​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី៖​ ទទួលទាន​​កាហ្វេ​មួយថ្ងៃ​ ៤​ ពែងមាន​គុណសម្បត្តិលើសលប់​!
Connect with us

គួរដឹង

​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី៖​ ទទួលទាន​​កាហ្វេ​មួយថ្ងៃ​ ៤​ ពែងមាន​គុណសម្បត្តិលើសលប់​!

តាម​ការ​កត់​សម្គាល់​កាលពី​ជំនាន់​មុននេះ​បន្តិច​ ​នៅ​ស្រុកខ្មែរ​យើង​មាន​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ ​គឺ​ច្រើនតែ​បុរស​ ​ឬ​មនុស្ស​វ័យ​ចំណាស់​ ​ប៉ុន្តែ​រហូតមកដល់​សតវត្ស​ថ្មី​នេះ​ ​មិនថា​មនុស្សចាស់​ ​យុវវ័យ​ ​ស្រី​ឬ​ប្រុស​ឡើយ​ ​សុទ្ធតែ​មាន​ទំនោរ​ចូលចិត្ត​ទទួលទាន​កាហ្វេ​ច្រើន​មែនទែន​។​ ​កាហ្វេ​ពិតជា​អាច​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មែន​ឬទេ​ ​ហើយ​តើ​វា​អាច​មាន​គុណវិបត្តិ​ចំពោះ​សុខភាព​ដែរ​ទេ​?

​តាម​ការសិក្សា​មុន​ៗ​ ​គេ​បញ្ជាក់​ថា​ ​ការ​ទទួលទាន​កាហ្វេ​ខ្មៅ​ច្រើន​ផ្ដល់ផល​​មិន​ល្អ​ចំពោះ​សុខភាព​ ​ប៉ុន្តែ​ជាង​២​០​ឆ្នាំ​មក​ហើយ​​​ដែល​ការ​ភ័យ​ព្រួយ​ទាំងនេះ​ត្រូវ​រលប់​ចេញ​វិញ​ជា​បណ្តើរៗ​ ​បន្ទាប់ពី​មាន​ការសិក្សា​កាន់តែ​ច្រើនឡើង​ៗ​បង្ហាញ​តែ​ផល​ល្អ​នៃ​កាហ្វេ​។​​លោក​ឧកញ៉ា​ ​វេជ្ជ​ប​បណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​ការ​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​សមរម្យ​ ​ចន្លោះ​ពី​៣​ទៅ​៤​កែវ​ក្នុងមួយថ្ងៃ​ ​ក្រៅពី​ដាស់​អារម្មណ៍​យើង​ឱ្យ​ស្វាង​ពី​ការ​ង​ងុយគេង​ ​កាហ្វេ​អ៊ី​ន​អាច​បង្កើន​ក​ម្រិ​ត​ថាមពល​និង​ប្រាជ្ញា​ ​បង្កើន​ដំណើរ​ការប្រព្រឹត្ត​នៃ​រាងកាយ​ ​ហើយ​ថែមទាំង​ជួយ​រំលាយ​ខ្លាញ់​អាក្រក់​ ​ការពារ​ពី​ជំងឺ​ចាស់​វង្វេង​ ​ឬ​វិកលចរិត​។​

ជាពិសេស​អ្នក​ដែល​ទទួលទាន​កាហ្វេ​៣​ពែង​ក្នុងមួយថ្ងៃ​មាន​អាយុវែង​ជាង​អ្នក​មិន​ពិសា​សោះ​។​ ​ជាង​នេះ​ទៅទៀត​ ​អាច​កាត់បន្ថយ​គ្រោះ​កើតជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ​ ​និង​ជំងឺ​ញ័រដៃ​ញ័រ​ជើង​ដែល​បណ្តាលមក​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ​។​ ​បរិភោគ​ក្នុង​បរិមាណ​សមរម្យ​ ​អាច​កាត់បន្ថយ​គ្រោះ​កើតជំងឺ​ទឹកនោម​ផ្អែម​បាន​ច្រើន​ ​បើ​ប្រៀប​ទៅ​នឹង​អ្នក​ដែល​ទទួលទាន​តិច​ ​ឬ​មិន​ទទួលទាន​សោះ​។​

​សម្រាប់​ស្ត្រី​ ​ការ​ទទួលទាន​កាហ្វេ​អាច​ជា​ជំនួយ​នៅ​ពេល​យូរ​ទៅ​ៗ​ ​ក្នុង​ការ​កាត់បន្ថយ​គ្រោះ​កើតជំងឺ​មហារីក​ស្បូន​។​ ​លោក​វេជ្ជបណ្ឌិត​ ​មានប្រសាសន៍​បន្ត​ថា​ ​ការ​ពិសា​កាហ្វេ​ជួយ​កាត់បន្ថយ​គ្រោះ​ម​រណៈ​បណ្តាលមកពី​ជំងឺ​ដាច់​សរសៃ​ឈាម​​បេះដូង​ ​ជំងឺបេះដូង​ ​ជំងឺ​ផ្លូវ​ដង្ហើម​ ​និង​ជំងឺ​បង្ក​រោគ​ឱ្យ​នៅ​ទាប​ជាង​អ្នក​មិន​បរិភោគ​កាហ្វេ​សោះ​។​

​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា​ ​ស្ដ្រី​មានកូន​ក្នុង​ផ្ទៃ​ក៏​អាច​ទទួលទាន​កាហ្វេ​បាន​ដែរ​ ​ប៉ុន្តែ​គួរ​ទទួលទាន​ឱ្យ​សម​ល្មម​ ​ឬ​ត្រឹមតែ​២​កែវ​ក្នុងមួយថ្ងៃ​ ​គឺ​ល្អ​បំផុត​ហើយ​។​ ​ចំណែក​ស្រ្តី​កំពុង​បំបៅ​ដោះ​កូន​ ​គួរ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​ការ​ទទួលទាន​កាហ្វេ​ ​ព្រោះ​វា​អាច​ឆ្លង​ជាតិ​កាហ្វេ​អ៊ី​ន​ដល់​កូន​បាន​តាមរយៈ​ទឹកដោះ​។​ ​បើ​ឆ្លង​ជាតិ​កាហ្វេ​ដល់​កូន​នឹង​ធ្វើ​ឱ្យ​ប៉ះទង្គិច​ដល់​សុខភាព​កូន​ ​ជាពិសេស​ធ្វើ​ឱ្យ​កូន​គេង​ពុំ​លក់​។​

បើ​ថា​ការ​ទទួលទាន​កាហ្វេ​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្ល៉ឹង​ ​តើ​គួរ​ទទួលទាន​បែប​ណា​ទើប​ល្អ​ប្រសើរ​ចំពោះ​សុខភាព​ ​ស្រប​ពេល​ដែល​ខ្លះ​ទទួលទាន​កាហ្វេ​ហើយ​មាន​អា​កា​រៈ​រក​ក្អួត​ចង្អោរ​ ​ហើមពោះ​ជាដើម​ផង​នោះ​? ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ ​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ​ការ​ទទួលទាន​ពេលណាក៏បានដែរ​ ​គឺ​អាស្រ័យ​លើ​មនុស្សម្នាក់​ៗ​។​ ​សម្រាប់​បុគ្គល​ខ្លះ​ ​ដោយសារ​ការ​ទទួលទាន​ញយៗ​ក្លាយ​ជា​ទម្លាប់​ទៅ​ ​លែង​មាន​ឥ​ទ្ធ​ពល​ប៉ះពាល់​លើ​ការ​គេង​បន្តិចម្តងៗ​ ​ឬ​បាត់​ទាំងស្រុង​ផង​ក៏មាន​។​

​និយាយដោយឡែក​ ​ការ​ទទួលទាន​កាហ្វេ​ហើយ​ហើមពោះ​ ​ឬ​រក​ក្អួត​ចង្អោរ​ ​គឺ​មាន​ពី​​​រ​កត្តា​អាចម​ក​ពី​កាហ្វេ​ ​ឬ​មកពី​សារជាតិ​ទឹកដោះគោ​លាយ​ជាមួយ​កាហ្វេ​។​ ​ក្រៅពី​សារធាតុ​កាហ្វេ​អ៊ី​ន​ ​កាហ្វេ​មាន​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ក្រពះ​បញ្ចេញ​អាស៊ី​ត​អ៊ី​ដ្រូក្ល​រីត​ ​នាំ​ឱ្យ​ក្នុង​ពោះ​ឡើង​អាស៊ី​ត​។​ ​នៅ​ពេល​អាស៊ី​ត​ចេញ​មក​ ​វា​ចាប់​ផ្ដើម​ជូរ​ ​ភើ​ ​ចង្អោរ​ ​ឬ​ធ្វើ​ឱ្យ​អ្នក​ពិសា​កាហ្វេ​រក​ក្អួត​ចង្អោរ​ ​ហើមពោះ​ជាដើម​។​ ​ដូច្នេះ​អ្នកទទួល​ទាន​កាហ្វេ​មិនបាន​ទេ​ ​យកល្អ​បើ​​បញ្ឈប់​បាន​​គួរតែ​បញ្ឈប់​ ​កុំ​ធ្វើបាប​ខ្លួន​។

​ ​ប៉ុន្តែ​ភាគច្រើន​វា​មិនមែន​មកពី​ជាតិ​កាហ្វេ​ទាំងស្រុង​ទេ​ ​វា​អាចម​ក​ពី​អ្នក​ពិសា​កាហ្វេ​លាយ​ទឹកដោះគោ​ច្រើនជាង​ ​ព្រោះ​មនុស្ស​អាស៊ី​ច្រើនតែ​គ្មាន​អង់​ស៊ីម​សម្រាប់​កិន​ទឹកដោះគោ​ ​និង​មិន​ទម្លាប់​ ​ទទួលទានទឹក​ដោះ​គោ​ពីក្មេង​ផង​ ​គឺជា​ឱកាស​ធ្វើ​ឱ្យ​អ្នក​ភើ​ ​ចង្អោរ​ក្អួត​ ​ផោម​ ​និង​កូរពោះ​គ្រួបៗ​ ​បន្ទាប់ពី​ទទួលទាន​កាហ្វេ​លាយ​ទឹក​គោ​រួច​។​ ​នៅ​អ៊ឺរ៉ុ​ប​ ​គេ​មិនមែន​ទទួលទាន​កាហ្វេ​លាយ​សារធាតុ​ផ្សេងៗ​ ​ដូចជា​ស្ករ​ ​ឬ​ទឹកដោះ​គោ​​ដូច​នៅ​ស្រុកខ្មែរ​ឡើយ​ ​ពោល​គឺ​គេ​ទទួលទានតែ​​កាហ្វេ​សុទ្ធ​មួយ​រយ​ភាគរយ​ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ចំពោះ​សុខភាព​។​

​ទោះ​យ៉ាងណា​ ​សារធាតុ​កាហ្វេ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅលើ​ដំណេក​។​ ​ដោយសារតែ​សារធាតុ​កាហ្វេ​អ៊ី​ន​ផ្តល់​កម្លាំង​ដល់​សរសៃវិញ្ញាណ​ក​ម្រើ​ក​ឱ្យ​មាន​សកម្មភាព​ ​និង​ដាស់​សរសៃ​ប្រសាទ​បញ្ចេញ​អ​័​រ​មូ​ន​ដំណេក​ ​ព្រមទាំង​ទប់​ស្កាត់​មិន​ឱ្យ​ខួរក្បាល​សម្រាក​។​ ​ហេតុដូច្នេះហើយ​បានជា​កាហ្វេ​អាច​ជួយ​មិន​ឱ្យ​ងងុយដេក​ ​និង​ទៅ​ជួយ​ដាស់សតិ​ឱ្យ​កាន់តែ​មាន​ភាព​ប្រុងប្រយ័ត្ន​ ​និង​កាន់តែ​មាន​រ៉េ​ផ្លិ​ច​។​ ​ឥទ្ធិពល​នេះ​អាច​មានអំណាច​ដល់ទៅ​៦​ម៉ោង​។​ ​

បើ​ពិសា​រ​ពេលល្ងាច​អាច​រំខាន​ដល់​ដំណេក​ ​ប៉ុន្តែ​សម្រាប់​បុគ្គល​ខ្លះ​ ​ដោយសារ​ការ​ទទួលទាន​ញយៗ​ក្លាយ​ជា​ទម្លាប់​ទៅ​ ​លែង​មាន​ឥ​ទ្ធ​ពល​ប៉ះពាល់​លើ​ការ​គេង​បន្តិចម្តងៗ​ ​ឬ​បាត់​ទាំងស្រុង​ផង​ក៏មាន​។​ ​ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​រោគ​ស្លន់ស្លោ​ ​ឬ​ជ្រួលច្របល់​ ​រួម​ទាំង​អ្នកមាន​រោគ​ផ្លូវចិត្ត​ ​វា​រឹត​តែ​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​លើស​ដើម​។​ ​សម្រាប់​អ្នកមាន​ជំងឺ​ជាប់នឹង​ខ្លួន​ស្រាប់​ ​ដូចជា​ជំងឺ​បេះដូង​ ​ទឹកនោម​ផ្អែម​ ​ជំងឺ​សម្ពាធ​ឈាម​ ​ជំងឺ​រាក​រួស​ ​គួរ​កាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ​ចៀសវាង​ហា​នី​ភ័យ​ផ្សេងៗ​៕​

ប្រភព៖ interconrooster

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK