មិនធ្វើចត្តាឡីស័កទេ! ចាប់ពីថ្ងៃទី១ ខែកក្កដា អ្នកជំងឺ អ្នកជំនួញ អ្នកទៅព្យាបាលជំងឺ នឹងអាចចូលទៅកាន់ប្រទេសថៃ
Connect with us

ថ្មីៗ

មិនធ្វើចត្តាឡីស័កទេ! ចាប់ពីថ្ងៃទី១ ខែកក្កដា អ្នកជំងឺ អ្នកជំនួញ អ្នកទៅព្យាបាលជំងឺ នឹងអាចចូលទៅកាន់ប្រទេសថៃ

ថៃ រដ្ឋាភិបាលថៃ បានសម្រេចជាគោលការណ៍ ក្នុងការបើកឱ្យជនបរទេសដែលទៅធ្វើជំនួញ ស្វែងរកសេវាព្យាបាលជំងឺ ពលករជំនាញ ជនបរទេសដែលបានរៀបការជាមួយជនជាតិថៃ អ្នកស្នាក់នៅអចិន្ត្រៃយ៍ បុគ្គលិកក្នុងវិស័យអប់រំ គ្រូបង្រៀន និងសិស្សនិស្សិត អាចចូលទៅកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ។

លោក Taweesin Visanuyothin អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៃប្រទេសថៃ បានបញ្ជាក់ថា អ្នកជំនួញ ដែលមានបំណងចូលទៅកាន់ប្រទេសថៃ រយៈពេលខ្លី មិនតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើយ។ ប៉ុន្តែ ពួកគេ នឹងឆ្លងកាត់ការតាមដានដោយអាជ្ញាធរថៃ។

លោកបន្តថា ភ្ញៀវទេសចរ ដែលស្វែងរកសេវាព្យាបាល នៅក្នុងប្រទេសថៃ នឹងត្រូវបានអនុញ្ញាតផងដែរ។ ប៉ុន្តែ ភ្ញៀវទេសចរទាំងនេះ ត្រូវស្វែងរកមន្ទីរពេទ្យដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយរដ្ឋបាលសុវត្ថិភាព និងសុខភាព ហើយមានទីតាំងនៅក្រុងបាងកក ខេត្តភូកេត ហាត់យ៉ៃ ឈៀងម៉ៃ និង ខេត្តឈៀងរ៉ៃ តែប៉ុណ្ណោះ។

អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ថៃ បានបញ្ជាក់ថា ភ្ញៀវទេសចរទូទៅ នឹងមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃនៅឡើយទេ។សូមជម្រាបថា ថៃរកឃើញអ្នកឆ្លងកូវីដ១៩សរុប ៣១៥៨នាក់ និងស្លាប់ ៥៨នាក់៕

ប្រភព៖ ប្រជាប្រិយ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

Trending

Copyright © 2019 ANARCHAK