"តថភាពសង្គម ម្នាក់ៗសុទ្ធតែជាទាសកររបស់លុយ ហើយនិងវាសនា"
Connect with us

គួរដឹង

“តថភាពសង្គម ម្នាក់ៗសុទ្ធតែជាទាសកររបស់លុយ ហើយនិងវាសនា”

មានមនុស្សបីនាក់

មនុស្សទីមួយ មានឡានម៉ាក Porsche ដែលមានតម្លៃជាង 22 ម៉ឺនដុល្លា តែគាត់មានបំណុលជំពាក់ធនាគារកន្លះលានដុល្លារ ជីវិតគាត់ស្ថិតលើគំនូសស្លាប់រស់រវាងខ្ពស់ត្រដែត និងបរាជ័យដួលរលំតែម្តង។

មនុស្សទីពីរ មានឡានតូយ៉ូតា ព្រូស តម្លៃជាង 2ម៉ឺនដុល្លារ ហើយគាត់ខ្ចីលុយធនាគារដើម្បីរំលោះផ្ទះល្វែង18 ម៉ឺនដុល្លា ជីវិតរបស់គាត់តែងតែមានរឿងត្រូវគិតស្មុគស្មាញជាប់ជានិច្ច។

មនុស្សទីបី ជិះម៉ូតូតម្លៃ3ពាន់ដុល្លាជាង តែគាត់មានលុយតំកល់ទុកក្នុងធនាគារ 3 ម៉ឺនដុល្លារ ជីវិតគាត់មើលទៅសាមញ្ញធម្មតា តែគាត់មានអារម្មណ៍ថាទទេរគ្មានសល់អីជាដុំកំភួននៅពេលដែលទាំងបីអ្នកបានមកជួបប្រទះគ្នា។

-អ្នកជិះម៉ូតូច្រណែន អ្នកជិះឡាន

-អ្នកមានឡានតូយ៉ូតា ច្រណែនអ្នកមានឡានPorsche

-អ្នកមានឡានPorsche ច្រណែនអ្នកជិះម៉ូតូ

នេះគឺជាតថភាពសង្គម ម្នាក់ៗសុទ្ធតែជាទាសកររបស់លុយ ហើយនិងវាសនា

ឆ្មាចូលចិត្តស៊ីត្រី តែមិនចេះហែលទឹក

ត្រីចូលចិត្តជន្លេន តែមិនអាចឡើងគោកមកជីកជន្លេនបាន

ឋានសួគ៌ ឲ្យតម្រុយឲ្យនុយមកទាក់ទាញឲ្យយើងចង់បាន តែក៏មិនឲ្យទទួលបានដោយងាយស្រួលដែរ

រឿងធំនៅថ្ងៃនេះ ស្អែកនេះជារឿងតូច ខានស្អែកជារឿងធម្មតា

រឿងសំខាន់ក្នុងឆ្នាំនេះ ដល់ឆ្នាំក្រោយក្លាយជារឿងនិទានលើកមកនិយាយ

យ៉ាងច្រើនណាស់ យើងបានត្រឹមតែជាមនុស្សម្នាក់ដែលមានរឿងនិទានទុកឲ្យគេលើកមកនិយាយចែកគ្នាស្តាប់

ជីវិត មានតែប៉ុណ្ណឹង៕

ប្រភព៖ ហ្វេសប៊ុក(ខ្ញុំ-Me)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK