"កុំហ៊ានសនិដ្ឋានរឿងអ្វីដែលអ្នកគ្រាន់តែឃើញតែមិនយល់"
Connect with us

គួរដឹង

“កុំហ៊ានសនិដ្ឋានរឿងអ្វីដែលអ្នកគ្រាន់តែឃើញតែមិនយល់”

#ចំណាយពេលបន្តិចដើម្បីចំណេះដឹង
លោកគ្រូ ខុងជឺ បានដឹកនាំ ក្រុមសិស្សរបស់គាត់ ធ្វើដំណើរពីប្រទេសរបស់គាត់ ទៅកាន់ ប្រទេសជិតខាង ។ ក្នុងការធ្វើដំនើរនោះគាត់បាននាំទៅនៅសិស្សសំណព្វចិត្តពីរនាក់ផង ដែរ។ ពេលធ្វើដំណើរសិស្សរបស់គាត់មានការស្រេក ឃ្លានជាខ្លាំង តែមិនមាននណាម្នាក់ ហ៊ានត្អូញត្អែរ នោះទេ ព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេ។ ពេលទៅ ដល់ប្រទេសមួយនោះ សំណាងល្អមានគេល្បីឈ្មោះរបស់ ខុងជឺ គេបានបរិច្ចាគ អង្ករមួយ ចំនួនសំរាប់សិស្សនិង គ្រូរបស់គាត់បរិភោគ ។ គាត់បានបែងចែកសិស្សជំនិត របស់គាត់ពី រ នាក់ ម្នាក់នាំសិស្សដទៃទៅរកបន្លែ និង ម្នាក់ទៀតនៅដាំបាយ។


ក្នុងពេលដាំបាយ ខុងជឺ កំពុងអានសៀវភៅ គាត់បានលឺសំលេងចេញពី ផ្ទះបាយ គាត់បាន ទៅលួចមើល គាត់បានឃើញ កូនសិស្សជាទីស្រលាញ់របស់គាត់ ដែលគាត់ទុកចិត្ត បានកំពុងតែយក វែកដួសបាយ ហើយមើលឆ្វេង ស្តាំ រួចដាក់ចូល ក្នុងមាត់ ។ ខុងជឺ មានការខកចិត្តយ៉ាងខ្លាំងចំពោះសិស្សម្នាក់នេះ ដែលហ៊ាន ក្បត់ នឹង គ្រូ និង មិត្តភក្ត័។ ពេល បាយថ្ងៃត្រង់មកដល់ ខុងជឺ បាននិយាយថា លោកសូមអរគុណអ្នកទាំង អស់គ្នាដែលបាន តាមលោកគ្រូមក ដោយមិនគិតពីការនឿយហត់ និង មិនបានរអ៊ូរទំាអ្វីទាំង អស់ លោកគ្រូ នឹកស្រុកកំនើតរបស់យើង និង ឪពុកម្តាយរបស់គ្រូណាស់ គ្រូចង់យកបាយមួយចានតូច សំរាប់សែនជូនពួកគាត់ ប៉ុន្តែមិនដឹងថា បាយនេះជាបាយនូវល្អឬអត់? សិស្សគ្រប់គ្នាមិន យល់ពីអ្វីដែលលោកគ្រូបាននិយាយ នោះទេ ពួកគេក៏ស្ងាត់ ។ រំពេច នោះសិស្សម្នាក់ដែល ជាអ្នកដាំបាយបាននិយាយ លោកគ្រូបាយមិនស្អាតស្អំទេ ព្រោះពេលដាំមានកំទេចធូលី ធ្លាក់ចូល ធ្វើឲ្យបាយ កខ្វក់ តែខ្ញុំមិនហ៊ានដួស ចេញព្រោះបាយមានតិចខ្លាចខ្វះដល់លោក គ្រូ និង មិត្តដទៃ ដូចនេះខ្ញុំក៏សំរេចចិត្តបរិភោគ ផ្នែកដែរ កខ្វក់នោះ ហើយ ខ្ញុំក៏ចង់ប្រាប់ អ្នកទាំងអស់គ្នាថា ខ្ញុំមិនញំាបាយទេ ខ្ញុំតែបន្លែទេ ព្រោះខ្ញុំបានញាំបាយរួចហើយ ។ លោក គ្រូ ខុងជឺ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយ ពោលថា ព្រះអើយហេតុការដែលខ្ញុំបាន ឃើញផ្ទាល់ភ្នែកហើយតែវានៅ តែខ្ញុំមិនអាចយល់ត្រូវបានទៀតពិតជាគួរឲ្យសោកស្តាយ មែន៕

#កុំហ៊ានសនិដ្ឋានរឿងអ្វីដែលអ្នកគ្រាន់តែឃើញតែមិនយល់

ប្រភព៖ គំនិត

ដកស្រង់ដោយ៖ Learning for Success Institute

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

Trending

Copyright © 2019 ANARCHAK