វៀតណាម ចាត់ទុក​ចំណងទាក់ទង​ជាមួយ​កម្ពុជា ថា​ជា «​ទ្រព្យ​ដ៏​ពិសិដ្ឋ ដែល​មិនអាច​កាត់ថ្លៃ​បាន​»
Connect with us

ថ្មីៗ

វៀតណាម ចាត់ទុក​ចំណងទាក់ទង​ជាមួយ​កម្ពុជា ថា​ជា «​ទ្រព្យ​ដ៏​ពិសិដ្ឋ ដែល​មិនអាច​កាត់ថ្លៃ​បាន​»

​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ជា​ខួប​៥៣​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​របស់​កម្ពុជា​-​វៀតណាម​។ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក  ដោយបាន​រំលេច​ពី​តម្លៃ​និង​ដើមទង​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​។

ស្ថានទូត​វៀតណាម បានសរសេរថា រយៈពេល​៥៣​ឆ្នាំ​កន្លងមកនេះ ទោះ​ត្រូវ​ជួប​ការលំបាក​និង​បញ្ហា​ប្រ​ឈប​ដ៏​ច្រើន​រាប់មិនអស់​ក្តី ប៉ុន្តែ​ចំណង​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​វៀតណាម ត្រូវបាន​ពង្រឹង​និង​អភិវឌ្ឍ​ជា​បន្តបន្ទាប់ និង​បាន​ក្លាយជា «​ទ្រព្យសម្បតិ្ត​ដ៏​ពិសិដ្ឋ ប្រកបដោយ​ភាពរឹងមាំ ដែល​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ប្រទេសជាតិ​ទាំងពីរ ហើយក៏​ជា​កេរ​មរតក​មួយ សម្រាប់​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ដែរ​»​។ 

​ជាមួយគ្នានេះ ស្ថានទូត​វៀតណាម ឆ្លៀតលើកយក​ប្រសាសន៍​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​ ថា គ្មានអ្វី​ដែល​អាច​បំបែកបំបាក់​ចំណងមិត្តភាព​របស់​ក​ម្ពុ​ជា​និង​វៀតណាម​បានឡើយ​។ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និយាយ​បែបនេះ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​ពិធី​រម្លឹក​ខួប​៤៣​ឆ្នាំ នៃ​ទិវា​ចងចាំ​ពី​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ខ្មែរក្រហម​។ 

​លើសពីនេះ ស្ថានទូត​វៀតណាម បង្ហាញ​ក្តី​ជឿជាក់​យ៉ាង​មុតមាំ​ថា ទោះ​ស្ថានភាព​ក្នុង​តំបន់​និង​លើ​ពិភពលោក មាន​ការវិវត្ត​យ៉ាងណា ប៉ុន្តែ​កម្ពុជា​និង​វៀតណាម នៅតែ​រួមគ្នា​ពូន​ជ្រំ​បន្ថែមទៀត​នូវ​ចំណងមិត្តភាព ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ ស្រស់បំព្រង និង រឹងមាំ​ជា​និរន្តរ៍​តរៀង​ទៅ ដើម្បី​ប្រយោជន៍​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​។​

ស្ថានទូត​វៀតណាម បាន​រម្លឹក​ប្រវត្តិ​ដំបូង​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​។ ស្ថានទូត​វៀតណាម បាន​ឲ្យ​ដឹងថា លោក ហូជីមិញ អតីត​មេ​ដឹក​វៀតណាម បាន​សរសេរ​សារលិខិត​មួយ កាលពី​នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​១៩៦៧ ថ្វាយ​ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​និង​ប្រមុខរដ្ឋ​កម្ពុជា ស្តីពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​វៀតណាម​។ 

​តាម​សំណេរ​របស់​ស្ថានទូត​វៀតណាម​ដដែល ក្នុង​សារលិខិត​នោះ លោក ហូជីមិញ បាន​ពោល​ទៅកាន់​ព្រះបាទ នរោត្តម សីហនុ ថា ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​កម្ពុជា​និង​វៀតណាម ជាការ​បង្ហាញ​ពី​ភ្លឺស្វាង​ឲ្យ​ចំណងមិត្តភាព​ដ៏​ស្និទ្ធស្នាល រាក់ទាក់ និង សាមគ្គី ក្នុងការ​រួមគ្នា​ប្រយុទ្ធ​។ ស្ថានទូត​វៀតណាម សរសេរ​បន្តថា មួយថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​១៩៦៧ កម្ពុជា​និង​វៀតណាម បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​។ 

​ស្ថានទូត​វៀតណាម បន្ថែមថា ក្រោយ​របប​ខ្មែរ​ក្រុម​ដួលរលំ និង​ក្រោយពី​កម្ពុជា មាន​សន្តិភាព​ពេញលេញ ទំនាក់ទំនង​កម្ពុជា​និង​វៀតណាម ក៏បាន​ឈាន​ឡើងជា​ដំណាក់កាល​ថ្មីមួយ​ទៀត៕ 

ប្រភព៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK