គួរដឹង
វត្ថុធាតុទាំង ១៦ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើលោក! មិនមែន «មាស» ទេ!

អស់រយៈពេលជាច្រើនសតវត្សមកហើយមនុស្សជាច្រើនជឿថាមាសគឺជាវត្ថុធាតុដើមថ្លៃបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែជាក់ស្តែងទៅ មាសមិនមែនជារបស់ដែលមានតម្លៃថ្លៃដាច់គេនោះទេគ្រាន់តែមនុស្សមួយចំនួនមិនបានដឹងអំពីវា។
យើងខ្ញុំបានធ្វើការចងក្រងបញ្ជីសម្ភារៈដែលមានតម្លៃខ្ពស់បំផុតនៅក្នុងពិភពលោកដូចខាងក្រោម៖
១. Antimatter – ៦២.៥ ពាន់លានដុល្លារ ក្នុង ១ក្រាម
Antimatter ជាវត្ថុដែលថ្លៃជាងគេបង្អស់លើផែនដី។ ដើម្បីផលិតបាន Antimatter ១ មីលីក្រាម គេត្រូវចំណាយជាង ២៥ លានដុល្លារ។ បើតាមទ្រឹស្តី គេអាចយកវាទៅធ្វើឥន្ធនៈសម្រាប់យានអវកាសនៅពេលអនាគត ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់ផលិតវានោះគឺ មិនមែនត្រឹមតែតម្លៃនោះទេ គឺពេលវេលានៃការផលិតទៀតផង។
២. Californium – ២៥-២៧ មីលានដុល្លារ ក្នុង ១ក្រាម
Californium ជាប្រភេទសារធាតុគីមីដែលថ្លៃជាងគេបង្អស់លើលោក។ ចាប់តាំងពីត្រូវបានគេរកឃើញ ក្នុងឆ្នាំ ១៩៥០ មក វាត្រូវបានគេបង្កើតតែម្តងប៉ុណ្ណោះ ដោយសារតែតម្លៃដ៏ថ្លៃរបស់វា។
៣. Diamond – ៥៥ ០០០ ដុល្លារ ក្នុង ១ក្រាម
មិនចាំបាច់រ៉ាយរ៉ាប់ច្រើននោះទេ វាគឺជាវត្ថុដែលមានតម្លៃ ដែលគេយកមកធ្វើជាគ្រឿងអលង្ការដ៏ស្រស់ស្អាត ដែលនារីគ្រប់ៗរូបសុទ្ធតែប្រាថ្នាចង់បាន។
៤. Tritium – ៣០ ០០០ ដុល្លារ ក្នុង ១ក្រាម
ឧស្ម័ននេះត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតនូវពន្លឺដ៏ស្រស់ស្អាត។ ដើម្បីផលិតបានឧស្ម័ន Tritium ១ ផោន គេត្រូវចំណាយប្រហែលជាង ១៥ លានដុល្លារ។
៥. Taaffeite – ២០ ០០០ ដុល្លារ ក្នុង ១ក្រាម ឬ ៤០០០ ដុល្លារ ក្នុង ១ការ៉ាត់
ជាដុំរ៉ែដ៏មានតម្លៃ និងមានច្រើនពណ៌ដូចជាពណ៌ស្វាយ ផ្កាឈូក ក្រហម ឬ ស។ វាសឹងតែជារ៉ែកម្រជាងរ៉ែត្បូងរាប់ពាន់ដង។ ប៉ុន្តែទោះបីជាវាកម្រយ៉ាងណាក៏ដោយ វាមិនសូវជាត្រូវបានគេពេញនិយមយកមកធ្វើជាគ្រឿងអលង្ការ ដែលជាហេតុផលធ្វើឱ្យវាមានតម្លៃថោកជាងប្រើប្រៀបនឹងពេជ្រ។
៦. Painite – ៩០០០ ដុល្លារ ក្នុង ១ក្រាម
វាជាដុំរ៉ែដ៏មានតម្លៃ ហើយកម្រដែលសឹងតែគ្មានអ្នកណាម្នាក់ស្គាល់នោះទេ។ វាជាពពួករ៉ែដែលមានពណ៌ទឹកក្រូច ឬ ត្នោតក្រម៉ៅ ហើយវាទើបត្រូវបានគេរកឃើញកាលពី ៦៥ ឆ្នាំមុនប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ននេះ ដុំរ៉ែនេះមានតិចតួចមែនទេែនដែលគេប្រទះឃើញ។
៧. Plutonium – ៤០០០ ដុល្លារ ក្នុង ១ក្រាម
ជាសារធាតុវិទ្យុសកម្មដែលមានទម្ងន់ និងម៉ាស់ធ្ងន់ខ្លាំង ប៉ុន្តែមានលក្ខណៈផុយស្រួយខ្លាំង។ វាត្រូវបានគេប្រើប្រាស់ដើម្បីចម្រាញ់ជាថាមពលសម្រាប់ប្រើប្រាស់ក្នុងអាវុធនុយក្លេអ៊ែ និងជាប្រភពថាមពលសម្រាប់យានអវកាសផងដែរ។
៨. LSD – ៣០០០ ដុល្លារ ក្នុង ១ក្រាម
ជាប្រភេទថ្នាំរវើរវាយមួយប្រភេទដែលមានអនុភាពខ្លាំងសម្បើម អាចធ្វើឱ្យអ្នកប្រើប្រាស់ស្រមើស្រមៃដ៏ពិភពដ៏ចម្លែក។ វាមានតម្លៃថ្លៃខ្លាំង ដោយសារការផលិតរបស់វាមានការលំបាក និងមានភាពស្មុគស្មាញខ្លាំង។
៩. Cocaine – ២៣៦ ដុល្លារ ក្នុង ១ ក្រាម
កូកាអ៊ីនជាគ្រឿងញៀនមួយប្រភេទដែលមានតម្លៃកប់ពពក ប៉ុន្តែមិនមាននាំមកអ្វីផ្សេងក្រៅពីផលប៉ះពាល់សុខភាព និងទោសទណ្ឌតាមផ្លូវច្បាប់នោះទេ។
១០. Heroin – ១៣០ ដុល្លារ ក្នុង ១ក្រាម
ម្សៅអាភៀននេះអាចមានឥទ្ធិពលញៀនខ្លាំងចំពោះមនុស្ស។ វាជាសារធាតុខុសច្បាប់ ហើយបើទោះជាខុសច្បាប់ក៏ដោយ មានមនុស្សជាច្រើនចង់ប្រើប្រាស់ និងរត់ពន្ធលួចលាក់ជួញដូរផងដែរ។ ជាក់ស្តែង តម្លៃដ៏ថ្លៃរបស់វា គឺដោយសារតែការហាត់ឃាត់តឹងតែងមិនឱ្យប្រើប្រាស់នេះឯង។
១១. Rhinoceros’s horn – ១១០ ដុល្លារ ក្នុង ១ក្រាម
ដោយសារមានជំនឿថា ស្នែងរមាសមានភាពសក្តិសិទ្ធិក្នុងការព្យាបាលជម្ងឺដង្កាត់ផ្សេងៗជាច្រើនមុន និងអាចយកមកធ្វើជាយន្តការពារខ្លួនទៅតាមអបិយជំនឿអូមអាមផងនោះ រមាសជាច្រើនរយក្បាលត្រូវបានឈ្មូញ និងព្រានព្រៃសម្លាប់យ៉ាងឃោរឃៅដើម្បីយកស្នែងមកជួញដូរ។
១២. Methamphetamine – ១០០ ដុល្លារ ក្នុង ១ក្រាម
បើទោះជាចាត់ទុកជាសារធាតុខុសច្បាប់ក៏ដោយ មេតំហ្វេតាមីនជាសារធាតុដែលមានតម្លៃថ្លៃកប់ពពក។ ប៉ុន្តែកុំព្យាយាមចង់ប៉ះ ឬចង់សាកវាអី ដោយសារវាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរសល់សុខភាព។
១៣. Platinum – ៦០ ដុល្លារ ក្នុង ១ ក្រាម)
ប្រហែលគ្រប់គ្នាក៏បានស្គាល់ថាប្លាទីន ជាលោហធាតុដែលមានតម្លៃ ប៉ុន្តែប្រហែលជាអ្នកមិនបានចាប់អារម្មណ៏ថាតាមពិតទៅ ប្លាទីនមានតម្លៃថ្លៃជាងមាសទៅទៀត ដោយសារវាជាលោហធាតុកម្រ និងអាចធន់បានទៅនឹងជាតិអាស៊ីត ជាតិអាល់កាលី និងសារធាតុផ្សេងៗទៀតជាច្រើន។
១៤. Rhodium – ៥៨ ដុល្លារ ក្នុង ១ ក្រាម)
Rhodium ជាប្រភេទលោហធាតុមួយប្រភេទដ៏កម្រក្នុងក្រុមពួកប្លាទីន។ វាកម្រខ្លាំងមែនទែន ដែលក្នុងមួយតោននៃស្រទាប់ផែនដី មាន Rhodium នេះត្រឹមតែចំនួនប្រហែល ០.០០១ ក្រាមប៉ុណ្ណោះ។
១៥. Gold (មាស) – ៥៦ ដុល្លារ ក្នុង ១ ក្រាម
ជាវត្ថធាតុដែលគេគ្រប់គ្នាបានដឹង បានលឺ និងស្គាល់ថាជាវត្ថុដ៏មានតម្លៃ ដែលម្នាក់ៗសុទ្ធតែចង់បានដើម្បីយកមកលម្អ យកមកប្រើប្រាស់ជាដើម។ ជាក់ស្តែង វាត្រូវបានគេឱ្យតម្លៃយ៉ាងខ្លាំងតាំងពីអតីតកាលយូរលង់មកហើយ ដែលសឹងតែគ្មានអ្វីអាចមកកាត់ថ្លៃបានឡើយ។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ មាសគ្រាន់តែជាវត្ថុធាតុមួយក្នុងវត្ថុធាតុដែលថ្លៃៗដទៃទៀតប៉ុណ្ណោះ។
១៦. Saffron (១១ ដុល្លារ ក្នុង ១ ក្រាម)
ជាគ្រឿងទេសមួយប្រភេទដែលប្លែក និងមានតម្លៃខុសពីគេ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយថែមទាំងមានប្រយោជន៏សម្រាប់សុខភាពផងដែរ ដែលមិនអាចប្រៀបបានពីសំណាក់គ្រឿងទេសដទៃទៀត។ ដំណើរការដាំ និងផលិតត្រូវចំណាយពេលយូរ និងទាមទារឱ្យមានការថែទាំយ៉ាងយកចិត្តទុកដាក់ផងដែរ។
ប្រភព៖ Bright Side
ដកស្រង់ដោយ៖ www.telldaily.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត2 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង