សង្ឃឹមបងប្អូនឈប់ពិសារ! ​ពិសា​ត្រី​មាន​ពង ឬ​ពងត្រី ស្មើនឹង​អ្នក​កំពុង​ចូលរួម​បំផ្លាញ​ធនធាន​មច្ឆជាតិ​ដោយ​មិនដឹង​ខ្លួន​
Connect with us

គួរដឹង

សង្ឃឹមបងប្អូនឈប់ពិសារ! ​ពិសា​ត្រី​មាន​ពង ឬ​ពងត្រី ស្មើនឹង​អ្នក​កំពុង​ចូលរួម​បំផ្លាញ​ធនធាន​មច្ឆជាតិ​ដោយ​មិនដឹង​ខ្លួន​

​នា​ដើមរដូវ​វស្សា ចាប់ពី​ខែឧសភា រហូតដល់​ខែមិថុនា ត្រី​មេ​ពូជ​ជាច្រើន​ប្រភេទ ចាប់ផ្តើម​ពង​-​កូន​។ ជាពិសេស ត្រី​មេ​ពូជ​នៅ​ទន្លេមេគង្គ​លើ នា​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដែល​សម្បូរ​ទៅដោយ​អន្លង់​ទឹក​ជ្រៅៗ​។

​ពងត្រី​ទម្ងន់​ប្រហែល ៥​គីឡូក្រាម ត្រូវ​បានដាក់​លក់ដាច់​ដោយឡែក នៅ​ផ្សារ​មួយនា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ រូបភាព​៖ ឈុត ឈា​ណា​

​ស្របពេល​ជាមួយគ្នា​នោះដែរ នៅលើ​ទីផ្សារ​ក្នុង​តំបន់​ទាំងនោះ គេ​សង្កេតឃើញ​មាន​ត្រី​មេ​ពូជ ដែលមាន​ពង​ពេញៗ ពោះ រាប់រយ​គីឡូក្រាម ត្រូវបាន​អ្នកនេសាទ​ចាប់​យកមក​លក់​ដោយ​ខ្លួនឯង​ផ្ទាល់ ឬក៏​លើក​ឲ្យ​អ្នកផ្សេង​យកទៅលក់​បន្ត​។ 

ជា​ទួទៅ អ្នកលក់​ត្រី​មាន​មោទកភាព​ណាស់ បើ​ត្រី​របស់ខ្លួន​មាន​ពង​ពេញ​ពោះ​នោះ​។ ពួកគាត់​ស្រែ​កអួត​ក្តែ​ងៗ ប្រាប់​ទៅ​អតិថិជន​ថា​៖ «​ត្រី​ខ្ញុំ​ពង​ពេញ​ពោះៗ​!»​។ ចំណែក​អ្នកទិញ ពេល​បានឮ​អ្នកលក់​ប្រាប់ថា​ត្រី​ពង​ពេញ​ពោះ មិន​បង្អង់​យូរ ឬ​តថ្លៃ​អ្វី​ច្រើន​ឡើយ ក៏​សម្រេចចិត្ត​ទិញយក​ភ្លាមៗ ព្រោះ​ខ្លាច​អ្នកផ្សេង​គេ​ទិញ​យកទៅ​បាត់​ខាន​ឆី​។

​ត្រី​ព្រួល ដែលមាន​ពង​ពេញ​ពោះ (​ខាងលើ​ទម្ងន់ ២​គីឡូក្រាម ខាងក្រោម​ទម្ងន់ ៣​គីឡូក្រាម​) ត្រូវបាន​ដាក់លក់​នៅ​ផ្សារ​មួយ នា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ រូបភាព​៖ ឈុត ឈា​ណា​

​ទំនោរ​ឆ្ងាញ់​ពិសា​ពងត្រី​ពី​សំណាក់​អ្នក​បរិភោគ ហាក់​កំពុង​លើកទឹកចិត្ត​ឲ្យ​អ្នកនេសាទ​ទាំងឡាយ​ព្យាយាម​ធ្វើយ៉ាងណា ចាប់​ត្រី​ដែលមាន​ពង​ទាំងនោះ​យកមក​លក់​ឲ្យ​ខាងតែបាន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​បន្តទៀត​។ អ្នកនេសាទ​ខ្លះ បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ផ្សេងៗ ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ជលផល ជាពិសេស​រំសេវ​ផ្ទុះ ឧបករណ៍​ឆក់​ដែលមាន​កម្លាំង​ចរន្តអគ្គិសនី​រហូតដល់​រាប់ពាន់​វ៉ុល ដែល​គេ​និយម​ហៅថា​៖ «​ឆក់​ក្តៅ និង​ឆក់​ត្រជាក់​» ជាដើម ដែលជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ សម្រាប់​មច្ឆជាតិ​។ សូម​សាកល្បង​គិត​ទៅ​មើល ថា​ចរន្តអគ្គិសនី​ដែល​យើង​ប្រើ​តាម​ផ្ទះ​សព្វថ្ងៃនេះ​ត្រឹមតែ ២២០ – ២៣០​វ៉ុល ប៉ុណ្ណោះ វា​អាច​ឆក់យក​ជីវិត​បាន​យ៉ាង​ងាយ​។ ចុះ​ទម្រាំរ​ហួត​ដល់​រាប់ពាន់​វ៉ុល តើ​ទំហំ​នៃ​ការ​ឆក់យក​ជីវិត​ត្រី មាន​វិ​សា​ភាព​ប៉ុណ្ណា ទាំង​តូច ទាំង​ធំ ទាំង​កូន ទាំង​ចៅ ចៅទួត ចៅលួត​ត្រី បូក​រួមទាំង​ជីវៈចម្រុះ​ផ្សេងៗ ផង​នោះ​? 

​ត្រី​ប្រា​មួយ​ក្បាល​ដែលមាន​ពង​ពេញ​ពោះ ត្រូវបាន​គេ​ដាក់លក់​នៅ​ផ្សារ​មួយ នា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ក្នុង​រូបភាព​នេះ បាន​បង្ហាញថា ត្រី​ប្រា​នេះ​រាក​ពង​ចេញមកក្រៅ ពេល​គេ​យក​ម្រាមដៃ​ចុច​សង្កត់​ពោះ​វា​។ រូបភាព​៖ ឈុត ឈា​ណា​

ដោយសារ​កត្តា​ទាំងនេះ បូករួម​ទាំង​កត្តា​ផ្សេងៗ​ទៀតផង​ដែរ ដូចជា ការនេសាទ​ហួស​កម្រិត ការបាត់បង់​ព្រៃ​លិច​ទឹក​ដែលជា​ទីជម្រក និង​ការរាំងស្ទះ​ផ្លូវ​ធ្វើចរាចរ​ពី​សំណាក់​ទំនប់​វារិ​អគ្គិសនី​ផងដែរ​នោះ បានធ្វើ​ឲ្យ​កំណើត​ត្រី​ក្នុង​ធម្មជាតិ ជា​ពិ​សេ​សេ​ក្នុង​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ត្រី​ចំនួន​ដូចជា ត្រី​គល់រាំង (Catlocarpio siamensis ); ត្រី​រាជ (Pangasianodon gigas ); ត្រី​ពោ​ព្រុយ (Pangasius sanitwongsei); ត្រី​ត្រសក់ (Probarbus jullieni); ត្រី​ស្ទក់ (Wallago micropogon); ត្រី​បបែល​យក្ស (Urogymnus polylepis) ត្រី​ប៉ា​សា​ណាក (Aaptosyax grypus) ជាដើម​។​ល​។ នាពេល​បច្ចុប្បន្ននេះ ស្ទើរ​ផុត​ពូជ​អស់​ទៅហើយ​។​

​ដូច្នេះ បើ​អ្នក​ចង់​ចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ សូមកុំ​ពិសា​ត្រី​មាន​ពង ឬ​ពងត្រី​។ បើ​អ្នក​ពិសា​ត្រី​មាន​ពង ឬ​ពងត្រី ស្មើនឹង​អ្នក​កំពុង​ចូលរួម​បំផ្លាញ​ធនធាន​មច្ឆជាតិ​ដោយ​មិនដឹង​ខ្លួន​។ ចូរ​និយាយថា​ទេ ចំពោះ​ត្រី​មាន​ពង ឬ​ពងត្រី​៕

ដោយ៖ Chhut Chheana /USAID Wonders of the Mekong

ប្រភព៖ thmeythmey.com

ពីនេះពីនោះ28 mins ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ3 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ7 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ7 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ11 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK