បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ
Connect with us

ថ្មីៗ

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ “ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ” ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

ហើយជាមួយគ្នានេះដែរ លោក​ស្រី ម៉ែន ច័ន្ទសុកុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​​ផ្លូវគោក​​ ​បាន​អំពាវនាវ​ ដោយ​លើក​​ទឹក​ចិត្ត​ម្ចាស់​យានយន្ត​ទាំង​អស់​ពេល​ទិញ​រថយន្ត​ត្រូវ​កាត់​​​​ឈ្មោះ​​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ដើម្បី​​​ក្លាយ​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​​ពេញ​លេញ​ ស្រប​តាម​ផ្លូវ​ច្បាប់ ហើយ​បើ​ករណី​​​បាត់​​បង់​ឯកសារ​ដូចជា ប័ណ្ណ​សម្គាល់​យាន​យន្ត ផ្លាក​លេខ​សម្គាល់​យាន​យន្ត ម្ចាស់​បច្ចុប្បន្ន​គ្មាន​សិទ្ធិ​ស្នើ​សុំ​ធ្វើ​ឯកសារ​ឡើង​វិញ​ទេ​ លុះ​ត្រា​​ណា​ម្ចាស់​ដើម​ទើប​មាន​សិទ្ធិ​ស្នើ​សុំ​បាន​។

គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្ដ៖

១. ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍​ ឬយករថយន្តទៅប្រព្រឹត្តិបទល្មេីសផ្សេងៗម្ចាស់ដេីមនឹងត្រូវជាប់ការស៊េីបអង្កេតរបស់សមត្ថកិច្ច។

២.​ ពេកបាត់បង់ឯកសារដូចជា ប័ណ្ណសម្គាល់យាន​យន្ត ផ្លាកលេខសម្គាល់យាន​យន្ត ម្ចាស់បច្ចុប្បន្នគ្នានសិទ្ធស្នេីសុំធ្វេីឯកសារទាំងអស់នោះឡើងវិញទេ​ លុះត្រាណាម្ចាស់ដេីមទេីបមានសិទ្ធស្នេីសុំ។
៣.​ ករណីបាត់បង់រថយន្ត ម្ចាស់បច្ចប្បន្នក៏គ្មានសិទ្ធប្ដឹងផ្ដល់នោះដែរ​ លុះត្រាណាម្ចាស់ដេីមទេីបច្បាប់ទទួលស្គាល់ជាផ្លូវការ។


៤. បេីត្រូវលក់បន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ។
៥. ម្ចាស់ដើមនៅតែមានសិទ្ទិស្របច្បាប់លើយានយន្តនោះ។
៦. ម្ចាស់ដើមមានសិទ្ធគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថារថយន្តរបស់ខ្លួនត្រូវចោរលួចបាត់ ៕

ប្រភព៖ kbn.news  

Trending

Copyright © 2019 ANARCHAK