ថ្មីៗនេះ! រងសំពាធខ្លាំងពេក Facebook សុខចិត្ត​រឹតបន្តឹង​គោល​នយោបាយ ប្រឆាំង​នឹង​សារ​ញុះញង់ ​ប្រកាន់​ពូជសាសន៍
Connect with us

ថ្មីៗ

ថ្មីៗនេះ! រងសំពាធខ្លាំងពេក Facebook សុខចិត្ត​រឹតបន្តឹង​គោល​នយោបាយ ប្រឆាំង​នឹង​សារ​ញុះញង់ ​ប្រកាន់​ពូជសាសន៍

បណ្តាញសង្គមបានដើរតួនាទី និងជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើមតិយល់ឃើញ​ របស់សាធរណៈជន នាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ នៅលើ​បណ្តាញសង្គម វាក៏សំបូរណាស់ដែរ នូវ​ការបញ្ចេញមតិយោបល់នានា ដែលមានលក្ខណៈរើសអើងប្រកាន់ពូជសាសន៍ ព្រមទាំងញុះញង់ឲ្យ​មនុស្ស​ស្អប់ខ្ពើមគ្នាក្នុងសង្គម។

ជាមួយនឹងចលនាបាតុកម្មប្រឆាំងនឹងការរើសអើងប្រកាន់ពូជសាសន៍នៅសហរដ្ឋអាមេរិក បណ្តាញសង្គមដូចជា Twitter និង Youtube បានរឹតបន្តឹងគោលនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយ​ ដែលមានលក្ខណៈរើសអើងឬញុះញង់។ Facebook ដែលបដិសេធមិនព្រមចាត់វិធានការរបៀបនេះ ត្រូវបាន​គេរិះគន់ជាខ្លាំង ហើយក្រុម​ហ៊ុន​ជាច្រើន បានសម្រេចធ្វើពហិការ ឈប់ផ្សាយពាណិជ្ជកម្មលើ Facebook។ ដោយរងសំពាធខ្លាំងពេក អគ្គនាយក Facebook បានប្រកាសកាលពីថ្ងៃសុក្រទី២៦​មិថុនា ថាខ្លួន​នឹងចាត់​វិធានការរឹត​បន្តឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងសារទាំងឡាយណា​ ដែលមានលក្ខណៈញុះញង់ រើសអើងប្រកាន់ពូជសាសន៍។

ដោយទទួលរងសំពាធពីគ្រប់ច្រកល្ហកខ្លាំងពេក​ លោក Mark Zuckerberg អគ្គនាយក Facebook បានសន្យា​ថា នឹងរៀបចំពិនិត្យ​ឲ្យបានម៉ដ្ឋចត់ នូវគោលនយោបាយ​អនុគ្រោះ ក្នុង​ប្រព័ន្ធ​គ្រប់គ្រងការផ្សព្វផ្សាយ ​ឬបង្ហោះសារតាមហ្វេសបុក ដើម្បី​ធ្វើយ៉ាងណា ប្រយុទ្ធប្រឆាំង​នូវសារ​ណា ដែលមានលក្ខណៈញុះញង់​ និងស្អប់ខ្ពើម​ប្រកាន់ពូជសាសន៍។

ចាប់ពីពេលនេះទៅ Facebook នឹងដកចេញ នូវសារផ្សព្វផ្សាយណា ដែលសរសេរក្នុងន័យថា « ជនជាតិផ្សេង ដើមកំណើត ពណ៌សំបុរផ្សេង ឬមានទំនោរផ្លូវភេទផ្សេង ថាគឺជាគ្រោះថ្នាក់សម្រាប់សង្គម ឬប្រទេសណាមួយ ឬគម្រាមដល់សុខភាពរបស់មនុស្សផ្សេងក្នុងសង្គម »។ វិធានការមួយទៀត គឺ Facebook នឹងបន្ថែមកំណត់សំគាល់ ទៅលើសារណា ដែលអាចមានខ្លឹមសារ ប្រាសចាក​ការពិត ហើយ​ដែល Facebook ចង់ឲ្យ​អ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន និងស្វែងយល់​អំពីភាពប្រត្យក្សរបស់វា។

សូមរំលឹកថា កន្លងមក​ លោក Mark Zuckerberg អគ្គនាយក Facebook តែងតែអះអាងជានិច្ច​ថា Facebook បើកសិទ្ធិទូលាយឲ្យ​អ្នកប្រើប្រាស់ ព្រោះវាជាសិទ្ធិនៃការបញ្ចេញមតិ។ គោលជំហរនេះ បានបង្កឲ្យ​មានជម្លោះផ្ទៃក្នុងផងដែរ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកសំខាន់ៗរបស់  Facebook។ ដោយឡែក បណ្តាញសង្គមផ្សេងទៀត ដូចជាTwitter និង Youtube មិនមានគោលនយោបាយ​​ដូច Facebook ទេ។ Twitter បានដាក់កំណត់សំគាល់ នៅខាងក្រោមសាររបស់លោកដូណាល់ ត្រាំ ដែលសរសេរ​លើកឡើងថា​ ការបោះឆ្នោតដោយផ្ញើរសំបុត្រ គឺជាពោរពេញដោយការក្លែងបន្លំ ហើយសារមួយទៀតរបស់លោកដូណាល់ ត្រាំ ទាក់ទិននឹងសកម្មភាពបាតុកម្មហិង្សា ត្រូ​វបាន Twitter លប់ចោល ព្រោះវាមានលក្ខណៈញុះញង់អំពើហិង្សា។

ការមិនចាត់វិធានការរបស់ Facebook ទៅលើសារដែលមានខ្លឹមសារញុះញង់ ឬរើសអើង បានធ្វើឲ្យ​មានមតិរិះគន់ថា Facebook មានភាពកំសាក។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុននិងម៉ាកធំៗ ជាច្រើន ដូចជា Unilever Coca-Cola Patagonia North Face ជាដើម បាននាំគ្នាធ្វើពហិកា ឈប់ផ្សាយពាណិជ្ជកម្មលើហ្វេសបុក។

គឺដោយសារសំពាធដ៏ធ្ងន់នេះហើយ​ ទើបបានធ្វើឲ្យ​អគ្គនាយក​Facebook ប្តូរចិត្ត។ ជាងនេះទៀត ការបោះឆ្នោតប្រធានាធិបតីអាេមរិក​ កំពុងតែខិតជិតមកដល់ ហើយ Facebook  មិនចង់ខ្លួនក្លាយជាផ្ទាំងស៊ីបនៃការចោទប្រកាន់ ថាបើកដៃឲ្យ​មានការផ្សាយព័ត៌មានក្លែងក្លាយ ដូចកាលពីឆ្នាំ​២០១៦​ទេ។ លោក Mark Zuckerberg សន្យាថាបុគ្គលិក Facebook នឹងប្រឹងប្រែងប្រយុទ្ធប្រឆាំង​ នូវ​រាល់ការប៉ុនប៉ង រំខានដល់ដំណើរការបោះឆ្នោតដោយសេរី និងការសម្រេចចិត្តដោយឯករាជ្យរបស់ម្ចាស់ឆ្នោត៕

ប្រភព៖ www.rfi.fr

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK