ប្រយ័ត្នធ្ងន់ក! ប៉ូលិសចរាចរ ដែលអនុវត្តខុសតួនាទី ពលរដ្ឋមានសិទ្ធិថត និងប្តឹងទៅតុលាការ
Connect with us

ថ្មីៗ

ប្រយ័ត្នធ្ងន់ក! ប៉ូលិសចរាចរ ដែលអនុវត្តខុសតួនាទី ពលរដ្ឋមានសិទ្ធិថត និងប្តឹងទៅតុលាការ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ពលរដ្ឋមានសិទ្ធិថត និងប្ដឹងនគរបាលចរាចរទៅតុលាការ ប្រសិនបើរកឃើញភាពមិនប្រក្រតី ឬមិនសុខចិត្ត ពាក់ព័ន្ធនឹងការពិន័យបទល្មើសចរាចរណ៍ ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ពលរដ្ឋមានសិទ្ធិតតាំងជាមួយនគរបាល ហើយមានសិទ្ធិថត និងប្ដឹងនគរបាលចរាចរទៅតុលាការ ប្រសិនបើរកឃើញភាពមិនប្រក្រតី ឬមិនសុខចិត្តពាក់ព័ន្ធនឹងការពិន័យបទល្មើសចរាចរណ៍។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ពលរដ្ឋត្រូវដឹងច្បាប់ចរារចរណ៍ឲ្យច្បាស់ ពេលនគរបាលណាខុស គឺយើងដឹង ហើយអាចមានសិទ្ធិថត និងប្ដឹងបាន។ ហើយបើពលរដ្ឋមិនពេញចិត្ត រាល់ការផាករបស់នគរបាល អាចមានសិទ្ធិថត ប្ដឹង និងកត់ឈ្មោះ។ សំខាន់ឲ្យតែស្គាល់ឈ្មោះនគរបាល និងអង្គភាព ហើយតុលាការ ជាអ្នករកខុសត្រូវឲ្យតាមច្បាប់។ តែយ៉ាងណា ពលរដ្ឋត្រូវតែច្បាប់ចរាចរណ៍ឲ្យបានច្បាស់ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងងាយជជែក ជាមួយនគរបាលដែលប្រព្រឹត្តិខុសគោលការណ៍ ឬឆ្លៀតឱកាសរកប្រាក់ចូលហោប៉ៅខ្លួននោះ៕

ប្រភព៖​ kbn.news

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK