ត្រូវប៉ាន់ហើយ! អភិបាលខេត្តត្បូងឃ្មុំនឹងបំពាក់ wifi ឲ្យពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២ ម៉ឺនម៉ែត្រការ៉េ
Connect with us

ថ្មីៗ

ត្រូវប៉ាន់ហើយ! អភិបាលខេត្តត្បូងឃ្មុំនឹងបំពាក់ wifi ឲ្យពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២ ម៉ឺនម៉ែត្រការ៉េ

អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ បាន​ប្រកាស​ពី​គម្រោង​រៀបចំ​ដំឡើង​ប្រព័ន្ធ​ Wifi នៅ​តំបន់​បុរី​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​ថ្លៃ។

ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ពី​គម្រោង​បំពាក់​ប្រព័ន្ធ Wifi នេះ ក្នុង​សន្និសីទ​វឌ្ឍនភាព​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ព្រឹក​នេះ។លោក​ថា ការ​ដំឡើង​ប្រព័ន្ធ Wifi នេះ ​គ្រប​ដណ្តប់​លើ​ផ្ទៃដី ២ ម៉ឺន​ម៉ែត្រ​ការ៉េ។ ​អាជ្ញាធរ​បាន​រៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​បុរី​រដ្ឋបាល​ខេត្ត រួម​ទាំង​បង្កើត​​សួន​ច្បារ ការ​ដាំ​ដើមឈើ​លម្អ និង​ទន្លេ​សិប្បនិម្មិត ដែល​មាន​បង​ប្អូន​ជា​ច្រើន​តែង​តែ​មក​កម្សាន្ត​អារម្មណ៍ ហើយ​ពលរដ្ឋ​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ។

កាលពីដើមខែឧសភា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើប្រាស់អាគារបុរី​រដ្ឋបាលខេត្តត្បូងឃ្មុំ ដែល​ប្រមូលផ្តុំមន្ទីរ​ទាំងអស់ក្នុង​ខេត្ត​ ព្រមទាំងអគារស្នាក់នៅរបស់មន្រ្តីរាជការ។ ក្នុង​បុរី​រដ្ឋបាល មាន​បណ្តាញផ្លូវឆ្លងកាត់សុរបប្រវែង ២៦គីឡូម៉ែត្រ។ អគារដ្ឋបាលនេះ ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

ប្រភព៖ kamppucheathmey.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK