អភិបាលខេត្តពោធិ៍សាត់ ទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ តាមរយៈកម្មវិធីដោះស្រាយបញ្ហាប្រឈមក្រៅប្រព័ន្ធតុលាការ ២ ថ្ងៃក្នុងមួយសប្តាហ៍
Connect with us

ថ្មីៗ

អភិបាលខេត្តពោធិ៍សាត់ ទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ តាមរយៈកម្មវិធីដោះស្រាយបញ្ហាប្រឈមក្រៅប្រព័ន្ធតុលាការ ២ ថ្ងៃក្នុងមួយសប្តាហ៍

(ពោធិ៍សាត់)៖ ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនានេះ ពោលគឺចាប់ពីវេលាម៉ោង ៨៖២០នាទីព្រឹក រហូតដល់ម៉ោង ៣៖៤០នាទីល្ងាច, អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបន្តទទួលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្រៅប្រព័ន្ធតុលាការ «សមាជ» តាមការគ្រោងទុក ក្នុងមួយសប្ដាហ៍ ២ដង។

ដូចសព្វមួយដង ពិធីនេះបានប្រារព្វធ្វើនៅវេទិកាក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាល អភិបាលរងក្រុងស្រុកទាំង៧ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ មកពីតាមបណ្ដាស្រុកក្រុងក្នុងខេត្តពោធិ៍សាត់ បានមកជួបលោកអភិបាលខេត្ត ដើម្បីសុំឱ្យជួយដោះស្រាយបញ្ហាមួយចំនួនដូចជា ទំនាស់ដីស្រែ, ទំនាស់ដីភូមិ, ទំនាស់ផ្លូវដើរ, ទំនាស់ព្រំដី, ទំនាស់រឿងជំពាក់បំណុលគ្នា, អំពើហឹង្សាក្នុងគ្រួសារ (ប្ដីវាយប្រពន្ធ កូនវាយម្ដាយ), សុំដីរស់នៅ និងខ្វះខាតជីវភាពជាដើម ដែលសរុបមកមានប្រមាណ ៦៦ករណីឯណោះ។

បញ្ហាដែលប្រជាពលរដ្ឋលើកឡើងទាំងអស់នេះ បានត្រូវលោក ម៉ៅ ធនិន អភិបាលខេត្ត ដោះស្រាយភ្លាមៗទៅតាមលទ្ធភាពជាក់ស្តែង ដោយមានការដឹងឮបញ្ជាក់ច្បាស់ពីមេភូមិ មេឃុំ ប៉ុស្ដិ៍រដ្ឋបាល អភិបាលក្រុងស្រុក មន្ត្រីជំនាញ និងក្រុមប្រឹក្សាខេត្ត។

ប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្ថែមថា ក្នុងកិច្ចដំណោះស្រាយ លោក ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសង្ខាងនិយាយតែការពិត មានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ និងត្រូវមានការសណ្ដោសប្រណីឱ្យគ្នាទៅវិញទៅមក ដើម្បីអាចបញ្ចប់រឿងបាន ចៀសវាងប្ដឹងផ្ដល់គ្នាទៅដល់តុលាការ នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា។

ដំណោះស្រាយប្រកបដោយភាពប៉ិនប្រសព្វ មានគុណធម៌ និងភាពឈ្លាសវៃរបស់លោកអភិបាលខេត្តពោធិ៍សាត់ បានធ្វើឱ្យភាគីទាំងសង្ខាងទទួលយកដោយការពេញចិត្ត មានភាពកក់ក្ដៅ និងគ្មានការគុំគួនទៅថ្ងៃខាងមុខនោះឡើយ។ វិធីសាស្ត្រសម្របសម្រួលបែបនេះ ពិតជាវិធីសាស្ត្រមួយដ៍ល្អប្រសើរ ក្នុងការជួយដល់ប្រព័ន្ធយុត្តិធម៌ ជាពិសេសអ្វីដែលអស្ចារ្យទៅទៀតនោះ ពេលដោះស្រាយបញ្ហារួចត្រឡប់ទៅផ្ទះវិញ បើចាស់ជរា ជនពិការ ស្រ្តីកូនតូច ឬស្ត្រីមានផ្ទៃពោះ លោកអភិបាលខេត្ត បានជូនជាអង្ករ ថវិកា ឬសារុង សម្រាប់ជួយដោះស្រាយជីវភាព និងសម្រាលបន្ទុកជាដើម។ ដោយសារទង្វើដ៏ល្អបែបនេះហើយ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកអភិបាលខេត្តពោធិ៍សាត់សាយភាយ និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តគោរពស្រឡាញ់គ្រប់ៗគ្នា៕

ចុចទីនេះដើម្បីទស្សនាវិឌីអូរ

ប្រភពfreshnewsasia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK