​គួរអាន! គ្រប់គ្រង​ការ​ថប់បារម្ភ​នៅ​កន្លែង​សាធារណៈ កុំឱ្យបំផ្លាញបុគ្គលិកលក្ខណៈរបស់យើង
Connect with us

គួរដឹង

​គួរអាន! គ្រប់គ្រង​ការ​ថប់បារម្ភ​នៅ​កន្លែង​សាធារណៈ កុំឱ្យបំផ្លាញបុគ្គលិកលក្ខណៈរបស់យើង

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួនឯង​ទទួលរង​ការ​ថប់បារម្ភ ​នៅ​តាម​ទី​សាធារណៈ​ដែរ​ទេ? នៅ​សុខ​ៗ​ក៏​ស្រាប់​តែ​រង​ការ​វាយ​ប្រហារ ​ភ័យ​ស្លន់ស្លោ​ នៅ​ចំ​កណ្ដាល​ផ្សារ​ទំនើប​ ឬ​ក៏​យំ​យ៉ែក​ដោយមិន​អាច​គ្រប់គ្រង​បាន ​នៅ​ពេល​ឃើញ​រឿង​ណាមួយ ​ដែល​ស្រដៀង​​នឹង​ហេតុការណ៍​របស់​ខ្លួន​ពី​មុន។ នេះ​គឺ​ជា​អ្វី​ដែល​ជួយ​អ្នក​បាន​ ក្នុង​ការ​គ្រប់គ្រង​ការ​ថប់បារម្ភ​នៅ​តាម​ទី​សាធារណៈ ៖

១. ជ្រើសរើស​បទ​ចម្រៀង​មក​ស្ដាប់​បន្លប់

តន្ត្រី​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​ ហើយ​ទំនុកច្រៀង​អាច​ធ្វើ​ឲ្យ​យើង​មាន​អំណាច​ទៅ​ក្នុង​ដួងចិត្ត ​និង​គំនិត​របស់​យើង។ បើ​សិន​សុខៗ​អ្នក​ស្រាប់​តែ​ថប់បារម្ភ​នៅ​តាម​ទី​សាធារណៈ ​សូម​ដាក់​កាស​ក្នុង​ត្រចៀក​ ហើយ​បើក​ចម្រៀង​លឺៗ ​ពី​ចម្រៀង​ដែល​អាច​ជួយ​លួងលោម​ក្ដី​សង្ឃឹម​របស់​យើង​មកវិញ។

នេះ​គឺ​ជា​វិធី​ដ៏​អស្ចារ្យ​ ដើម្បី​គ្រប់គ្រង​ការ​ថប់បារម្ភ​របស់​អ្នក ​ព្រោះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​អ្នក​កំពុង​ធ្វើអ្វី​ទេ។

២. ដក​ដង្ហើម​ចេញចូល​មួយៗ

លំហាត់​ដកដង្ហើម​ បាន​ក្លាយ​ជា​រឿង​ទាន់សម័យ​មួយ ​ ដែល​មនុស្ស​គ្រប់គ្នា​បាន​យក​ចិត្ត​ទុក​ដាក់។ ការ​ដក​ដង្ហើម​វែងៗ​ចូល​ទៅ​ក្នុង​ខ្លួន ​ក្នុង​ពេល​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ ​វា​បាន​ជួយ​សង្គ្រោះ​អ្នក​បាន​ច្រើន​ជា​អ្វី​ទៅទៀត។

៣. រំលឹក​ខ្លួនឯងពី​រឿង​បច្ចុប្បន្ន​នេះ​វិញ

នៅ​ពេល​ដែល​យើង​ឃើញ​ថា ​ខ្លួន​យើង​កំពុង​ឆ្លង​កាត់​រដូវ​កាល​លំបាក​ៗ​ ហើយ​ទម្ងន់​នៃ​បញ្ហា​ទាំងនោះ​គឺ​ស្ថិត​លើ​ទ្រូង​ដ៏​សែន​ធ្ងន់​របស់​យើង។ ការ​ពិត​គឺ​ថា​ការ​ថប់​បារម្ភ​ អាច​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ឆ្លង​កាត់​ជានិច្ច​ ប៉ុន្តែ​វា​នឹង​មិន​មាន​ភាព​តានតឹង​ខ្លាំង​រហូត​ដល់​ថ្នាក់​ធ្វើ​រឿង​មិន​ល្អ​ឡើយ។

នៅ​ពេល​ជួប​ការ​វាយ​ប្រហារ ​ភ័យ​ស្លន់ស្លោ​ ឬ​អារម្មណ៍​ភ័យខ្លាច​ សូម​ព្យាយាម​រំលឹក​ខ្លួនឯងគ្រប់​រឿង​ ដែល​បាន​កើតឡើង​ ពី​មុន​ និង​អំពើ​ល្អ​របស់​យើង។

៤. និយាយ​ជាមួយ​មនុស្ស​វិជ្ជមាន

នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​ធ្លាក់​ចុះ ​អន់​ខ្លាំង​ជាង​ធម្មតា ​នឹង​មាន​រឿង​ពីរ​ប្រភេទ​ចូល​មក​ក្នុង​ជីវិត​របស់​យើង។

ទី​មួយ ​គឺ​ជា​ការ​បិទ​ខ្លួនឯង​ទាំងស្រុង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ណា​មួយ ​ដោយសារ​យើង​អាច​ខ្មាសអៀន​ចំពោះ​អ្វី​ដែល​យើង​កំពុង​មាន។

ទីពីរ​ គឺ​ថា ​យើង​ឃ្លាតឆ្ងាយ​ទាំងស្រុង​ជាមួយ​មនុស្ស​គ្រប់គ្នា ​ដើម្បី​ឲ្យ​អារម្មណ៍​របស់​យើង​ត្រលប់​មក​ដូចដើម​វិញ។

ដូច្នេះ​វិធី​ល្អ​បំផុត​គឺ ​និយាយ​ជាមួយ​​មិត្ត​ល្អ​ម្នាក់​ ហើយ​មិត្ត​ល្អ​ប្រៀប​ដូច​ជា​វត្ថុ​ទិព្វ​ដែល​ធ្លាក់​ចុះ​មក ​ក្នុង​ពេល​ដែល​យើង​មាន​កង្វល់។ មិត្ត​ល្អ​គឺ​ពិបាក​រក​ណាស់​ ក្នុង​សម័យ​កាល​មួយ​នេះ​ ដូច្នេះ​បើ​មាន​បញ្ហា​ក្នុង​ចិត្ត ​គួរ​ស្វែងរក​អ្នក​ដែល​នៅ​ជិត​បំផុត​​ ដើម្បី​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​គេ។

៥. ចូល​ទៅ​កន្លែង​ណាមួយ​ដែល​ស្ងប់​សុខ

ការ​ស្នាក់នៅ​ក្នុង​ផ្ទះ​ម្នាក់ឯង ​ហើយ​ស្ដាប់​ធម៌​ ក៏​ជា​វិធី​មួយ​ដែល​ល្អ​មួយ​ដែល​យើង​គួរ​ធ្វើ។ ឬការលើកទឹកចិត្ត​ខ្លួនឯង​ឲ្យ​ទៅ​ខាងក្រៅ​តែ​ម្នាក់ឯង​ យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ថ្ងៃ​ កន្លែងណា​ក៏​បាន​ ឲ្យ​តែ​ជា​ទី​ស្ងប់​សុខ​របស់​យើង។ សូម្បី​តែ​ការ​បណ្ដើរ​សត្វ​ចិញ្ចឹម​នៅ​តាម​ទី​សាធារណៈ​​ ក៏​អាច​ឲ្យ​អារម្មណ៍​អ្នក​ធូរស្បើយ​បាន​ដែរ។

មិន​ថា​ប្រើ​វិធី​ណា​ដើម្បី​បញ្ឈប់​ការ​ថប់បារម្ភ​ ( វិធីដែលល្អមិនប៉ះពាល់ដល់អ្នកដទៃ )  យើងអាច​ប្រើ​បាន​ទាំងអស់​ ឲ្យ​តែ​អារម្មណ៍​របស់​យើង​ត្រលប់​មក​ដូចដើម​វិញ៕

ប្រែសម្រួលដោយ៖ សាង ស្រីល័ក្ខ

ប្រភព៖ kampucheathmey.com

Trending

Copyright © 2019 ANARCHAK