ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាបនឹងត្រូវរុះរើចេញ ក្រោយគម្រោងស្ពានបេតុងថ្មីបញ្ចប់ការសាងសង់
Connect with us

ថ្មីៗ

ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាបនឹងត្រូវរុះរើចេញ ក្រោយគម្រោងស្ពានបេតុងថ្មីបញ្ចប់ការសាងសង់

ភ្នំពេញ ៖ ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលកំពុងចរាចរណ៍យ៉ាងមមាញឹកនៅពេលបច្ចុប្បន្ននេះ នឹងត្រូវរុះរើចេញក្រោយពេលគម្រោងសាងសង់ស្ពានបេតុងអារមេយោងខ្សែកាបថ្មី ត្រូវបានបញ្ចាប់ការសាងសង់ទាំងស្រុង។


តាមការអះអាងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រោយគម្រោងសាងសង់ស្ពានបេតុងអារមេដែលយោងដោយខ្សែកាបឆ្លងកាត់ទន្លេសាប តភ្ជាប់រវាងខណ្ឌឫស្សីកែ និងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ខណ្ឌជ្រោយចង្វារ ត្រូវបានបញ្ចប់ទាំងស្រុង ស្ពានដែកបាឡេដែលស្ថិតនៅស្របគ្នា នឹងត្រូវរុះរើចេញ។

ស្ពានដែកបាឡេ ដែលកំពុងធ្វើចរាចរណ៍យ៉ាងមមាញឹក និងជួយសម្រួលដល់ការធ្វើដំណើរចេញចូលរាជធានីភ្នមពេញនេះ ស្ថិតនៅចំណុចមុខឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ខណៈពេលដែលស្ពានជ្រោយចង្វារទី១ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនកំពុងជួសជុល និងកែលម្អឡើងវិញ។

ដោយឡែកសម្រាប់ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេនេះ ដែលយោងដោយខ្សែកាបក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន OCIC មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរខ្សែកាបមានចំនួន៤គន្លង ខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ,គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង២០,៥ម៉ែត្របំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ៕

ប្រភព៖ www.propertyarea.asia

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK