បិទព្រំដែនការពារកូវីដ! តែគ្រឿងញៀនជិត៣០គីឡូក្រាម ឆ្លៀតលួចឆ្លងដែនចូលមកទឹកដីកម្ពុជា ប៊ិះបានសម្រេច
Connect with us

ថ្មីៗ

បិទព្រំដែនការពារកូវីដ! តែគ្រឿងញៀនជិត៣០គីឡូក្រាម ឆ្លៀតលួចឆ្លងដែនចូលមកទឹកដីកម្ពុជា ប៊ិះបានសម្រេច

ប្រទេសថៃ ៖ សមត្ថកិច្ចខេត្តស្រះកែវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនប្រមាណ២៩គីឡូក្រាម និងកាំភ្លើងខ្លី៣ដើម បម្រុងនាំឆ្លងដែនចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិថៃមួយ ជាប់ខ្សែបន្ទាត់ព្រំដែន គឺភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ គឺទល់មុខនឹងទឹកដីកម្ពុជា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យប្រុសស្រី២នាក់ដែលសមត្ថកិច្ចខេត្តស្រះកែវ ឃាត់ខ្លួនជាមួយម៉ូតូមួយគ្រឿងនោះ បានដឹកជញ្ជូនថ្នាំញៀនប្រភេទម៉ាទឹកកក២៩ដុំ ទម្ងន់២៩.០០០ក្រាម មានតម្លៃស្មើ៣០លានបាត លាក់នៅក្នុងកាបូបចំនួន០២ ។
ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យប្រុសស្រីទាំង២នាក់បានឆ្លើយថា គ្រឿងញៀនជិត៣០គីឡូក្រាមនេះ ពួកគេបម្រុងយកឆ្លងដែនចូលមកប្រទេសកម្ពុជា ៕

ប្រភព៖ kbn.news  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK