ខេម ចេញពី ថោន ពេលណា? ផលិតកម្ម Galaxy Navatra បញ្ចេញបទថ្មី ខេម ចាប់ដៃគូជាមួយ តន់ ច័ន្ទសីម៉ា (មានវីដេអូ)
Connect with us

ពីនេះពីនោះ

ខេម ចេញពី ថោន ពេលណា? ផលិតកម្ម Galaxy Navatra បញ្ចេញបទថ្មី ខេម ចាប់ដៃគូជាមួយ តន់ ច័ន្ទសីម៉ា (មានវីដេអូ)

(ភ្នំពេញ)៖ នៅទីបំផុតតារា ចម្រៀងសំឡេងស្អក លោក ខេម បានដើរចេញពីផលិតកម្ម «ថោន» ជាផ្លូវការហើយ ដោយបានមករួមរស់ជាមួយនឹងផលិតកម្ម Galaxy Navatra ដោយបានចាប់ដៃគ្នាចេញបទលើកដំបូង ជាមួយតារាស្រី កំពុងទទួលការចាប់អារម្មណ៍ពីមហាជន ប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ច័ន្ទសីម៉ា មានចំណងជើងថា «សុំមួយពេលមក»។ ការចាប់ដៃគ្នារវាងតារាប្រុសស្រីទាំងពីរ ក្នុងបទថ្មីនេះ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន ខណៈអត្ថន័យ និងសាច់ភ្លេង រួមទាំងសំនៀង របស់ខេម និង សីម៉ា គឺស៊ីសងគ្នាតែម្តង។

អាចនិយាយបានថា នេះជារសជាតិមួយថ្មី ប្លែកអារម្មណ៍ចំពោះទស្សនិកជន មិនធ្លាប់មានពីមុនមក ដែលតារាល្បី ខេម ប៉ះជាមួយតារាជំនាន់ថ្មី តែកេរ្តិ៍ឈ្មោះមិនណយ តន់ ច័ន្ទសីម៉ា។ តាមរយៈការចម្រៀងរួមគ្នាក្នុងបទ «សុំមួយពេលមក» នៅពេលនេះ គេសង្កេតឃើញថា ខេម និងតន់ ច័ន្ទសីម៉ា ពិតជាស័ក្តិសមយ៉ាងខ្លាំង ខណៈបទនេះបញ្ចេញមិនទាន់ដល់២ម៉ោងស្រួលបួលផង មានអ្នកចូលស្តាប់ជាង ៤ម៉ឺន ដងទៅហើយ។

ការបញ្ចេញចម្រៀងថ្មីពី Galaxy Navatra ក្នុងបទ «សុំមួយពេលមក» នៅពេលនេះ ពិតជាធ្វើឲ្យទស្សនិជន និងអ្នកតាមដានសិល្បៈមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកគេដឹងថាលោក ខេម នៅទ្រនំ «ថោន» ហើយមិនធ្លាប់មានដំណឹងថា តារាប្រុសដួងនេះ ចាកចេញពីផលិតកម្ម «ថោន» ពេលណាឡើយ។ នេះជាដំណឹងថ្មីមួយ ដែលមានតារាចម្រៀងល្បីម្នាក់ទៀតហើយ ចាកចេញពី «ថោន» បន្ទាប់ពីតារាចម្រៀងចាស់វស្សា គឺអ្នកនាង មាស សុខសោភា។

ក្រុមការងារ Fresh News Plus បានព្យាយាមទំនាក់ទំនង សួរនាំបន្ថែមទៀត ពីសំណាក់តារាចម្រៀង ខេម ដើម្បីឲ្យមហាជនអស់ចម្ងល់ពីមូលហេតុផ្សេងៗ ប៉ុន្តែមិនបានសម្រេចនោះពេល ខណៈដែលទូរស័ព្ទត្រូវបានបិទ។

យ៉ាងណាមិញ ការចូលមក Galaxy Navatra នឹងបានចាប់ដៃគ្នាច្រៀងក្នុងបទដំបូង ជាមួយ តន់ ច័ន្ទសីម៉ា នៅពេលនេះ ត្រូវបានគេរំពឹងថា នឹងកាន់តែធ្វើឲ្យតារាទាំងពីរ មានប្រជាប្រិយភាពបន្ថែម។ ក្រៅពីខ្លឹមសារទាក់ទាញបែបយុវវ័យ សាច់ភ្លេងគួរឲ្យចាប់អារម្មណ៍ ខេម និងសីម៉ា ថែមទាំងមានសំឡេងស្អកស្រដៀងគ្នា យ៉ាងពីរោះទៀតផង៕

ប្រភព៖ freshnewsasia.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

គួរដឹង4 weeks ago

សាកល្បងមើល! ចំនួនខ្សែបន្ទាត់នៅពេលអ្នកក្តាប់ដៃ អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងព្រេងវាសនា

Trending

Copyright © 2019 ANARCHAK