មិនចប់ឡើយ! ចិនទើបតែរកឃើញវីរុសផ្តាសាយជ្រូកថ្មីមួយទៀត មានលទ្ធភាពខ្ពស់អាចឆ្លងមកមនុស្ស ហើយសាហាវជាងវីរុសកូវីដ១៩ ទៀត
Connect with us

ថ្មីៗ

មិនចប់ឡើយ! ចិនទើបតែរកឃើញវីរុសផ្តាសាយជ្រូកថ្មីមួយទៀត មានលទ្ធភាពខ្ពស់អាចឆ្លងមកមនុស្ស ហើយសាហាវជាងវីរុសកូវីដ១៩ ទៀត

ចិន៖ យោងតាមការចុះផ្សាយពីគេហទំព័រ zingnews របស់វៀតណាមដោយបានដកស្រង់ចេញពី ទស្សនាវដ្ដី Science Magazine បានឲ្យដឹងថា ប្រទេសចិនទើបតែបានរកឃើញវីរុសផ្តាសាយជ្រូកថ្មីមួយទៀត ដែលអាចឆ្លងទៅមនុស្សបាន។ ព័ត៌មាននេះកើតឡើងចំពេលដែលមនុស្សជាតិកំពុងប្រឈមមុខនឹងការលំបាកនៃរោគរាតត្បាត Covid-19 ។

ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Proceedings of the National Academy of Science (PNAS) នៅថ្ងៃទី ២៩ ខែមិថុនា។ មេរោគប្រភេទនេះមានឈ្មោះថា G4 គឺបានមកពីហ្សែន H1N1 ដែលបណ្តាលអោយមានការរីករាលដាលនៃជំងឺផ្តាសាយបក្សីនាឆ្នាំ ២០០៩ ។

ក្នុងឆ្នាំ ២០១១-២០១៨ អ្នកវិទ្យាសាស្ត្របានយកសំណាកច្រមុះជ្រូកចំនួន ៣០.០០០ គំរូពីកន្លែងសត្វឃាតនៅខេត្តចំនួន ១០ ក្នុងប្រទេសចិន និងនៅមន្ទីរពេទ្យសត្វ។ លទ្ធផលតេស្តបង្ហាញថា G4 គឺមានលទ្ធភាពចម្លងខ្ពស់ទៅក្នុងកោសិកាមនុស្ស និងបណ្តាលអោយមានរោគសញ្ញាធ្ងន់ធ្ងរជាងវីរុសដទៃទៀត។ ប្រភពបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលតែងតែមានជំងឺផ្ដាសាយ ពេលផ្លាស់ប្ដូរអាកាសធាតុ ឬរដូវ អ្នកនោះនឹងមិនអាចគេចផុតពីវីរុស G4 បានឡើយ ។

ទោះយ៉ាងណាក៏ដោយបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងជាក់លាក់ណាមួយដែលបញ្ជាក់ថាវីរុស G4 អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានទេ ។ នេះក៏ជាកង្វល់ដ៏ធំមួយសម្រាប់អ្នកវិទ្យាសាស្ត្រផងដែរ ព្រោះថា ប្រសិនបើវាកើតឡើងមែននោះ ហានិភ័យនៃជំងឺរាតត្បាតមនុស្សគឺខ្ពស់ណាស់ ។

លោក James Wood ប្រធានវិទ្យាសាស្ត្រពេទ្យសត្វ នៅសាកលវិទ្យាល័យខេមប្រ៊ីជ បាននិយាយថា ការសិក្សាថ្មីបានរកឃើញថា សត្វចិញ្ចឹម និងមនុស្ស គឺជាប្រភពចម្លងដ៏សំខាន់នៃវីរុសដ៏គ្រោះថ្នាក់ខាងលើនេះ ៕

ប្រភព៖ zingnews

ដកស្រង់ដោយ៖ kbn.news

Trending

Copyright © 2019 ANARCHAK