មកដឹងពី! លក្ខណៈពិសេសនៃប្រព័ន្ធអប់រំប្រទេសសឹង្ហបុរី
Connect with us

គួរដឹង

មកដឹងពី! លក្ខណៈពិសេសនៃប្រព័ន្ធអប់រំប្រទេសសឹង្ហបុរី

#លក្ខណៈពិសេសនៃប្រព័ន្ធអប់រំប្រទេសសឹង្ហបុរី

-ភាសាអង់គ្លេសជាភាសាផ្លូវការទីមួយដែលត្រូវបានប្រើសម្រាប់បង្រៀន និងរៀននៅគ្រប់មុខវិជ្ជាទាំងអស់ក្នុងប្រទេសសិង្ហបុរី(ខុសពីប្រទេសមួយចំនួនដែលចាត់ទុកភាសាអង់គ្លេសជាភាសាយានទីពីរ)
-នៅអាយុ៦ឆ្នាំសិស្សត្រូវបានបែងចែកការបង្រៀនជាពីរវគ្គ
១.វគ្គមូលដ្ឋាន(ភាសាអង់គ្លេស)
២.វគ្គតម្រង់ទិស(រៀបចំការសិក្សាតាមសមត្ថភាព និងទេពកោសល្យ)
-កម្មវិធីសិក្សាសង្កត់ធ្ងន់ទៅលើមុខវិជ្ជាសំខាន់៤គឺ
ភាសាអង់គ្លេស,ភាសាកំណើត,គណិតវិទ្យា,និងវិទ្យាសាស្រ្ត
-នៅពេលបញ្ចប់ថ្នាក់បឋមសិក្សាសិស្សតម្រូវឲ្យធ្វើការប្រឡងបញ្ចប់(Primary school leaving examination)ដើម្បីវាយតម្លៃសមត្ថភាពពួកគេ មុនចូលរៀនថ្នាក់មធ្យមសិក្សា
-សិស្សពូកែត្រូវមានកម្មវិធីរៀនជាមួយសិស្សពូកែ ឯសិស្សខ្សោយត្រូវរៀនជាមួយសិស្សខ្សោយ
-សិង្ហបុរីធ្វើការសម្រួចសិស្សតាំងពីថ្នាក់បឋមសិក្សា


-កម្មវិធីសិក្សាមានរយៈពេល៦ម៉ោងកន្លះខុសពីកម្ពុជាដែលមានត្រឹមតែ៣ឬ៤ម៉ោង
-ការបង្រៀនត្រូវឆ្លើយតបតាមតម្រូវការសេដ្ឋកិច្ច និងស្ថានភាពនយោបាយ
-អត្រាអ្នកបញ្ចប់ការសិក្សាខ្ពស់បំផុត៩២% ខុសពីកម្ពុជាដែលមានអ្នកបោះបង់ការសិក្សារហូតដល់៤៦.២%
-កម្មវិធីអប់រំក្នុងប្រទេសសិង្ហបុរីត្រូវបានដាក់បញ្ចូលគំនិតជាតិនិយម(ការស្បថសច្ចា និងពលីដើម្បីជាតិ) និងសកលភាវូបនីយកម្មដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ និងពីភពលោក
-សិស្សានុសិស្សនៅគ្រប់សាលាទាំងអស់ត្រូវបានបណ្តុះគំនិតជាប្រជាជនសកល(Global Citizenship)
-សិស្សដែលមានអាយុ៧ឆ្នាំត្រូវបណ្តុះចំណេះដឹងបច្ចេកទេស និងComputer(នៅអាយុ៩ឆ្នាំសិស្សសិង្ហបុរីអាចប្រើComputerបាន)


-កម្មវីធីសិក្សាទាំងអស់ត្រូវផ្តោតលើជំនាញ និងតម្រូវឲ្យសិស្សស្រាវជ្រាវ និងធ្វើបទបង្ហាញដោយខ្លួនឯង
-សិស្សានុសិស្សភាគរយខ្ពស់បំផុតបានគោរពម៉ោងសិក្សាយ៉ាងទៀងទាត់
-បណ្តុះការយល់ដឹងសិស្សទាក់ទងនឹងសេដ្ឋកិច្ច​ និងភាពជាសហគ្រិន។ល។
មូលហេតុនេះហើយទើបគេមើលឃើញថាប្រព័ន្ធអប់រំក្នុងប្រទេសសិង្ហបុរីមានការរីកចម្រើន និងប្រជាជនជាង៨០%ជាសហគ្រិន និងអ្នកវិនិយោគ។
មេដឹកនាំសិង្ហបុរីបាននិយាយថា «សិង្ហបុរីត្រូវការវិន័យជាងលទ្ធិប្រជាធិបតេយ្យដែលជាមាគ៌ាឆ្ពោះទៅរកស្ថេរភាពជាតិ និងដើម្បីងាយស្រួលក្នុងការអភិវឌ្ឍវិស័យអប់រំ»៕

ប្រភព៖ Vannath De-ego

Trending

Copyright © 2019 ANARCHAK