នាយករដ្ឋមន្រ្ដីវៀតណាម សំដែងការអន់ចិត្តដែលចិនតែងតែលួចរំលោភព្រំដែននៅក្នុងដែនសមុទ្រចិនខាងត្បូង
Connect with us

ថ្មីៗ

នាយករដ្ឋមន្រ្ដីវៀតណាម សំដែងការអន់ចិត្តដែលចិនតែងតែលួចរំលោភព្រំដែននៅក្នុងដែនសមុទ្រចិនខាងត្បូង

ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ បាន​បើក​ជា​ផ្លូវ​ការដោយ​មាន​ការ​ចូល​រួម​ពី​មេដឹក​នាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។ កិច្ច​ប្រជុំ​កំពូល​នេះ បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​វៀត​ណាម និង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «ភាព​ស្អិត​រមួត និង​ការ​ឆ្លើយ​តប» ចំពោះ​ជំងឺ​រាត​ត្បាត​កូវីដ​១៩។

នាក្នុងឱកាសនោះផងដែរ នៅចំពោះមុខមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់តាមរយៈប្រព័ន្ធ Video Conference នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន សួនហ្វុក ដែលជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះវិញ បានសម្តែងការអន់ចិត្តចំពោះចិនដោយលោកនិយាយថា ចិនមិនមែនជាអ្នកជិតខាងល្អទេ ព្រោះឆ្លៀតឱកាសប្រទេសនានាលើពិភពលោកកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចិនលួចរំលោភព្រំដែនវៀតណាមនៅក្នុងដែនសមុទ្រចិនខាងត្បូង។

ហើយនាយករដ្ឋមន្រ្ដីរូបនេះបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺអាស៊ានបានចាត់វិធានការទាន់ពេលវេលាដោយមានការចែកចាយព័ត៌មាន និង សហការគ្នាល្អរវាងប្រទេសសមាជិកក្នុងការកម្ចាត់ជំងឺរាតត្បាតនេះ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថា បើទោះបីជួបវិបត្តិកូវីដ១៩ តែសេដ្ឋកិច្ចអាស៊ាននៅមានស្ថេរភាពល្អ។

ប៉ុន្តែទោះជាបែបនេះក្តី វិបត្តិជំងឺកូវីដ១៩នេះ នៅតែជាបញ្ហាប្រឈមដែលអាស៊ានត្រូវលើកយកមកពិភាក្សា និងរកដំណោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៦ នៅក្នុងប្រទេសវៀតណាមនេះ។ កិច្ចប្រជុំកំពូលនេះ គឺពិភាក្សាពីការស្តារឡើងវិញក្រោយបញ្ចប់វិបត្តិកូវីដ១៩ ការផ្តួចផ្តើមគំនិតបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺកូវីដ​១៩ ក៏ដូចជាការរៀបចំទុកនូវថ្នាំពេទ្យសម្រាប់ប្រទេសសមាជិកអាស៊ានជាដើម។ នេះបើតាមការគូសបញ្ជាក់របស់នាយករដ្ឋមន្រ្តីវៀតណាម៕

ប្រភព៖ kbn.news  

Trending

Copyright © 2019 ANARCHAK