មិន​បានផ្ទេរកម្មសិទ្ធិយានយន្ត(កាត់​ឈ្មោះ​)​ តើ​អាច​រង​ពិន័យ​ទេ?
Connect with us

ថ្មីៗ

មិន​បានផ្ទេរកម្មសិទ្ធិយានយន្ត(កាត់​ឈ្មោះ​)​ តើ​អាច​រង​ពិន័យ​ទេ?

លោក​​ស្រី ម៉ែន ច័ន្ទសុកុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​​ផ្លូវគោក​បាន​​ប្រាប់​គេហទំព័រ​កម្ពុជា​ថ្មី​ថា​ ក្នុង​ករណី​ម្ចាស់​យានយន្ត​​ខក​​ខាន​ ​មិន​បាន​​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​គឺ​មិន​មាន​​​ការ​ផាក​ពិន័យ​ទេ​។​ ប៉ុន្តែ​ចាប់​​ពី​ថ្ងៃ​ផុត​សុពលភាព​​ទៅ​ពោល​ នៅ​ថ្ងៃ​​​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២០​​ ការ​​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​នឹង​វិល​មក​​​អនុវត្ត​នីតិវិធី​ចាស់​​វិញ​​​ ដោយ​តម្រូវ​ឱ្យ​មាន​ម្ចាស់​ដើម​​ទើប​អាច​​កាត់​ឈ្មោះ​​បាន​។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុគ្រោះការពិន័យបង់ពន្ធផ្លូវចំនួន ៣ ឆ្នាំគឺ​ចាប់​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​​២០១៩ ​ចំពោះ​​ការ​​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​​ ដោយមិន​តម្រូវ​​ឱ្យ​មាន​​ម្ចាស់​ដើម​​ទេ​​ ​​មាន​ត្រឹម​​ម្ចាស់​ទី​២ ឬ​ទី​៣​ មក​ផ្ដិត​មេដៃ​​យល់​ព្រម​ជា​ការ​ស្រេច​។​​ប៉ុន្តែ​ផុត​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​ ​ការ​កាត់​ឈ្មោះ​នឹង​វិល​រក​នីតិវិធីចាស់វិញ​​មាន​ន័យ​ថា​ ទាម​ទារ​ឱ្យ​ម្ចាស់​ដើម​​មក​ផ្តិត​មេដៃ​ទើបអាច​កាត់​ឈ្មោះបាន​​។

លោក​ស្រី​បាន​អំពាវនាវ​ ដោយ​លើក​​ទឹក​ចិត្ត​ម្ចាស់​យានយន្ត​ទាំង​អស់​ពេល​ទិញ​រថយន្ត​ត្រូវ​កាត់​​​​ឈ្មោះ​​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ដើម្បី​​​ក្លាយ​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​​ពេញ​លេញ​ ស្រប​តាម​ផ្លូវ​ច្បាប់ ហើយ​បើ​ករណី​​​បាត់​​បង់​ឯកសារ​ដូចជា ប័ណ្ណ​សម្គាល់​យាន​យន្ត ផ្លាក​លេខ​សម្គាល់​យាន​យន្ត ម្ចាស់​បច្ចុប្បន្ន​គ្មាន​សិទ្ធិ​ស្នើ​សុំ​ធ្វើ​ឯកសារ​ឡើង​វិញ​ទេ​ លុះ​ត្រា​​ណា​ម្ចាស់​ដើម​ទើប​មាន​សិទ្ធិ​ស្នើ​សុំ​បាន​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន បាន​ធ្វើ​ការ​បញ្ជាក់ និង​ក្រើន​រំឮក​ជាថ្មីម្តងទៀត ពី​សេចក្តី​ណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋ​ដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំ​ផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ៕

អត្ថបទ៖ជលសា

ប្រភព៖ kampucheatmey.com  

ពីនេះពីនោះ2 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ4 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ8 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ8 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK