មិន​ឲ្យ​ឈឺក្បាល​ ចាំ​យូរ​ទៀត​ទេ ក្រសួងសាធារណការកំពុងរកនីតិវិធីកាត់ឈ្មោះយានយន្ត​ ប្រើពេល ២០ នាទីរួចស្រេច
Connect with us

ថ្មីៗ

មិន​ឲ្យ​ឈឺក្បាល​ ចាំ​យូរ​ទៀត​ទេ ក្រសួងសាធារណការកំពុងរកនីតិវិធីកាត់ឈ្មោះយានយន្ត​ ប្រើពេល ២០ នាទីរួចស្រេច

តាមប្រភពពីមន្រ្តីមួយរូបនៅក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងកំពុងសម្រួលនីតីវិធីកាត់ឈ្មោះយានយន្តចំណាយពេលខ្លីត្រឹម ២០ នាទី។

ដើម្បីដោះស្រាយភាពស្មុគស្មាញក្នុងការផ្ទេរកម្មសិទ្ធិយានយន្តនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹង​រៀបចំប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការផ្ទេរកម្មសិទ្ធិយានយន្តនេះ ឱ្យដូចទៅនឹងការចុះបញ្ជីយានយន្ត ប្រលងយកបណ្ណបើកបរជាដើម។

បើ​តាម​មន្រ្តី​រូប​នោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​កំពុង​ធ្វើការ​ជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដេីម្បីនាំយកដំណោះស្រាយជូនប្រជាពលរដ្ឋ​។

ការផ្ទេរកម្មសិទ្ធិយានយន្តបច្ចុប្បន្នមាន​ភាព​ស្មុគស្មាញ ចំណាយ​ពេល​យូរ រហូតនាំឱ្យអ្នកលក់ដូរជា​ច្រើន​បង្ខំចិត្តមិនព្រមផ្ទេរកម្មសិទ្ធិ ឬហៅថា «កាត់ឈ្មោះ»។ ដោយសារ​មិនកាត់ឈ្មោះនាំឱ្យមានបញ្ហា​ឈឺក្បាល​ នៅពេលយានយន្តនោះកើតមានបញ្ហាអ្វីមួយ ដូចជាគ្រោះថ្នាក់ចរាចរណ៍គឺ​ពិបាកនឹងទៅរកជនបង្កពិតប្រាកដ ព្រោះយានយន្តលក់ច្រើនតំណដោយមិនបានផ្ទេរសិទ្ធិ។

អ្នកមកទទួលសេវា តែងទទូចចង់ឱ្យមានការសម្រួលនីតិវិធី ឱ្យបានលឿនរហ័ស និងមិនស្មុគ្រស្មាញ ដើម្បី​ទ្រទ្រង់ការផ្តល់សេវាសាធារណៈដល់​ប្រជាពលរដ្ឋកាន់​តែ​មាន​ប្រសិទ្ធភាព៕

ប្រភព៖ kampucheathmey.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK