត្រឡប់ផងដែរ។ ចំពោះការចំណាយទាំងអស់នេះ ប្រសិនបើអ្នកមានការគ្រប់គ្រង

ផ្នែកហិរញ្ញវត្ថុពុំបានល្អវិញនោះ ពេលខ្លះអាចធ្វើឱ្យអ្នកកាន់តែកើតមាននូវបំណុលបន្ថែមទៀតផង។ ដូច្នេះ ក្នុងករណីដែលអ្នកជួបប្រទះបញ្ហាបំណុលហើយនោះ អ្នកគួរមានវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការដោះស្រាយបំណុលរបស់អ្នកឱ្យមានប្រសិទ្ធិភាពផងដែរ។

វិធីទាំង ៥ នេះអាចជួយឱ្យអ្នកកាត់បន្ថយការជំពាក់បំណុលគេ៖

  • ចាប់ផ្តើមដោយការធ្វើបញ្ជីចំណូល-ចំណាយផ្ទាល់ខ្លួន៖ ត្រូវដឹងពីប្រភពចំណូលសរុប ក៏ដូចជាទឹកប្រាក់ត្រូវចំណាយជាប្រចាំរបស់អ្នក ព្រោះអ្នកអាចដឹងច្បាស់ថាតើអ្នកអាចនៅសល់ប្រាក់ប៉ុន្មានបន្ទាប់ពីការចំណាយនានារួច។ វាជាការល្អមួយប្រសិនបើអ្នកកាត់បន្ថយចំណាយខ្លះៗដែលមិនចាំបាច់សម្រាប់អ្នកផងដែរ។
  • បង្កើតកញ្ចប់ថវិកាប្រចាំខែ៖ ការធ្វើបែបនេះអាចធ្វើឱ្យអ្នកគ្រប់គ្រងការចំណាយរបស់អ្នកបានល្អជាងមុន ពីព្រោះអ្នកអាចតាមដានការចំណាយរបស់អ្នកកាន់តែច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចដឹងពីប្រភពចំណាយច្រើនរបស់អ្នក ដែលអាចជួយកាត់បន្ថយទម្លាប់ចំណាយច្រើនទៅលើវា។
  • កំណត់ការចាយវាយរបស់អ្នក៖ អ្នកគួរតែមានការកំណត់ចំពោះខ្លួនអ្នកនូវការចំណាយនានាដែលអ្នកត្រូវមាន។ ឧទាហរណ៍ ការកំណត់ការចាយវាយទូទៅប្រចាំថ្ងៃយ៉ាងច្រើនត្រឹម ២០,០០០រៀល។
  • រកប្រាក់បន្ថែមដើម្បីដោះស្រាយបំណុល៖ អ្នកគួរតែធ្វើការងារថែមម៉ោង ឬលក់ទំនិញនានាតាមអនឡាញតាមដែលអាចធ្វើទៅបានពីព្រោះវាអាចជួយបង្កើនចំណូលរបស់អ្នកបានមួយកម្រិតផងដែរ។
  • រកវិធីថ្មីដើម្បីសន្សំប្រាក់៖ ទម្លាប់នៃការប្រើប្រាស់ប្រាក់របស់អ្នកពីមុនប្រហែលជាពុំទាន់ត្រឹមត្រូវដែលធ្វើឱ្យអ្នកមិនអាចសន្សំប្រាក់បានក្នុងចំនួនដែលអ្នកត្រូវការបាន។ ដូច្នេះ អ្នកគួរមានទម្លាប់សន្សំប្រាក់ឱ្យបានល្អជាងមុនដូចជា ការបរិភោគអាហារនៅផ្ទះ, កាត់បន្ថយការទិញសម្លៀកបំពាក់, ធ្វើការចំណាយទៅលើអ្វីដែលចាំបាច់។ល។

យើងសង្ឃឹមថាវិធីទាំងអស់នេះនឹងអាចជួយអ្នកឱ្យឆ្លងកាត់ពេលវេលាលំបាកនេះបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចវាឱ្យបានដូចគ្នា៕

ប្រភព៖ Cambofinance

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK