“កុំខ្លាចកំហុសព្រោះថា នៅពេលដែលអ្នកចាប់ផ្ដើមធ្វើវានឹងមានឧបសគ្គនិងកំហុសជាច្រើន”
Connect with us

គួរដឹង

“កុំខ្លាចកំហុសព្រោះថា នៅពេលដែលអ្នកចាប់ផ្ដើមធ្វើវានឹងមានឧបសគ្គនិងកំហុសជាច្រើន”

ចង់សម្រេចក្ដីស្រមៃ !!!

ជាទូទៅ មនុស្សយើងម្នាក់ៗតែងតែចង់ទទួលបាននូវភាពជោគជ័យរាល់ភារកិច្ចទាំងឡាយដែលខ្លួនបានធ្វើ ។ ប៉ុន្តែគ្រប់កិច្ចការទាំងអស់ មិនមែនសុទ្ធតែអាចទទួលបានជោគជ័យនោះទេ ។ បើសិនជាគោលដៅ ឬ​​បំណងប្រាថ្នាធំទៀតច្បាស់ណាស់ប្រាកដជាត្រូវឆ្លងកាត់នូវរឿងរ៉ាវជាច្រើនដែលជារនាំងឃាំងឃាត់យើងមិនឱ្យដើរទៅរកគោលដៅបានដោយងាយនោះទេ ។ តាមពិតទៅមានមនុស្សជាច្រើនដែលបានបោះបង់ការគិត ក្ដីស្រមៃឬក៏គម្រោងផែនការរបស់ខ្លួន ទាំងដែលមិនទាន់បានសាកល្បងធ្វើសូម្បីតែម្ដងសោះ ព្រោះថាពួកគេខ្លាចភាពបរាជ័យរហូតមិនហ៊ានចាប់ផ្ដើមធ្វើអ្វីមួយឡើយ ។ បើតាមម្ចាស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានលើកឡើងថា “កុំខ្លាចកំហុសព្រោះថា នៅពេលដែលអ្នកចាប់ផ្ដើមធ្វើវានឹងមានឧបសគ្គនិងកំហុសជាច្រើន” ។ គ្មានអ្វីដែលថាងាយស្រួលទេ ហើយបើវាពិតជាងាយស្រួលមែន ច្បាស់ណាស់វាគ្មានតម្លៃនោះទេ ព្រោះថាមនុស្សគ្រប់គ្នាមិនថាអ្នកណាក៏អាចធ្វើវាបានដែរ ។

បើអ្នកពិតជាចង់សម្រេចនូវគោលដៅ និងក្ដីស្រមៃរបស់អ្នកពិតមែននោះ អ្នកត្រូវតែរៀនពីកំហុសរបស់ខ្លួនឯង ហើយសួរខ្លួនឯងថាហេតុអ្វីទើបបានជាយើងធ្វើវាមិនបានសម្រេច មានកន្លែងខ្វះខាតត្រង់ណាទើបមិនជោគជ័យដូច្នេះ ។ មិនមែនគ្រាន់តែបរាជ័យភ្លាមក៏ស្រាប់តែបោះបង់ចោលក្ដីស្រមៃ ហើយងាកមកអោបក្រសោបនូវសេចក្ដីទុក្ខព្រួយទៅវិញ នេះមិនមែនជាលក្ខណៈរបស់មនុស្សដែលជោគជ័យឡើយ ។ បើអ្នកជាមនុស្សបែបនេះ អ្នកមិនសាកសមនឹងទទួលបានភាពជោគជ័យទេ ព្រោះថាអ្នកក៏គ្មានតម្លៃនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឯងបានដែរ ។ មិនថាអ្នកជាអ្នកណាឡើយ មិនថាអ្នកបរាជ័យប៉ុ​ន្មានដងទេ សំខាន់គឺអ្នកតែម្នាក់គត់ដែលជាម្ចាស់ និងជាអ្នកសម្រេចជោគវាសនារបស់ខ្លួនឯង ។

បើអ្នកដួលអ្នកត្រូវតែក្រោកឡើងវិញ បើអ្នកហត់អ្នកអាចសម្រាកបានប៉ុន្តែមិនមែនបោះបង់គោលដៅចោលនោះទេ ។ “ ទោះបីជាខ្ញុំដើរយឺត ប៉ុន្តែខ្ញុំមិនដែលដើរថយក្រោយឡើយ ”នេះជាសម្ដីរបស់ Abraham Lincoln ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក ដែលផ្ដើមចេញពីក្មេងប្រុសក្រីក្រម្នាក់ គាត់បានពុះពារជម្នះនូវឧបសគ្គគ្រប់បែបយ៉ាងទម្រាំតែទទួលជោគជ័យនិងសម្រេចក្ដីស្រមៃរបស់គាត់ ។

សរុបមកវិញ អ្នកមិនត្រូវខ្លាចភាពបរាជ័យនោះទេ ព្រោះបរាជ័យគឺជាមេរៀនដែលយើងបានប្ដូរវាមកដោយការឈឺចាប់ ខកចិត្ត អ្នកខ្លះខិតខំព្យាយាមស្ទើរស្លាប់ ថែមទាំងខាតពេលវេលាជាច្រើនទៀតផង ហើយបានត្រឹមតែទទួលពាក្យថា បរាជ័យ ប៉ុណ្ណោះ។ ដូច្នេះអ្នកត្រូវតែទទួលយកវាមកធ្វើជាបទពិសោធន៍លត់ដំខ្លួនឯងឱ្យខ្លាំងជាងមុន និងទុកជាការចងចាំសម្រាប់ជីវិតមួយនេះ ។ គ្មានអ្វីដែលអាចធ្វើឱ្យយើងចុះចាញ់បាននោះទេ បើសិនជាយើងមិនអនុញ្ញាត ។ បន្តនូវក្ដីស្រមៃរបស់អ្នក ធ្វើវាឱ្យដល់គោលដៅ ត្រូវជឿជាក់ថាមនុស្សម្នាក់នេះប្រាកដជាអាចធ្វើវាបានជាមិនខាន ។

ប្រភព៖ ស្រមោចក្រហម
ដកស្រង់ដោយ៖ បណ្ណាគារOnline

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK