បន្ទាប់ពីស្ងប់ស្ងាត់ក្នុងផលិតកម្ម ខេម ព្យាយាមផលិតបទចម្រៀងដោយខ្លួនឯង
Connect with us

ពីនេះពីនោះ

បន្ទាប់ពីស្ងប់ស្ងាត់ក្នុងផលិតកម្ម ខេម ព្យាយាមផលិតបទចម្រៀងដោយខ្លួនឯង

ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អក លោក ខេម ដែលជាតារាចម្រៀងកើតចេញពីកម្មវិធីប្រឡងចម្រៀងមួយរបស់ស្ថានីយទូរទស្សន៍ CTN រហូតក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មថោន កំឡុងឆ្នាំ ២០១១ ពេលនេះហាក់អន់ចិត្តជាមួយផលិតកម្ម ដែលមិនសូវជាមានបទចម្រៀងចេញលក់នៅលើផ្សារ បើទោះបីជាមិនបានប្រកាសជាសាធារណៈពីការចាកចេញដូចកញ្ញា មាស សុខសោភាក៏ដោយ។ បើក្រឡេកមកមើលក្រោយពេលដែលស្ងប់ស្ងាត់នៅក្នុងផលិតកម្ម លោក ខេម បាននឹងកំពុងតែព្យាយាមផលិតនូវបទចម្រៀងថ្មីៗដោយខ្លួនឯង ដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

យ៉ាងណាមិញ បទចម្រៀងជាច្រើនដែលបានបញ្ចេញនាប៉ុន្មានថ្ងៃនេះ ហាក់មើលឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសក្នុងបណ្តាញសង្គម Tik Tok រួមមានបទ “សុំម៉ាពេលម៉ោ” “ហត់នឹងលួង” “តោះធ្វើសង្សារពីរបីថ្ងៃ” “បងលែង Control អូនបានដូចមុនហើយ” “ថ្នាំពុលលាបលើការស្រលាញ់” “ជូនដំណើរអូនឡើងលើផ្លូវ High Way” និងបទចម្រៀងមួយចំនួនទៀត។ ម្ចាស់បទ បេះដូងអើយ រូបនេះមិនត្រឹមតែខំប្រឹងប្រែងផលិតបទចម្រៀងថ្មីប៉ុណ្ណោះទេ សូម្បីតែក្បាច់រាំក៏លោកបានព្យាយាមហាត់រាំជាមួយ Dancers របស់លោកផ្ទាល់ផងដែរ៕


ប្រភព៖khmerload.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK