ចំណេះដឹងទូទៅ៖ ចារកម្មអាមេរិក CIA ទទួលជោគជ័យរាប់មិនអស់ ក្នុងការកម្ចាត់មេដឹកនាំនៅជុំវិញពិភពលោក
Connect with us

គួរដឹង

ចំណេះដឹងទូទៅ៖ ចារកម្មអាមេរិក CIA ទទួលជោគជ័យរាប់មិនអស់ ក្នុងការកម្ចាត់មេដឹកនាំនៅជុំវិញពិភពលោក

(បរទេស)៖ ទីភ្នាក់ងារចារកម្មសំខាន់ CIA របស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងក្រោយសង្រ្គាមលោកលើកទីពីរ បានទទួលជោគជ័យជាច្រើន ក្នុងការកម្ចាត់មេដឹកនាំរាប់មិនអស់នៅលើផែនដី ប៉ុន្តែ CIA ត្រូវបានបង្ខំឲ្យបន្ធូរដៃបន្តិចវិញ ក្រោយការស៉ើបអង្កេតរបស់ព្រឹទ្ធសភាអាមេរិកកាលពីទសវត្សរ៍ឆ្នាំ១៩៧០។

ប្រតិបត្តិការដែលល្បីរន្ទឺបំផុតមួយចំនួនរបស់ CIA ពាក់ព័ន្ធការធ្វើឃាតមេដឹកនាំពិភពលោក គឺប្រតិបត្តិការទាំងឡាយដែលមានគោលដៅលើអតីតប្រធានាធិបតីគុយបា លោក Fidel Castro។ ការព្យាយាមធ្វើឃាតមិនបានសម្រេចទាំងនោះ រួមមានការប្រើអ្នកបាញ់កាំភ្លើងស៉ីប រហូតដល់ការបង្កប់គ្រឿងផ្ទុះក្នុងបារីស៉ីហ្គែរ និងការលាបថ្នាំពុលក្នុងឈុតមុជទឹកជាដើម។ CIA ទទួលស្គាល់ថា ធ្លាប់បានព្យាយាមធ្វើឃាតលោក Castro ៨ដង ប៉ុន្តែខាងគុយបាអះអាងថា គឺច្រើនជាងនេះឆ្ងាយ។

ទោះក្នុងករណីលោក Castro ទីភ្នាក់ងារចារកម្មអាមេរិកទទួលបរាជ័យក៏ដោយក្តី CIA ចាប់តាំងតែពីការបង្កើតឡើងនៅឆ្នាំ១៩៤៧ គឺបានទទួលជោគជ័យជាច្រើន ក្នុងការផ្តួលរំលំ ឬសម្លាប់មេដឹកនាំនៅប្រទេសដទៃៗទៀតជុំវិញសកលលោក។ ខណៈក្នុងនោះមានការធ្វើឃាតដោយផ្ទាល់ដៃរបស់ CIA ដែរ ប៉ុន្តែភាគច្រើន CIA ប្រើប្រាស់ក្រុមសកម្មប្រយុទ្ធ ក្រុមឧក្រិដ្ឋជន ឬក៏ក្រុមសកម្មជនប្រឆាំង ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

ក្រោយការស៉ើបអង្កេតមួយដោយព្រឹទ្ធសភាអាមេរិក អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានលាតត្រដាងនូវទំហំប្រតិបត្តិការ និងសកម្មភាពខុសច្បាប់របស់ CIA ទីភ្នាក់ងារចារកម្មអាមេរិកនេះ ត្រូវបង្ខំឲ្យកាត់បន្ថយសកម្មភាពធ្វើឃាតរបស់ខ្លួន។ បន្ទាប់ពីមានការស៉ើបអង្កេត លោក Gerald Ford ដែលជាប្រធានាធិបតីអាមេរិកនាពេលនោះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលលើកឡើងដូច្នេះថា «បុគ្គលិក-មន្រ្តីរដ្ឋាភិបាល សហរដ្ឋអាមេរិក មិនត្រូវប្រព្រឹត្តដោយផ្ទាល់ ឬឃុបឃិតក្នុងការធ្វើឃាតអ្នកនយោបាយឡើយ »។

ការចេញបញ្ជាប្រតិបត្តិខាងលើ គឺមួយផ្នែកដោយសារតែភាពអាម៉ាសចំពោះការដែលប្រតិបត្តិការរបស់ CIA ត្រូវបានលាតត្រដាងឲ្យពិភពលោកបានឃើញ ប៉ុន្តែវាក៏ជាការទទួលស្គាល់របស់រដ្ឋាភិបាលអាមេរិកថា រដ្ឋប្រហារដែលគាំទ្រដោយអាមេរិក និងការធ្វើឃាតជារឿយៗផ្តល់លទ្ធផលផ្ទុយពីការចង់បានទៅវិញ។

ទោះជាបែបនេះក៏ដោយ CIA មិនដែលបោះបង់ចោលយុទ្ធសាស្រ្តរបស់ខ្លួននោះទេ គឺដោយគ្រាន់តែប្តូរពីពាក្យការធ្វើឃាត (Assassination) ទៅជាពាក្យការសម្លាប់គោលដៅវិញ (Targeted Killing) គឺពីការទម្លាក់គ្រាប់បែកលើប្រធានាធិបតី ឬនាយករដ្ឋមន្រ្តី ទៅជាការវាយប្រហារដោយយន្តហោះដ្រូនទៅលើមេដឹកនាំប្រទេស ដែល CIA ចោទថា ជាមេដឹកនាំផ្តាច់ការ ជាមេភេរវករ មេឧក្រិដ្ឋជន ឬដើរផ្ទុយពីនយោបាយអាមេរិក ឬគំរាមកំហែងដល់មហិច្ឆតាអាមេរិក។ ការប៉ុនប៉ងទម្លាក់គ្រាប់បែករបស់អាមេរិក ដែលធ្វើឡើង ប្រឆាំងលើមេដឹកនាំប្រទេសនានា រួមមានលោក Muammar Gaddafi នៃប្រទេសលីប៊ី ឆ្នាំ១៩៨៦ , លោក Slobodan Milosevic នៃ ប្រទេសស៊ែប៊ីឆ្នាំ១៩៩៩ និងលោក Saddam Hussein នៃប្រទេសអ៉ីរ៉ាក់ឆ្នា២០០៣ជាដើម។

នៅឆ្នាំ១៩៦០វិញ CIA បានបញ្ជូនអ្នកវិទ្យាសាស្រ្តម្នាក់ឲ្យទៅធ្វើឃាតនាយករដ្ឋមន្រ្តីទី១ របស់ប្រទេសកុងហ្គោ លោក Patrice Lumumba ដោយប្រើវីរុស ប៉ុន្តែវាក្លាយជារឿងមិនចាំបាច់វិញ បន្ទាប់ពីលោក Lumumba ត្រូវបានទម្លាក់ពីតំណែងក្នុងឆ្នាំដដែល តាមមធ្យោបាយផ្សេង។ មេដឹកនាំដទៃទៀត ដែលត្រូវបាន CIA ដាក់គោលដៅដើម្បីសម្លាប់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ រួមមានមេដឹកនាំដូមេនីកែន លោក Rafael Trujillo, ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Sukarno និងប្រធានាធិបតី វៀតណាមខាងត្បូងលោក Ngo Dinh Diem ជាដើម។

ចំណែកនៅឆ្នាំ១៩៧៣ CIA បានជួយរៀបចំការទម្លាក់ប្រធានាធិបតីឈីលី Salvador Allende ដែលបានបាត់បង់ជីវិតក្នុងរដ្ឋប្រហារពេលនោះតែម្តង។ កាលពីឆ្នាំ២០១៧ កូរ៉េខាងជើង ក៏ធ្លាប់បានចោទប្រកាន់ CIA ថា ជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតថ្មីមួយលើលោក គីម ជុងអ៊ុន តាមរយៈការប្រើសារធាតុគីមីថែមទៀតផង។

រហូតមកទល់សព្វថ្ងៃនេះ CIA បានអភិវឌ្ឍមធ្យោបាយទំនើបជាងមុនឆ្ងាយក្នុងការធ្វើឃាតរបស់ខ្លួន បើធៀបនឹងសម័យមុនៗ ជាពិសេសក្នុងផ្នែកអេឡិចត្រូនិច និងព័ត៌មានវិទ្យា។ យោងទៅតាមឯកសារមួយចំនួនដែលវែបសាយ ទម្លាយរឿងសម្ងាត់ WikiLeaks ធ្លាប់បញ្ចេញកាលពីប៉ុន្មានឆ្នាំមុន CIA នៅឆ្នាំ២០១៤ បានព្យាយាមផ្តោតទៅលើការចូល លុកលុយប្រព័ន្ធគ្រប់គ្រងបញ្ជាយានយន្ត ដែលសមត្ថភាពនេះគឺមានលទ្ធភាពអាចឲ្យ CIA ធ្វើឃាតគោលដៅរបស់ខ្លួន តាមរយៈការរៀបចំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាន។ ចំណែក បញ្ហាជុំវិញការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៉ីរ៉ង់ ក៏ត្រូវគេសង្ស័យថា មានពាក់ព័ន្ធនឹង CIA ដែរ៕

ប្រភព៖  វែបសាយព័ត៌មាន The Guardian ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស

ដកស្រង់ដោយ៖ plus.freshnewsasia.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK