ចៀសវាងប្រថុយប្រថាន! រដ្ឋមន្ត្រីក្រសួងអប់រំ បង្ហើបពីលទ្ធភាពដែលកម្ពុជានឹងអាចបើកសាលារៀនវិញបាន
Connect with us

ថ្មីៗ

ចៀសវាងប្រថុយប្រថាន! រដ្ឋមន្ត្រីក្រសួងអប់រំ បង្ហើបពីលទ្ធភាពដែលកម្ពុជានឹងអាចបើកសាលារៀនវិញបាន

ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា បានមាន​ប្រសាសន៍ថា នៅពេលនេះក្រសួងនៅមិនទាន់អាចបើកសាលារៀនឡើងវិញបានទេ ដោយសារមិនចង់ឲ្យ​មានការផ្ទុះ​ជំងឺ​កូវីដ​១៩ឡើងវិញ ដូចនៅបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

យោងតាមទំព័រហ្វេប៊ុកផ្លូវការរបស់ ក្រសួងអប់រំយុវជននិងកីឡា លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើ​បើក​សាលារៀនទៅមានការផ្ទុះជំងឺកូវីដ១៩លក្ខណៈទ្រង់ទ្រាយធំនោះ​វានឹងធ្វើឲ្យសេដ្ឋកិច្ច​កម្ពុជាដែលបាន​ខិតខំអភិវឌ្ឍន៍អស់រយៈពេល២០ឆ្នាំកន្លងមកទៅនេះនឹងដើរថយក្រោយពិបាកនឹងស្តារឡើងណាស់។

លោក រដ្ឋមន្ត្រីបានបន្ថែមថា«ទម្រាំយើងបានមកដល់ថ្ងៃនេះយើងបានជួបនឹង​សង្គ្រាមជាច្រើនហើយនិង​បាន​ខិត​ខំកសាងសេដ្ឋកិច្ចទាំងលំបាករហូតដល់មានការរីកចំរើនដូចសព្វថ្ងៃ។ដូចនេះយើងមិនចង់ឃើញមាន​សង្គ្រាមជាថ្មីទៀតទេ គឺសង្គ្រាមជំងឺកូវីដ១៩។ដូច្នេះយើងត្រូវរង់ចាំមើលបន្តិចសិនចាំមើលប្រទេសមួយចំនួនដែលបានបើកសាលារៀនឡើងវិញតើមានស្ថានភាពយ៉ាងម៉ិញនិងមានបញ្ហាអ្វីខ្លះចាំបើកសាលាវិញក៏មិនយឺតពេលដែរចៀសវាងការបើកដោយប្រថុយប្រថាន»។

យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាបើកសាលារៀនឡើងវិញក៏ក្រសួងនៅតែអនុវត្ត​នៅ​តាមវិធានរបស់អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលដោយឲ្យសិស្សរក្សាគម្លាតពីគ្នាដដែលនិងបន្តបង្រៀនតាមប្រព័ន្ធអនឡាញតាមបែបទំនើប។

ពាក់ព័ន្ធការបិទសាលារៀននេះបានធ្វើឲ្យប៉ះពាល់ដល់សិស្សដែលត្រូវប្រឡងឌីប្លូមនិងប្រឡងបាក់ឌុបនៅឆ្នាំនេះផងដែរ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានពន្យល់ថា នៅពេលដែលបើកសាលាឡើងវិញក្រសួងនឹង​ធ្វើការ​វាយតម្លៃទៅលើការសិក្សាក៏ដូចជាសមត្ថភាពរបស់សិស្សដែលត្រូវប្រឡង តើមានសមត្ថភាពដល់កម្រិតណា​បន្ទាប់ពីរៀនតាមរយៈប្រព័ន្ធអនឡាញក្នុងរយៈពេលដែលមានវិបត្តិកូវីដ១៩នេះដោយទុកពេលវេលាពី៥ទៅ៦ខែ ដើម្បីឲ្យសិស្សរៀនឡើងវិញហើយកំណត់ពេលប្រឡងតែម្តង។

លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះការដាក់ចំណាត់ពិន្ទុ A,B,C,D,Eនោះក្រសួងនឹងធ្វើការពិចារណា​ទៅតាម​ស្ថានភាពជាក់ស្តែង។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ចំណែក​គ្រឹះស្ថានសិក្សាឯកជនវិញក្រសួងអនុញ្ញាតឲ្យមានការរៀបចំ​ប្រឡង​តាម​ប្រព័ន្ធ​អនឡាញ​ដោយខ្លួនឯងចំពោះសាលារៀនណាដែលបាន​បញ្ចប់កម្មវិធីសិក្សារួចរាល់ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាល បានបើកសេវាកម្មឡើងវិញមួយចំនួន​ដូចជាបើកសារ​មន្ទីរជាតិ កាលពីដើមខែមិថុនានិងត្រៀមបើកវិស័យកីឡានៅដើមខែកក្កដាខាងមុខនេះ។ ចំណែកការ៉ាអូខេ ខេធីវី ក្លឹបកំសាន្ត កន្លែងហាត់ប្រាណ ម៉ាស្សា រោងភាពយន្តនិងសាលារៀននៅមិនទាន់​អនុញ្ញាត​បើក​ដំណើរ​ការឡើងវិញបានទេដោយសារទីតាំងទាំងនោះមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន

ប្រភព៖ kampucheathmey.com

 

ពីនេះពីនោះ2 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ5 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ8 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ8 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK