៣ វិធីមនុស្សឆ្លាតតែងតែធ្វើ នៅពេលដែលពួកគេជួបភាពតានតឹងក្នុងការងារ
Connect with us

គួរដឹង

៣ វិធីមនុស្សឆ្លាតតែងតែធ្វើ នៅពេលដែលពួកគេជួបភាពតានតឹងក្នុងការងារ

នាយុគសម័យបច្ចុប្បន្ននេះ​​ បច្ចេកវិទ្យាកាន់តែជឿនលឿន មនុស្សម្នានៅលើពិភពលោកក៏កាន់តែមានភាពមមារញឹកកាន់តែខ្លាំងឡើងៗ​ពីមួយថ្ងៃទៅៗ​ ទាំងក្នុងការងារប្រចាំថ្ងៃ និងការប្រកបមុខរបរចិញ្ចឹមជីវិត។​

ហើយវាជារឿងធម្មតាទៅហើយ ដែលពួកគេតែងតែជួបនឹងឧបសគ្គ និង វិបត្តិផ្សេងៗនៅក្នុង ការងារប្រចាំថ្ងៃ ជាពិសេសនោះគឺបុគ្គលិកដែលកំពុងបម្រើការងារនៅតាមស្ថាប័ននានាជាដើម។ ជាការពិតណាស់នៅពេលដែលបុគ្គលមួយមានសមត្ថភាពកាន់តែខ្ពស់ ហើយកាន់តំណែងកាន់ធំ វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគេសុទ្ធតែអាចទ្រាំទ្រជាមួយនឹងបញ្ហាដែលតែងតែចូលមក ដើម្បីឱ្យគេដោះស្រាយវាជារៀងរាល់ថ្ងៃ។​ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះៗ ដែលពួកគេច្រើនប្រើដើម្បីទប់ទល់​នឹងបញ្ហាទាំងនោះ៖

១.​ បញ្ឃប់ការនិយាយថា ខ្ញុំស្អប់ការងារនេះ ឬ​ ខ្ញុំនឹងលាឈប់

ជារឿងងាយទេដែលពួកគេនឹងប្រើប្រយោគនេះ ព្រោះសម្ពាធការងារប្រចាំថ្ងៃដែលធ្វើឱ្យពួកគេហ៊ាននិយាយប្រយោគមួយនេះដោយមិនញរញើត។ ប៉ុន្តែសម្រាប់មនុស្សឆ្លាតគេមិនជ្រើសប្រើវិធីនេះទេ ព្រោះវាមិនត្រឹមតែមិនអាចជួយអ្វីដល់ពួកគេនោះទេ វាថែមទាំងបំផ្លាញនូវភាពជាម្ចាស់ការ​ និងទំនុកចិត្តដែលមិត្តរួមការងារមានមកលើពួកគេ​​  ហើយវាក៏ជាការបង្ហាញថាអ្នកជាមនុស្សគ្មានការអត់ធ្មត់នឹងការងារផងដែរ។

២.​ កុំសម្រេចចិត្តស្វែងរកការងារថ្មីភ្លាមៗកំឡុងពេលអារម្មណ៍កំពុង់ឆាបឆេះ

នាពេលដែលអ្នកមានអារម្មណ៍ថា ចាប់ផ្ដើមមិនពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ ប្រាកដណាស់ថា អ្នកនឹងបញ្ចេញសកម្មភាពនៃការរើបម្រាស់ចេញពីកន្លែងដែលអ្នកមិនពេញចិត្ត។ ចូរចងចាំថាការសម្រេចចិត្តដ៏ត្រឹមត្រូវតែងតែកើតចេញពីសតិ និង ការត្រិះរិះគិតពិចារណាជាមុន។​ ម្យ៉ាងវិញទៀតបើអ្នកគេចពីបញ្ហាមួយនៅថ្ងៃនេះ ក៏មិនមែនមានន័យថាថ្ងៃស្អែក ឫកន្លែងថ្មីដែលអ្នកទៅ វានឹងគ្មានបញ្ហាដែរ។ ដូច្នេះចូរដោះស្រាយវានៅថ្ងៃនេះ នោះថ្ងៃស្អែករបស់អ្នកនឹងលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ។

៣. ស្វែងរកមនុស្សម្នាក់ដែលអ្នកទុកចិត្ត

នាពេលមួយដែលអ្នកយល់ថាទាល់ច្រក និង តានតឹងខ្លាំង តែអ្នកមិនអាចសម្តែងចេញមកបាន វាជារឿងមួយដែលពិបាកទ្រាំណាស់មែនទេ? ប្រាកដណាស់វាច្បាស់ជាពិបាកហើយរឹតតែពិបាក ប្រសិនបើអ្នកគ្រប់គ្រងវាមិនបានល្អ និង បណ្ដោយឱ្យវាមកបំផ្លាញអ្នក ឫ អ្នកដទៃដែលនៅជុំវិញនាក់។ ទោះជាយ៉ាងណារាល់បញ្ហាតែងតែមានដំណោះស្រាយជានិច្ច ដោយអ្នកគ្រាន់តែរំងាប់អារម្មណ៍បន្តិច ហើយគិតបន្តិចទៅមើលថាតើនរណាដែលអាចជួយអ្នកដោះស្រាយក្នុងរឿងនេះបាន​ ឫ ក៏នរណាដែលអ្នកយល់ថាគេអាចទទួលស្ដាប់រឿងរបស់អ្នកបាន។ ចូររកនរណាម្នាក់ដើម្បីចែករំលែករឿងក្នុងចិត្តរបស់អ្នកចុះ មិនថាជាបងប្អូន មិត្តភ័ក្តិ ឬ ជាឳពុកម្ដាយនោះទេ ចូរពិភាក្សាជាមួយពួកគេ ស្ដាប់នូវការណែនាំរបស់ពួកគេដែលអ្នកយល់ថាល្អ ជាជាងទុកវាតែក្នុងចិត្តតែម្នាក់ឯរហូតធ្វើអោយវាមានឥទ្ធិពលមកបំផ្លាញអ្នកដោយមិនដឹងខ្លួន៕

អត្ថបទ៖ អែន ណា

ប្រភព៖ business-record.com  

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK