ថ្នាក់ដឹកនាំគំរូមែន ! ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានទៅសួរសុខទុក្ខ កីឡាករ ទៀត គីមហេង និងផ្តល់ថវិការចំនួន...
Connect with us

ពីនេះពីនោះ

ថ្នាក់ដឹកនាំគំរូមែន ! ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានទៅសួរសុខទុក្ខ កីឡាករ ទៀត គីមហេង និងផ្តល់ថវិការចំនួន…

ប្រិយមិត្តជាទីមេត្រីដូចដែលបងប្អូនបានជ្រាបហើយថា នៅកាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងនឹងផ្លូវ ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងហេតុការណ៍នេះដែរមាននារីម្នាក់បានស្លា ប់ និងបុរសម្នាក់បានរងរបួសធ្ងន់ ចំពោះនារីដែលបានស្លាប់ ត្រូវបានគេស្គាល់ថា ជាតារាហ្វេសប៊ុក ដែលមានឈ្មោះថា គ្រី សុខដាឡែន ហៅអាជ្រុយ ហើយចំណែកបុរសម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះថា ទៀត គីមហេង ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បច្ចុប្បន្នលេងឲ្យក្លឹបបាល់ទាត់ វិសាខា ។
យ៉ាងណាមិញបន្ទាប់ពីបានទទួលដំណឹងដ៏គ្រៀមក្រំមួយនេះរួចបានឃើញថាឯកឧត្តម គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានទៅសួរសុខទុក្ខ កីឡាករ ទៀត គីមហេង ដល់មន្ទីពេទ្យកាល់ម៉ែត្រនិងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ទុកសម្រាប់ការព្យាបាលរបួស ។
ទន្ទឹមនិងនេះដែរបើយោងទៅតាមការបង្ហោះពីលោក ទៀត ចំរើន ដែលជាឪពុករបស់ ទៀត គីមហេង បានធ្វើការបង្ហោះបញ្ចាក់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ “ ខ្ញុំបាទនិងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញមកសួរសុខទុក្ខកូនរបស់ខ្ញុំបាទដល់មន្ទីរពេទ្យកាល់មែត ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញវេលាម៉ោង ១ រំលងអាទ្រាធ ឈានចូលថ្ងៃទី ២៧ ៦ ២០២០ និងបានឧបត្ថម្ភថវិកាចំនួន១០០០$ សំរាប់ព្យាបាលផងដែរ ” ៕


 

ប្រភព៖ news-kh.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK