មិនថោកទេ! លែងពិបាកដើររាប់ម៉ោងទៀតហើយ អាចជិះឧទ្ធម្ភាគចក្រទៅលេង ភ្នំខ្នងផ្សារ បានតែត្រូវចំណាយដល់ទៅ...
Connect with us

ពីនេះពីនោះ

មិនថោកទេ! លែងពិបាកដើររាប់ម៉ោងទៀតហើយ អាចជិះឧទ្ធម្ភាគចក្រទៅលេង ភ្នំខ្នងផ្សារ បានតែត្រូវចំណាយដល់ទៅ…

ពិតជាពិសេសមែន ឥលូវនេះបើអ្នកចង់ទៅលេងកម្សាន្តនៅភ្នំខ្នងផ្សារ និងខ្នងក្រពើទីឋាន កំពុងពេញនិយមខ្លាំង មានទេសភាពស្អាតដូចផ្ទាំងគំនូរ អាចធ្វើដំណើរតាមឧទ្ធម្ភាគចក្របាន មិនបាច់ចំណាយពេលដើររាប់ម៉ោងនោះទេ ។ គឺជាក្រុមហ៊ុនមួយមានសេវាដឹកជញ្ជូនតាម ឧទ្ធម្ភាគចក្រ ទៅគ្រប់ទីកន្លែងនៅក្នុងប្រទេស កម្ពុជា ។ ថ្មីៗនេះខាងក្រុមហ៊ុនមានផ្ដល់សេវាធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ និងខ្នងក្រពើ ដោយក្នុងម្នាក់ចំណា យ ៦០០ ដុល្លារ ។ នេះបើតាមអ្នកគ្រប់គ្រងក្រុមហ៊ុននេះបានប្រាប់មកកាន់ បើតាមព័ត៌មានដែលយើងទទួលបាន ក្នុងម្នាក់ត្រូវចំណាយ ៦០០ ដុល្លារ ហើយក្នុងមួយជើងគឺអាចផ្ទុកមនុស្សបានត្រឹម ៥ នាក់ ។ ដូច្នេះមានន័យថាក្នុងមួយជើងគឺតម្លៃ ៣ ពាន់ដុល្លារ បើយើងមានគ្នា ៥ នាក់អាចចែកគ្នាចេញម្នាក់ ៦០០ ដុល្លារ ។ ប៉ុន្តែក្នុងករណីយើងចង់ជិះតែ ២ នាក់ ឬ ៣ នាក់ ឬ ម្នាក់ឯង ក៏ត្រូវចំណាយ ៣ ពាន់ដុល្លារដែរ ព្រោះនេះជាតម្លៃកញ្ចប់សេវាកម្មដើម្បីទៅដល់ទីតាំងនោះ ។ ក្នុងនោះដែរតម្លៃនេះ គឺសម្រាប់តែទៅ ១ ជើងប៉ុណ្ណោះ មិនមានសេវាដឹកមកវិញឡើយ ។ដោយឡែកប្រសិនបើប្រិយមិត្តគ្រាន់តែចង់ទៅហើយមកវិញភ្លាមក្នុងថ្ងៃតែមួយ នោះខាងឧទ្ធម្ភាគចក្រ នឹងទុករយៈពេលត្រឹម ២ ម៉ោង ដើម្បីថតរូបលេង ហើយចាំដឹកមកវិញក្នុងតម្លៃដដែល មិនគិតលុយបន្ថែមឡើយ ។ ចំពោះសម្ភារៈយកតាមខ្លួនអាចដាក់បានត្រឹមកាតាបមួយប៉ុណ្ណោះ ។ការចេញដំណើរ គឺពីគោលដៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដោយចំណាយពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ នឹងទៅដល់ហើយ ។ អ្នកដំណើរចាប់ពីអាយុ ២ ឆ្នាំឡើងទៅអាចជិះបានហើយ និងមានសេវាធានារ៉ាប់រងអាយុជីវិត ហោះហើរជាមួយអ្នកបើកយន្តហោះជនបរទេសស្ដង់ដារអន្តរជាតិ មានជំនាញពិតប្រាកដ និងច្បាស់លាស់បំផុត ។បន្ថែមលើពីនេះសម្រាប់អ្នកដំណើរថ្មើរជើងមានបញ្ហាសុខភាពខាងក្រុមហ៊ុនក៏មានសេវាទៅដឹកពីភ្នំ តាមឧទ្ធម្ភាគចក្រផងដែរ ៕


ប្រភព៖​ hotnew.me

ពីនេះពីនោះ15 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ17 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ21 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ22 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK