Love Riya ចេញមុខបកស្រោយក្រោយ ត្រូវគេរិះគន់ថា ស្លៀកពាក់និងតែងខ្លួនជ្រុល ទៅបុណ្យ ៧ថ្ងៃ ឪពុក ខាត់ សុឃីម​ (មានវីដេអូ)
Connect with us

ពីនេះពីនោះ

Love Riya ចេញមុខបកស្រោយក្រោយ ត្រូវគេរិះគន់ថា ស្លៀកពាក់និងតែងខ្លួនជ្រុល ទៅបុណ្យ ៧ថ្ងៃ ឪពុក ខាត់ សុឃីម​ (មានវីដេអូ)

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រឡេកឃើញថា តារាហ្វេសប៊ុក ព្រមទាំងជាអ្នកជំនួញOnlineដ៏ល្បី អ្នកនាង រីយ៉ា កាន់តែមានការលេងខ្លួនយ៉ាងស្រស់ស្អាត មិនថានៅពេលទៅកម្សាន្ត ឬ ទៅចូលរួមនៅក្នុងពិធីណាមួយនោះទេ ម៉្យាងវិញទៀត នាង​តែងតែបានធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលចំពោះស្ទាយ៍តែងខ្លួន ដ៏គួរឲ្យចាប់អារម្មណ៍របស់នាង ជានិច្ច។

ប៉ុន្តែកាលពីថ្មីៗនេះ អ្នកនាង រីយ៉ា ស្រាប់តែត្រូវបាន អ្នកលេងបណ្ដាញសង្គម ចេញមករិះគន់ចំពោះការតុបតែងខ្លួន របស់នាង ពេលទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ លោកឪពុក របស់អ្នកនាង ខាត់ សុឃីម ដែលនៅក្នុងនោះមានការលើកឡើងថា អ្នកនាង រីយ៉ា មានការស្លៀកពាក់សម្លៀកបំពាក់មានពណ៌ស្រស់ ព្រមទាំងតុបតែងមុខមាត់ ទៅចូលរួមពិធីថែមទៀត។

ដោយឡែក មិនយូរប៉ុន្មាន អ្នកនាង រីយ៉ា ក៏បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម ដើម្បីបកស្រាយទៅលើពាក្យរិះគន់ទាំងនោះ ដោយនាងបានរៀបរាប់ពីមូលហេតុដែលស្លៀកពាក់បែបនេះ ទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ ដោយបានប្រាប់ថា អ្នកនាង មិនបានដឹងថា ថ្ងៃនេះជាថ្ងៃបុណ្យ ៧ ថ្ងៃលោកឪពុក របស់អ្នកនាង ខាត់ សុឃីម នោះទេ ហើយនៅពេលដែលដឹងហើយ អ្នកនាងពិតជាមានភាពអាសន្នខ្លាំងដោយមិនដឹងថាត្រូវស្លៀកអ្វី ហើយចំពោះការតុបតែងមុខមាត់វិញ អ្នកនាងក៏បានបន្ថែមថា ការយតុបតែងនេះ អ្នកនាងបានធ្វើតាំងពីព្រឹកមកម្លេះ ម៉្យាងវិញទៀត នាង គ្រាន់តែចង់ធ្វើយ៉ាងណាដើម្បីឲ្យទៅដល់រោងបុណ្យបានលឿនប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះគឺ អ្នកនាង ខាត់ សុឃីម បានបកស្រាយថា មិនសំខាន់ទៅលើការស្លៀកពាក់នោះទេ ឲ្យតែមានចិត្តជ្រះថ្លាបានមកចូលបុណ្យ ផងដែរ៕

សូមទស្សនា វីដេអូ ខាងក្រោម៖


ប្រភព៖ khmerload.com

ពីនេះពីនោះ32 mins ago

អាណិត ខាត់ សុឃីម ណាស់ឪពុកស្លាប់មិនទាន់បានប៉ុន្មានផង ពេលនេះម្ដាយក៏ធ្លាក់ខ្លួនឈឺទៀត

ពីនេះពីនោះ4 hours ago

គូស្នេហ៍ដំបូងបំផុត ! តស៊ូព្យាយាម ឡើងដល់ភ្នំខ្នងផ្សារថត Pre-Wedding ដូច​ស្ថិតនៅទីឋានសួគ៌ដ៏ស្រស់បំព្រងបំផុត

ពីនេះពីនោះ5 hours ago

ទីបំផុត អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានចេញមុខ​សុំទោស​ជា​សាធារណៈហើយ ដោយលើក​ហេតុផល​ថា​…(​មានវីដេអូ​)

ពីនេះពីនោះ19 hours ago

សណ្ឋាគារលំដាប់ផ្កាយ៥មួយស្រោបដោយមាសសុទ្ធ មុនគេលើលោកនៅវៀតណាម

ពីនេះពីនោះ20 hours ago

គ្រាន់តែឡើងមកដល់ភ្នំខ្នងផ្សារភ្លាម តារាចម្រៀងលោក ខេមរៈ សេរីមន្ត ត្រូវព្រះសង្ឃសរសើរថាតារាគំរូល្អ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK