លក្ខណៈ​ពិសេស ៧ យ៉ាង បង្ហាញថា​ ​មនុស្សម្នាក់ៗរឹងមាំ​ពិតប្រាកដ
Connect with us

គួរដឹង

លក្ខណៈ​ពិសេស ៧ យ៉ាង បង្ហាញថា​ ​មនុស្សម្នាក់ៗរឹងមាំ​ពិតប្រាកដ

នៅ​ក្នុង​បណ្ដាញ​សង្គម​ យើង​នឹង​ឃើញ​មនុស្ស​ក្លែងក្លាយ​ជា​ច្រើន​ដែល​តែងតែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួនឯង។ ចំណែក​មនុស្ស​ពិតប្រាកដ ​ពួកគេ​មិន​ធ្វើ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នកណា​ឡើយ។

ហើយ​លក្ខណៈ​ខាងក្រោម​នេះ ​គឺ​ជា​ភាព​ពិសេស​គ្រប់យ៉ាង​របស់​មនុស្ស​ពិតប្រាកដ​ម្នាក់ ៖

១. មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ប្រណាំងប្រជែង

សម័យ​បច្ចុប្បន្ន​នេះ​មនុស្ស​មាន​និន្ទា​មួយ​ គឺ​នាំ​គ្នា​យក​មុខ​មាត់​ដើម្បី​បង្ហាញ​ដល់​បណ្ដេញ​សង្គម។ វា​អាច​ជា​ការ​ជេរ​បញ្ចោរ​គ្នា ​ហែក​កេរ្តិ៍​គ្នា​ជាដើម។ ពួកគេ​មិន​ខ្វល់​ថា​ វា​ជា​ការ​បង្ហាញ​មុខមាត់​ក្នុង​ផ្លូវ​ល្អ​ឬ​អាក្រក់​ឡើយ។ ជា​រឿយ​ៗ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ។

មនុស្ស​សាមញ្ញ​ពិតម្នាក់ គេ​មិន​ចង់​ល្បីល្បាញ​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ​ទេ​ ពួកគេ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវិត​ មិនមែន​ការ​ប្រកួតប្រជែង​បែបនេះ។

២. មិនធ្វើ​ឲ្យ​អ្នក​ណា​ឈឺចាប់

មនុស្ស​ត្រឹមត្រូវ​មាន​កិត្តិយស ​ពួកគេ​នឹង​មិន​ជ្រើសរើស​ការ​ស្អប់ខ្ពើម ​ឬ​លុយ​ជាង​សេចក្ដី​ថ្លៃថ្នូរ​ឡើយ។ ពួកគេ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកណា​ម្នាក់​ ដើម្បី​ព្រោះ​តែ​ចង់​ឲ្យ​គេ​ស្គាល់​ក្នុង​បណ្ដេញ​សង្គម​ និយាយ​រួម​ពួកគេ​គឺ​គោរព​ខ្លួនឯង​និង​អ្នក​ដទៃ​ជានិច្ច។

៣. ចិញ្ចឹម​ចិត្ត​គិត​តែ​រឿង​វិជ្ជមាន

​មនុស្ស​ចង់ល្បីភាគច្រើន​ ចិញ្ចឹម​គំនិត​ជាមួយ​នឹង​បទពិសោធន៍​អវិជ្ជមាន​ ហើយ​និយាយ​ជា​ហូរហែ​មិន​ដឹង​ទិស​តំបន់​អី។ ជា​ពិសេស​គឺ​មាន​បញ្ហា​កើត​ឡើង​បន្ត​គ្នា​ នាំ​តែ​រឿង​ឈឺក្បាល​ដល់​សង្គម។

មនុស្ស​ដែល​មាន​សីលធម៌​ពិត ​ពួកគេ​ពេញចិត្ត​នឹង​ភាព​ស្រស់​ស្អាត​នៃ​ការ​មាន​ផ្នត់​គំនិត​វិជ្ជមាន​របស់​ពួកគេ។ ពួកគេ​រៀន​មេរៀន​របស់​ពួកគេ ​ហើយ​បន្ត​រស់នៅ​ក្នុង​ជីវិត​វិជ្ជមាន។

៤. មិន​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ទៀត​អូស​ទាញ​បាន

មិន​ថា​យើង​អស្ចារ្យ​ឬ​សប្បុរស​ប៉ុណ្ណា​ក៏​ដោយ​ តែងតែ​មាន​នរណា​ម្នាក់​ចង់​បំផ្លាញ​ជីវិត​វិជ្ជមានរបស់​យើង ​ឬ​បំផ្លាញ​បេះដូង​ដ៏​បរិសុទ្ធ។ មនុស្ស​ពិត​ប្រាកដ​ម្នាក់​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ធ្វើ​វា​ចំពោះ​ពួកគេ​ទេ។ ពួកគេ​លុប​បំបាត់​មនុស្ស​ដែល​បំពុល​ពី​ដំណើរ​ជីវិត​របស់​ពួកគេ ​ហើយ​ព្រងើយ​កន្តើយ​នឹង​អ្នក​ទាំង​នោះ។

៥. មិន​ចំណាយ​ពេល​ឥត​ប្រយោជន៍

មនុស្ស​ពិតប្រាកដ​គេ​មិន​អៀនខ្មាស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទេ ​ប៉ុន្តែ​ពួកគេ​មិន​ទៅ​ចំណាយ​ពេលវេលា​ដើម្បី​ពិនិត្យ​មើល​មតិ​ព័ត៌មាន​ ឬ​ការ​ប្រកាស​បច្ចុប្បន្នភាព ​និង​រង់ចាំ​ការ​ចូលចិត្ត​ពី​នរណា​ក្នុង​បណ្ដេញ​សង្គម​ឡើយ។

ពេល​ទំនេរ​របស់​ពួកគេ ​គឺ​ចំណាយ​ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​ ឬ​រីករាយ​នឹង​ការ​ដើរ​លេង​នៅ​ក្នុង​ឧទ្យាន។ ការ​រស់នៅ​ក្នុង​ពិភព​ពិត​ គឺ​និយាយ​ពី​ភាព​ត្រឹមត្រូវ​ មិនមែន​សំដែង​ក្នុង​បណ្ដេញ​សង្គម។

៦.ពេញ​ចិត្ត​នូវ​អ្វី​ដែល​ជា​ខ្លួនឯង

មនុស្ស​ដែល​មាន​ភាព​ត្រឹមត្រូវ​ ដឹង​ថា​មនុស្ស​គ្រប់គ្នា​មាន​គុណ​វិបត្តិ​ទម្លាប់​អាក្រក់​និង​បញ្ហា​​រូបរាង​មួយ​ចំនួន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ពួកគេ​មាន​អារម្មណ៍​សុខ​ស្រួល​ណាស់​ ទោះបី​ពួកគេ​មាន​ស្បែក​មិន​ស្អាត ​ខ្មៅ​ស្រអាប់​ក៏​ដោយ។

មនុស្ស​ពិតប្រាកដ​ស្រឡាញ់​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ខ្លួនឯង​ នៅ​ក្នុង​កញ្ចក់​រាល់​ព្រឹក។

៧. ធ្វើតាម​បេះដូង​ខ្លួនឯង

មនុស្ស​ពិត​ប្រាកដ​រស់​នៅ​ក្នុង​ជីវិត​វិជ្ជមាន​ ពី​ព្រោះ​ពួកគេ​ធ្វើអ្វី​ដែល​ពួកគេ​ចង់​ធ្វើ។ ពួកគេ​តែងតែ​ធ្វើ​តាម​បេះដូង​នៅ​ពេល​និយាយ​អំពី​ការ​អប់រំ​ ទំនាក់ទំនង​ អាជីព​និង​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិត។

ក្រុម​មនុស្ស​ពិតប្រាកដ​ អាច​រកលុយ​មិនបាន​បាន​ច្រើន ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ពួកគេ​ធ្វើអ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួនឯង​សប្បាយ​រីករាយ។

ពិភពលោក​គឺ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ពិត​ប្រាកដ​និង​មនុស្ស​ក្លែងក្លាយ ​ហើយ​យើង​គឺ​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ។ មនុស្ស​គ្រប់គ្នា​ជ្រើសរើស​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​ ដូច្នេះ​វា​មិន​អី​ទេ​បើ​យើង​មិន​មាន​ចរិត​ដូច​បាន​រៀបរាប់​ខាង​លើ។

ទោះបី​យើង​ធ្វើអ្វី​ក៏​ដោយ ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រែសម្រួលដោយ៖ សាង ស្រីល័ក្ខ

ប្រភព៖ kampucheathmey.com

Trending

Copyright © 2019 ANARCHAK