សុខ សោម៉ាវត្តី ស្អប់ហួសនិយាយ ពេលគូស្នេហ៍ធ្វើទង្វើលបែបនេះដាក់នាងរហូត
Connect with us

ពីនេះពីនោះ

សុខ សោម៉ាវត្តី ស្អប់ហួសនិយាយ ពេលគូស្នេហ៍ធ្វើទង្វើលបែបនេះដាក់នាងរហូត

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់​តារាស្រីអ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាសម្ដែង ព្រមទាំងជាពិធីការិនី ដ៏ល្បីឈ្មោះ ម៉្យាងវិញទៀតនាងថែមទាំង ទទួលបានការគាំទ្រជាច្រើនចំពោះសមត្ថភាពសម្ដែងដ៏ល្អ លាយឡំជាមួយនឹងភាពកំប្លុកកំប្លែង ដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានភាពពេញចិត្តលើរូបនាង ផងដែរ។បច្ចុប្បន្ននេះ តារាសម្ដែង និង ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី កាន់តែមានសុភមង្គល ជាមួយនឹង គូស្នេហ៍ខុសជំនាន់ដែលជាបុរសចេះយល់ចិត្ត នោះគឺ លោក លី វ៉ាហេទ ហើយតែងតែផ្ដល់ភាពកក់ក្ដៅ និងសេចក្ដីសុខ ឲ្យនាងគ្រប់ពេលវេលាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះមិញៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាព ព្រមទាំងសារដ៏ផ្អែមល្ហែម ៉​ស្អប់ហ្មងនិយាយមែន តាំងពីស្គាល់គ្នាមកមិនដែលអោយឯងពិបាកចិត្តសោះរកតែឯងរករឿងឈ្លោះនិងអាលបានលួចដើរលេងម្ដង ម្កាលអីមិនបាន 😝 ស្អប់ហួសនិយាយ 😭😭😭 ​៉​។ បន្ទាប់ពីបានឃើញសារជូនពរដ៏មានអត្ថន័យនេះហើយបានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែមានភាពរីករាយ និងរំភើបជំនួស ដែលអ្នកទាំងពីរកាន់តែមានសេចក្ដីសុខ ជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នា ជារៀងរហូត ផងដែរ៕

 

ប្រភព៖amm.news

Trending

Copyright © 2019 ANARCHAK