តេីម្តាយធ្វេីយ៉ាងណាទេីបអាចដឹងកូនមានជំងឺDown syndromeពេលមានផ្ទៃពោះ?
Connect with us

គួរដឹង

តេីម្តាយធ្វេីយ៉ាងណាទេីបអាចដឹងកូនមានជំងឺDown syndromeពេលមានផ្ទៃពោះ?

ជំងឺខ្សោយប្រាជ្ញាពីកំណេីត ឬបងប្អូនប្រជាជនហៅថា មិនគ្រប់ទឹក(Down syndrome) អាចហៅបានម៉្យាងទៀតថា ជំងឺ Trisomy 21 ជំងឺនេះកេីតឡេីងដោយសារតែ ក្រូម៉ូសូទី21 លេីសចំនួន1។

ជាធម្មតាមនុស្សយេីងធម្មតា មានក្រូម៉ូសូមចំនួន 23គូរ ឬ46 ចំណែកឯកុមារដែលមានជំងឺ Down Syndromនេះគឺគាត់មានក្រូម៉ូសូមចំនួន 47។ ដោយសារនេះជាជំងឺបង្ករបញ្ហាពីហ្ស៊ែន(Genetics)
ដែលធ្វេីឲ្យកុមារមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញា មិនប្រក្រតី។

តេីម្តាយធ្វេីយ៉ាងណាទេីបអាចដឹងកូនមានជំងឺDown ពេលមានផ្ទៃពោះ?
-ការឆ្លុះអេកូផ្ទៃពោះ ពីចន្លោះ 11អាទិត្យ ដល់ 13 អាទិត្យ6ថ្ងៃ(14អាទិត្យ)ដោយវាស់ប្រវែង(Nuchal Traslucency)កម្រាស់កញ្ចឹងក ទារកក្នុងផ្ទៃ។
-លទ្ធផលNT:
<2 ឬ<2,5 mm ធម្មតា
>2 ឬ>2,5 ឡេីងទៅ ស្ថិតក្នុងការតាមដានពីគ្រូពេទ្យ
2,5-2,9 mm វាស់អេកូឡេីងវិញ1 អាទិត្យក្រោយ
>3,5 mm ហានិភ័យខ្ពស់ តែនៅតែមិនទាន់សន្មត់ថាមាន Down នោះទេ គ្រូពេទ្យអាចយកឈាមម្តាយទៅពិនិត្យបន្ថែម(Dobble Test, Tripple Test, NIPT) ជាដេីម។


-ចំពោះទារក មានប្រវែងកម្រាស់កញ្ចឹងក កាន់តែក្រាស់ គឺភាគច្រេីនគាត់តែងតែមានបញ្ហាពីកំណេីតដូចជា បញ្ហាបេះដូង, ពាក់ពន្ធ័ជំងឺប្រពន្ធ័រំលាយអាហារពីកំណេីត បញ្ហាសរីរាង្គផ្សេងៗ ដូច្នេះគ្រូពេទ្យត្រូវតែ អេកូឲ្យច្បាស់ពីបញ្ហានេះបន្ថែម។
-ការបូមទឹកភ្លោះយកទៅពិនិត្យ ធ្វេីឡេីងនៅចន្លោះទារក អាយុ 16-17 អាទិត្យ ជាលទ្ធផលបញ្ជាក់ថាទារកមានDown ឬអត់។
-ម្តាយអាយុច្រេីនពេលមានផ្ទៃពោះ កាន់តែមានហានិភ័យកូនប្រឈមនឹង Downខ្ពស់: អាយុ30គឺ1/840 ម្តាយអាយុ35 គឺ1/350. 40ឆ្នាំគឺ1/94 ម្តាយអាយុ45ឆ្នាំ គឺ1/24។

សូមម្តាយគ្រប់រូបពេលមានផ្ទៃពោះ ត្រូវតែទៅពិនិត្យអេកូតាមដានតាមកាលកំណត់របស់គ្រូពេទ្យជាដាច់ខាត ដេីម្បីសុខភាពម្តាយនិងកូន ដេីម្បីបន្ត ឬ បញ្ចប់គភ៌ក្នុងករណីខាងលេី ដោយពិភាក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញ៕

ប្រភព៖ វេជ្ជ.ឯកទេស ឃួនសុវណ្ណារិទ្ធ

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK