វៀតណាម បានត្រឹមតែអោបដៃខាំមាត់ ខណៈចិន ប្រកាសធ្វើសមយុទ្ធនៅលើកោះរបស់ខ្លួន
Connect with us

ថ្មីៗ

វៀតណាម បានត្រឹមតែអោបដៃខាំមាត់ ខណៈចិន ប្រកាសធ្វើសមយុទ្ធនៅលើកោះរបស់ខ្លួន

បរទេស៖ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្តហៃណាន ប្រទេសចិន បានប្រកាសផែនការធ្វើសមយុទ្ធយោធានៅលើកោះប៉ារ៉ាសេល របស់វៀតណាម ចាប់ពីថ្ងៃពុធ ទី០១ ខែកក្កដា រហូតដល់ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Vnexpress ។

អាជ្ញាធរចិន ក៏បានប្រកាសដែរថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នៅសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត នៅពេលសមយុទ្ធកំពុងចាប់ផ្តើមនោះទេ។

ដែលសកម្មភាពនេះកើតឡើងចំពេលដែលសហគមន៍អន្តរជាតិព្រួយបារម្ភអំពីសកម្មភាពថ្មីៗរបស់ចិននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិន បានបង្កើនសកម្មភាពឈ្លានពានរបស់ខ្លួននៅក្នុងដែនទឹកសមុទ្រខាងត្បូង ចាប់តាំងពីដើមឆ្នាំនេះ ខណៈពេលដែលប្រទេសដទៃទៀតបានផ្តោតលើការប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងវីរុសកូវីដ-១៩។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រសប្តាហ៍មុន  ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងធ្វើជាប្រធានសម័យបើកកិច្ចប្រជុំ សម័យប្រជុំពេញអង្គនិងវគ្គពិភាក្សាពាក់ព័ន្ធនានា បានសម្តែងការព្រួយបារម្ភចំពោះការអភិវឌ្ឍសមុទ្រចិនខាងត្បូង​នាពេលថ្មីៗនេះ​​ និងបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានចំនែកនៅក្នុងរឿងសមុទ្រចិនខាងត្បូង ត្រូវកសាងទំនុកចិត្តឡើងវិញ។

ជាមួយគ្នានេះដែរ ប្រទេសវៀតណាម ក៏បានអំពាវនាវឱ្យមានការបន្តការចរចារវាងអាស៊ាន និងចិនស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង។

លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនេះថា ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការពិភាក្សាអំពី COC រវាងអាស៊ាននិងចិនដែលបាននិងកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ សម្រាប់ការបង្កើតច្បាប់ដែលមានកាតព្វកិច្ចស្របច្បាប់។

គួរបញ្ជាក់ថា ប្រទេសចិន​ បានដណ្តើមកាន់កាប់កោះប៉ារ៉ាសែល​ ពីប្រទេសវៀតណាមខាងត្បូង ដោយកម្លាំងយោធានៅឆ្នាំ១៩៧៤ ហើយបានកាន់កាប់វាដោយខុសច្បាប់ចាប់តាំងពីពេលនោះមក ៕

ប្រភព៖ venxpress.net

ដកស្រង់ដោយ៖ kbn.news

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ2 months ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ2 months ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK