កុំឲ្យឆ្ងល់ច្រើនទៀត៖ មកដឹងទឹកលុយអ្នករកស៊ីលើយូធូប តើអ្នកចូលមើលប៉ុន្មាន បានលុយប៉ុន្មាន?
Connect with us

គួរដឹង

កុំឲ្យឆ្ងល់ច្រើនទៀត៖ មកដឹងទឹកលុយអ្នករកស៊ីលើយូធូប តើអ្នកចូលមើលប៉ុន្មាន បានលុយប៉ុន្មាន?

YouTube ជាកន្លែងផ្តល់ចំណេះដឹង និងជាកន្លែងកម្សាន្តដ៏ពេញនិយមបំផុតមួយ នៅសម័យកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាទូទៅរាល់វីដេអូដែលបានបង្ហោះនៅលើយូធូប មិនត្រឹមតែអាចផ្តល់ប្រយោជន៍ និងចំណេះដឹងផ្សេងៗទៅកាន់អ្នកទស្សនាប៉ុណ្ណោះទេ វាក៏បានផ្តល់ប្រយោជន៍ជាច្រើនទៅដល់អ្នកបង្កើតវីដេអូផងដែរ។ពោលគឺអ្នកបង្កើតវីដេអូនីមួយៗ អាចក្លាយជាបុគ្គលល្បីឈ្មោះ និងអាចរកចំណូលបានរាប់ម៉ឺនដុល្លារ តាមរយៈបណ្តាញសង្គមមួយនេះ។

​អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយ ថាតើអ្នកបង្កើវីដេអូផុសនៅលើយូធូបរាល់ដង ពួកគាត់ទទួលបានប្រាក់កម្រៃប៉ុន្មានពីវីដេអូទាំងអស់នោះ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា​ បើចំនួនអ្នកចូលមើលមានចាប់ពី ១០០០នាក់ ម្ចាស់ Channel នៅលើយូធូបនឹងទទួលបានប្រាក់កម្រៃជាមធ្យម ចន្លោះពី១.៥ដុល្លារ ទៅ ៣ដុល្លារ ពេលខ្លះអាចលោតដល់ ៧ដុល្លារក៏មានដែរ។ 

ជាមួយគ្នានេះ បើមានការចូលមើលទៅដល់ ១លានដង កម្រៃដែលទទួលបានចាប់ពី ៣០០០ដុល្លារ ទៅ ១៥០០០ដុល្លារក្នុងមួយវីដេអូឯណ្ណោះ សម្រាប់ Channel ដែលមានពួកអឺរ៉ុបមើលច្រើន។ ប៉ុន្តែបើសិនជា Channel ដែលមានអ្នកមើលនៅតែក្នុងស្រុកខ្មែរយើងវីញ គឺបានប្រមាណពី ១៨០ដុល្លារ ដល់ ៣០០ដុល្លារតែប៉ុណ្ណោះ។

តាមរបាយការណ៍របស់សារព័ត៌មាន Business Insider បានបញ្ជាក់ដែរថា ក្នុងមួយឆ្នាំ YouTuber អាចរកលុយពីយូធូប បានរហូតដល់ជាង ៥៧,២០០ដុល្លារ​ឯណ្ណោះ ឬក៏ច្រើនជាងនេះទៅទៀត ប្រសិនបើមានចំនួនអ្នក Subscribers ឡើងដល់ ១លាននាក់។ នេះសម្រាប់ Channel យូធូប ដែលផ្តោតលើអ្នកមើលនៅក្នុងស្រុកតែប៉ុណ្ណោះ ៕ 

អត្ថបទដោយ៖ សម្បត្តិ​ សុខឡាង

ប្រភព៖ www.buisness-cambodia.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

Trending

Copyright © 2019 ANARCHAK