ផ្ទុះស្លាប់​ម្ចាស់​ស្តង់​ទិញ​លក់​អែ​ត​ចាយនៅខេត្ត កណ្តាល ក្រោយកែច្នៃ​គ្រាប់កាំភ្លើង​ធំ​១០៥​មី​លី្ល​ម៉ែត្រទាំងគ្មាន​បច្ចេកទេស​
Connect with us

ពីនេះពីនោះ

ផ្ទុះស្លាប់​ម្ចាស់​ស្តង់​ទិញ​លក់​អែ​ត​ចាយនៅខេត្ត កណ្តាល ក្រោយកែច្នៃ​គ្រាប់កាំភ្លើង​ធំ​១០៥​មី​លី្ល​ម៉ែត្រទាំងគ្មាន​បច្ចេកទេស​

នៅ​ល្ងាច​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ករណី​ផ្ទុះ​គ្រាប់កាំភ្លើង​ធំ​១០៥​មី​លីម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​បុរស អាយុ​៥៥ ឆ្នាំ​ជា​ម្ចាស់​ស្តង់​ទិញ​លក់​អែ​ត​ចាយ និង​កែច្នៃ​ធ្វើ​ឧបករណ៍​គ្រឿងបន្លាស់​ផ្សេងៗ​។ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា សូម​ចូលរួម​សោកស្តាយ​ជាមួយ​គ្រួសារ​ស​ព​។​
​ឆ្លៀតឱកាស​នេះ សូម​អំពាវនាវ​ជាថ្មី​ចំពោះ​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ប្រកបមុខរបរ​គ្រឿង​អេតចាយ សូម​បញ្ឈប់​ការយក​គ្រប់​សំណល់​ពី​សង្គ្រាម​មក​កែច្នៃ ព្រោះ​វា​ខុសច្បាប់ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង សមាជិកគ្រួសារ និង​អ្នកជិតខាង។

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សាកសព​ត្រូវ​បែកខ្ចាយ​ជា​បំណែកៗ ដោយសារ​ឥទ្ធិពល​នៃ​គ្រាប់​បែក ដែល​ខ្លួន​បាន​យកមក​កែច្នៃ គ្មាន​បច្ចេកទេស​។ ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង ១២និង៤៥​នាទី ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​នគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​សិប្បកម្ម​កែច្នៃគ្រឿងយន្ត​កសិកម្ម មាន​ទីលំនៅ​ភូមិ ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ប្រភព​បាន​រៀបរាប់​សាច់រឿង​ថា តាម​ការបំភ្លឺ​របស់​កូនបង្កើត​ជនរងគ្រោះ​ឈ្មោះ យ​ន ថា​នុង អាយុ ២៥​ឆ្នាំ បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ប្រហែល​ជាង​១០​ឆ្នាំមុន ជនរងគ្ រោះ​បាន​បង្កើត​សិប្បកម្ម​កែច្នៃ​គ្រឿងយន្ត​កសិកម្ម លក្ខណះ​គ្រួសារ​។​

​លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ បាន​យក​គ្រាប់​ប្រភេទ​ពុំ​ស្គាល់ ដោយ​ប្រើ​ម៉ូ​ទ័​រ​មក​អារកាត់​កែច្នៃ នៅក្នុង​រោង​សិប្បកម្ម​របស់ខ្លួន​។ រំពេច​នោះ​ស្រាប់តែ​ផ្ទុះ​គ្រាប់​យ៉ាង​សន្ធឹក ដែល​បណ្ដាលឱ្យ​ជនរងគ្ រោះ​ស្លា ប់​ដាច់​សាច់​ខ្ទាត​ជា​បំណែក នៅ​ជុំវិញ​កន្លែងកើតហេតុ​តែ​ម្ដង​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ កុំគប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​​ ស្លា ប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​​៕


ប្រភព៖ news-kh.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK