អត្ថប្រយោជន៍នៃការប្រើប្រាស់ ទឹកអាល់កុល ច្រើនយ៉ាងប្រហែលជាអ្នកមិនដែលដឹង
Connect with us

គួរដឹង

អត្ថប្រយោជន៍នៃការប្រើប្រាស់ ទឹកអាល់កុល ច្រើនយ៉ាងប្រហែលជាអ្នកមិនដែលដឹង

មនុស្សជាច្រើនបានរក្សាអាល់កុលទុកនៅក្នុងទូថ្នាំរបស់ពួកគេ។ ប៉ុន្តែមួយចំនួនតូចក្នុងចំណោមមនុស្សជាច្រើននោះ មិនដឹងទាន់បានដឺងវាអាចត្រូវបានគេប្រើប្រាស់បានជាច្រើន។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃការប្រើប្រាស់ ទឹកអាល់កុល៖

១. បំបាត់ក្លិនស្បែកជើង 

លោកអ្នកអាចធ្វើការបាញ់ទឹកអាល់កុលក្នុងស្បែកជើង បន្ទាប់មកទុកវាឲ្យស្ងួតរយៈពេលមួយយប់ជាការស្រេច។

២. បំបាត់រមាស់ ដោយសារមូសខាំ

លោកអ្នកអាចយកសំឡីជ្រលក់ជាមួយទឹកអាល់កុល បន្ទាប់មកជូតនៅត្រង់កន្លែងមូសខាំ នោះអាការរមាស់ នឹងធូស្រាល។

៣. កម្ចាត់ស្នាមប្រឡាក់

គ្រាន់តែលាយទឹក២ភាគ ជាមួយទឹកអាល់កុល១ភាគ រួចចាក់ចូលទៅក្នុងដបបាញ់មួយ។ បន្ទាប់មកយកវាទៅបាញ់នៅលើស្នាមប្រឡាក់។

៤. សម្លាប់សត្វល្អិតលើគ្រែគេង

ប្រសិនបើកន្លែងគេងលោកអ្នកត្រូវបានញាំញីដោយលើគ្រែ អនុវត្តន៍តាមជំហានទាំងនេះ។ លោកអ្នកគ្រាន់តែលាយទឹកអាល់កុលប្រភេទ Isopropyl រួចហើយបាញ់នៅតាមកន្លែងដែលអ្នកមានបញ្ហា។ អ្នកគួរតែបាញ់ទឹកអាល់កុលនេះ ឲ្យបានញឹកញាប់ដើម្បីកម្ចាត់ពងសត្វល្អិតទាំងនោះ។ មុនពេលដេកនៅលើគ្រែ ត្រូវពិនិត្យមើលឲ្យប្រកដថាទឹកអាល់កុលនោះស្ងួតអស់ ព្រមទាំងមានខ្យល់ចេញចូលក្នុងបន្ទប់គ្រប់គ្រាន់ផងដែរ។

៥. សម្លាប់សត្វល្អិត ដែលរោមផ្លែឈើ

លោកអ្នកអាចធ្វើការកម្ចាត់សត្វល្អិតទាំងឡាយដែលរោមនៅលើផ្លែឈើបាន ដោយគ្រាន់តែយកទឹកអាល់កុលទៅបាញ់នៅក្នងផ្ទះបាយ ឬកន្លែងដែពពួកសត្វល្អិទាំងនោះស្នាក់នៅ។

៦. ព្យាបាលសាច់ដុំដែលឈឺ

លោកអ្នកអាចធ្វើការម៉ាស្សាជើងរបស់អ្នកដោយប្រើទឹកអាល់កុលនៅពេលដែលអ្នកឈឺសាច់ដុំ ពិសេសនោះ ទឹកអាល់កុលជាដំណោះស្រាយសម្រាប់អ្នកមានបញ្ហាឈឺសន្លាក់។

៧. សម្អាតវ៉ែនតា

លោកអ្នកគ្រាន់តែយកទឹកអាល់កុលជ្រលក់ជាមួយសំលីស្អាត រួចយកទៅជូតនៅលើកញ្ចក់វ៉ែនតាដែលអ្នកចង់សម្អាតនោះជាការស្រេច។

៨. លាងសម្អាតដៃ

ជំនួសឱ្យការទិញទឹកហាងដៃមកប្រើ លោកអ្នកអាចប្រើអាល់កុលបានដោយគ្រាន់តែលាយទឹកអាល់កុល៣ភាគជាមួយទឹកបន្ទាល់កន្ទុយក្រពើ១ភាគ។

៩. បំបាត់ខ្លិនខ្ទឹមបារាំង

ប្រសិនបើអ្នកបានចម្អិនអាហារហើយដៃរបស់អ្នកមានធំក្លិនខ្ទឹមបារាំង គ្រាន់តែចាក់អាល់កុលត្រដុសនៅលើដៃរបស់អ្នក ហើយលាងដៃរបស់អ្នកជាមួយសាប៊ូលាងជាការស្រេច៕

អត្តបទ៖ ​ចន្ថា
ប្រភព៖​ Planetinsider

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ2 months ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK